ចំណេះដឹងថ្មីៗ

អាថ៌កំបាំង​បួន​យ៉ាង​ដើម្បី​ចម្អិន​អា​ហារ​សមុទ្រ​ឲ្យ​មាន​ឱជារស​ឆ្ងាញ់

លោក​អ្នក​តែ​ស្តាប់​ឮ​ពី​មតិ​ភាន់​ច្រឡំ​មួយ​ចំនួន​យល់​ថា ការ​ចម្អិន​ម្ហូប​ពី​គ្រឿង​សមុទ្រ​មាន​ការ​លំបាក។ អាហារ
​សមុទ្រ​ទាំង​នោះ​មាន​ដូច​ជា ត្រី បង្គា បង្កង ក្តាម និង​សត្វ​សមុទ្រ​ ​នានា​ទៀតដែលសុទ្ធ​សឹង​ជា​អាហារ​ប្រចាំ​សប្តាហ៍
​របស់​យើង។ តាម​ពិត​ទៅ​អាហារ​សមុទ្រ​ទាំង​នេះ​វា​មាន​បច្ចេកទេស​សម្រាប់​ចម្អិន​ផ្សេងៗ គ្នា​ដើម្បី​ជួយ​អោយ​យើង​
ទទួល​បាន​នូវឆារសជាតិ​ផ្សេងៗ​គ្នា​ដែរ។ ទាំង​នេះ​ជា​អាថ៌កំបាំង​បួន​យ៉ាង​សម្រាប់​ចម្អិន​ម្ហូប​អាហារ​សមុទ្រ​ដ៏​មាន​ឱជា
រស​ឈ្ងុយ​ឆ្ងាញ់បាន។


១.ត្រី-ការ​ចម្អិន​ត្រី​ឲ្យ​បាន​ល្អ​ដើម្បី​ទទួល​ទាន​បាន​ឆ្ងាញ់​នោះ​គេ​ត្រូវ​ប្រើ​វិធី​ឲ្យ​បាន​សមស្រប​បន្តិច មុន​នឹង​ទទួល​ទាន
​វា។ ជា​ទូទៅ​ការ​ចម្អិន​ត្រី​ត្រូវ​បាន​គេ​ប្រើ​ពេល​វេលា​ចំនួន​១០​នាទី​សិន​ដើម្បី​ប្រែ​ប្រួល​វា​ទៅ​មួយ​ចំហៀង​ទៀត​ដើម្បី​ឲ្ ។
​វា​ឆ្អិន​សព្វ​និង​ទទួល​ទាន​ទៅ​វា​ឆ្ងាញ់។ ដោយ​ឡែក​រយៈ​ពេល​នៃ​ការ​ចម្អិន​ត្រី​នេះ​ក៏​អាស្រ័យ​តាម​ប្រភេទ​ត្រី​ដែល​មាន
​ស្បែក​ស្តើង​និង​ក្រាស់​ផង​ដែរ។

២.បង្គា-ពេល​ចម្អិន​បង្គា​ការ​ទុក​ឲ្យ​មាន​ពណ៌​ក្រហម​ព្រឿងៗ​បន្តិច​នោះ​គឺ​ជា​សញ្ញាណ​មួយ​បង្ហាញ​នូវ​ភាព​ឆ្អិន​របស់
​សាច់​បង្គា​ដែល​ញ៉ាំង​ឲ្យ​ការ​ទទួល​ទាន​មាន​ឱជារស។ គេ​តែង​ប្រើ​ពេល​វេលា​ពី​២​ទៅ​៥​នាទី​ក្នុង​ការ​ស្ងោរ ឬ ស្រុស​វា​
សម្រាប់​ចំនួន​បង្គា​មួយ​គីឡូ។ តែ​វា​ក៏​អាស្រ័យ​លើ​ទំហំ​នៃ​បង្គា​ដែរ។

៣.ងាវ-ការ​ចម្អិន​ងាវ​នេះ​ក៏​ត្រូវ​ការ​ពេល​វេលា​សមស្រប​ដែរ​ដើម្បី​អោយ​វា​ឆ្អិន​ល្អ​និង​មាន​ឱជារស។ រយៈ​ពេល​នៃ​ការ​
ស្រុស​ឬ អាំង​ងាវ​ក៏​អាស្រ័យ​លើ​ទំហំ​វា​ដែរ។ ជា​ទូទៅ​គេ​ប្រើ​ពេល​២​ទៅ​៣​នាទី​ដើម្បី​ចម្អិន​វា។

៤.គ្រំ និង​លៀស បន្ទាប់​ពី​ចម្អិន នៅ​ពេល​វា​ចំហ​មាត់​ចេញ​មក​នោះ​បញ្ជាក់​ថា ការ​ចម្អិន​គ្រំ ឬ​លៀស​របស់​យើង​នោះ
​វា​មាន​លក្ខណៈ​ឆ្អិន​ល្អ​ហើយ។ ជា​ទូទៅ​ពេល​វេលា​ចម្អិន​មាន​ពី​៥​ទៅ​៧​នាទី​សម្រាប់​ប្រភេទ​គ្រំ​ឬ លៀស​ធំៗ។ ដើម្បី​
ឲ្យ​ដី​ខ្សាច់​ឬ កម្ទេច​កម្ទី​នានា​នៅ​ក្នុង​គ្រំ​និង​លៀស​ចេញ​មក​ក្រៅ​នោះ​គេ​និយម​ប្រើ​ទឹក​ត្រជាក់​ដាក់​ត្រាំ​វា៕​

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

0 comments:

Post a Comment

Powered by Blogger.