* គ្រឿងផ្សំ ៖
- ផ្កាខាត់ណាហាន់ស្ដើងៗ (៤០០ក្រាម)
- ទឹកស៊ីអ៊ីវស (កន្លះស្លាបព្រាបាយ)
- ទឹកម្ទេស (១ស្លាបព្រាបាយ)
- ស៊ុតមាន់ (២គ្រាប់)
- ម្សៅពោត (១០០ក្រាម)
- ម្សៅមី (៣០ក្រាម)
- ទឹក (១ស្លាបព្រាបាយ)
- ទឹកជ្រលក់ម្ទេស
- ជីរវ៉ាន់ស៊ុយចិញ្ច្រាំសម្រាប់ប្រើរោយពីលើ។
* វិធីធ្វើ ៖
១. វាយស៊ុតដាក់ក្នុងថាស ឬភាជន៍ ថែមទឹកម្ទេស ទឹកស៊ីអ៊ីវស ម្សៅពោត ម្សៅមី និងទឹកកូរឲ្យសព្វ រួចដាក់ផ្កាខាត់ណាច្របល់ក្នុងល្បាយម្សៅនោះ។
២. តម្រៀបផ្កាខាត់ណាប្រឡាក់ម្សៅនៅលើថាសដាក់ក្នុងម៉ាស៊ីនអប់ក្នុងសីតុណ្ហភាព ៤០០F រយៈពេល ២០ ទៅ ៣០ នាទី ឬរង់ចាំរហូតទាល់តែឆ្អិន។
៣. យកចេញពីចង្ក្រាន ទុករហូតត្រជាក់ រោយជីរវ៉ាន់ស៊ុយ រួចរៀបចំបរិភោគជាមួយទឹកម្ទេសតែម្ដង៕
0 comments:
Post a Comment