សត្វធ្លាក់ ក៏ចាស់បុរាណខ្មែរយើងបានកំណត់នូវការទស្សន៍ទាយផ្សេងទៅតាមការចំណាំទុកបានដែរ។ ការចំណាំទាំងអស់នេះ ផ្អែកទៅលើរឿងរ៉ាវដែលធ្លាប់បានឃើញ បន្ទប់ពីអភូតហេតុនោះបានរំលង ប៉ុន្មានថ្ងៃក្រោយមក។***
- ជីងចក់ ឬសត្វអ្វីៗធ្លាក់ទៅខាងមុខ ៖ សូមប្រញាប់ប្រញាល់អញ្ជើញទៅ គង់នឹងបានជ័យជំនះ ពុំនោះសោតនឹងបានទទួលលាភគួរជាទីគាប់ចិត្ត។
- ធ្លាក់នៅខាងក្រោយខ្នង ៖ សូមកុំធ្វើដំណើរទៅណា ព្រោះអាចនឹងទទួលបានសេចក្ដីទុក្ខព្រួយ សត្រូវនានានឹងមកបៀតបៀន។
- ធ្លាក់ខាងឆ្វេងខ្លួន ៖ សូមអញ្ជើញទៅចុះ នឹងមានជ័យជំនះ ពុំនោះសោតទេនឹងបានទទួលលាភដ៏គួរជាទីគាប់ចិត្ត។
- ធ្លាក់ខាងស្ដាំខ្លួន ៖ សូមកុំធ្វើដណើរ ព្រោះអាចនឹងមានភ័យខ្លួន។
- ធ្លាក់ខាងលើខ្លួន ៖ សូមកុំទៅណាមកណាផ្ដេសផ្ដាស ព្រោះពុំសូវល្អឡើយ។
- ធ្លាក់ហើយវារឡើងជើង ៖ សូមអញ្ជើញទៅចុះ នឹងមានជ័យជំនះមិនខាន។
ខាងលើនេះគ្រាន់តែជាការទាយរបស់ចាស់ៗប៉ុណ្ណោះ ពិត ឬមិនពិតយ៉ាងណានោះ មិនអាចជឿ១០០% ឡើយ៕
ប្រភព៖ Rose Online Magazine
0 comments:
Post a Comment