ក. គ្រឿងផ្សំ៖
- ទឹកខ្ទឹមជ្រក់
- ជីរណា, ល្ង, ជីរវ៉ាន់ស៊ុយ
- ខ្ទឹមស
- ប្រេងខ្យង, ទឹកម្ទេសដប, ទឹកស៊ីអ៊ីវ
- ប្រេងល្ង, ទឹកខ្មេះ, តៅហ៊ូក្រហម (តៅហ៊ូធម្មតាក៏បាន)
- ទឹកប៉េងប៉ោះ, ស្ករ, ម្ទេស
ខ. វិធីធ្វើ៖
១. ចាក់ទឹកម្ទេសមួយដបចូលក្នុងខ្ទះ
២. ដាក់ទឹកខ្មេះ ៣ ស្លាបព្រា
៣. ដាក់ទឹកប៉េងប៉ោះ ១ ស្លាបព្រា
៤. ដាក់ទឹកស៊ីអ៊ីវ ៣ ស្លាបព្រា
៥. ដាក់ប្រេងខ្យង ១ ស្លាបព្រា
៦. ដាក់ទឹកខ្ទឹមជ្រក់ ២ ស្លាបព្រា
៧. ដាក់ស្ករ ៣ ស្លាបព្រា
៨. បុកម្ទេស ៩ ផ្លែ និងខ្លឹម ៦ កំពឹសឱ្យបានម៉ដ្តល្អ
៩. បុក តៅហ៊ូក្រហម ៤ ជាមួយម្ទេសនិងខ្លឹមឱ្យម៉ដ្ត
១០. បន្ទាប់មកដួសដាក់ចូលខ្ទះ (ដូចក្នុងរូប)
១១. លីងល្ង
១២. ហាន់ជីរវា់ន់ស៊ុយ និងជីរណា ឱ្យល្អិតៗ
១៣. ដាក់ខ្ទះដែលបានលាយគ្រឿងផ្សំខាងលើមកចម្អិន
១៤. ដាំឱ្យពុះ ឆ្អិនល្អ
១៥. រួចដាក់ល្ងលីងរួចចូល
១៦. ដាក់ប្រេងល្ងចូលបន្តិច
១៧. ចុងក្រោយដាក់ជីរវា់ន់ស៊ុយ និងជីរណា ដែលហាន់រួច
១៨. កូរឱ្យសព្វជាការស្រេច៕
ប្រភពពី៖ ROSE
0 comments:
Post a Comment