នៅពេលខ្លះ ការត្រូវការស្ងោរស៊ុតជាអាហារម្ដងៗមានស្ត្រីមេផ្ទះជាច្រើនបានមើលរំលងចំណុចសំខាន់ក្នុងរឿងនេះ ព្រោះចាត់ទុកថា ជាកិច្ចការងាយស្រួលមួយដែលគ្មានអាថ៌កំបាំងអ្វីលាក់ទុកនៅក្នុងនោះ។ ក៏ប៉ុន្តែការពិត អ្នកមានដឹងទេថា ការស្ងោរស៊ុតនេះ ក៏មានភាពអាថ៌កំបាំងរឿងរសជាតិរបស់វាផងដែរ។
ដូច្នេះដើម្បីស៊ុតស្ងោររបស់អ្នកមានសាច់ទន់ល្មើយ គួរឲ្យចង់ទទួលទាន ថែមទាំងមានឱជារសឆ្ងាញ់ថែមទៀតនោះ គួរធ្វើបែបណា?
ចម្លើយ គឺថា នៅខណៈពេលដែលអ្នកកំពុងស្ងោរវា កុំភ្លេចប្រើអំបិលម៉ដ្ឋរោយបន្តិចទៅលើស៊ុតទាំងនោះ និងកុំភ្លេចបន្ថយភ្លើងឲ្យតិចផងដែរ។ សម្រាប់ហេតុផលក្នុងរឿងនេះវិញ គឺជាធម្មតាស្ត្រីមេផ្ទះនាងរមែងយកស៊ុតទៅក្លាស្សេទុកក្នុងទូទឹកកក។ ក៏ប៉ុន្តែក្រោយពេលនាំចេញមកធ្វើអាហារ អ្នកគួរត្រាំវានៅក្នុងទឹកធម្មតាឲ្យបានមួយសន្ទុះ ដើម្បីជួយរំលាយសីតុណ្ហភាពត្រជាក់នៅក្នុងសាច់ស៊ុត។
ចំណែកការលាយអំបិលខណៈពេលកំពុងស្ងោរនោះ គឺដើម្បីឲ្យការបកសំបកក្រោយពេលស្ងោរឆ្អិន បានកាន់តែងាយស្រួលជាងមុន និងមិនធ្វើឲ្យសំបកស្អិតជាប់សាច់បណ្ដាលឲ្យសាច់ស៊ុតរបករខេញរខុញអាក្រក់មើលនោះឯង។ រីឯការបន្ថយភ្លើងវិញ គឺជួយឲ្យសាច់ស៊ុតរក្សាបាននូវសភាពទន់ល្មើយងាយនឹងទទួលទាននោះឯង៕
0 comments:
Post a Comment