មនុស្ស ជាច្រើនតែងនិយាយថាចង់បានសេចក្តីសុខដុមទាល់តែរស់នៅពីនាក់គូស្នេហ៍ ប៉ុន្តែការយល់ឃើញនេះមិនមែនជាការពិតទេព្រោះថាការរស់នៅបែបនេះ ពេលខ្លះតែងមានភាពរកាំរកូសកើតឡើងដែរ។តាមក្បួនហុងស៊ុយបានឲ្យដឹងថា ការសាងសង់ផ្ទះមិនបានត្រឹមត្រូវតាមក្បួនខ្នាតតែងតែនាំឲ្យកើតរឿង រាវប្រទាំងប្រទើសនិងជម្លោះវិវាទមិនចេះចប់មិនចេះហើយ។
មានបច្ច័យជាច្រើនដែលធ្វើឲ្យភាពរង្គោះរង្គើររវាងប្តីប្រពន្ធតែង កើតឡើងឥតឈប់ឈរ។ទោះបីបែបណាបើតាមក្នុងក្បួនហុងស៊ុយគឺគេតែង មានជំនឿថាការសាងសង់ផ្ទះមិនគប្បីធ្វើជណ្តើរលើសពីមួយទេហើយថាទោះ ផ្ទះធំប៉ុនណាក៏គួរធ្វើជណ្តើរមួយកន្លែងដែរ។ព្រោះថាការសាងសង់ ជណ្តើច្រើននោះអាចបង្កឲ្យបុរសមានចិត្តរេមិនសូវស្មោះត្រង់ហើយតែង ក្បត់ចិត្តភរិយាទៅរកស្រីក្រៅ,ទៅមានប្រពន្ធចុងឬទំនាក់ទំនង ផ្លូវភេទរង្គោះរង្គើជាដើម៕
0 comments:
Post a Comment