គតិបណ្ឌិត

​រឿង ប្រាជ្ញា​-​សំណាង​-​ផល ទាំង​៣ អួត​រិ​ទ្ធិ​តែ​សព្វ​ខ្លួន​


​មាន​ពេល ១ ប្រាជ្ញា​- សំណាង​- ផល​ទាំង ៣ ​នាក់​ បានមក​ប្រជុំគ្នា ប្រាជ្ញា​អាង​អួត​ឡើង​ថា ប្រាជ្ញា​មាន​រិ​ទ្ធិ​ពូកែ​ជាង​សំណាង​នឹង​ផល សំណាង​អាង​អួត​ឡើង​ថា សំណាង​ថា​មាន​រិ​ទ្ធិ​ធំ​ពូកែ​ជាង​ប្រាជ្ញា​នឹង​ផល ផល​អាង​អួត​ឡើង​ថា ផល​មាន​រិ​ទ្ធិ​ជាង​ប្រាជ្ញា​នឹង​សំណាង នោះ​អ្នក​ទាំង ៣ នាក់​អាង​អួត​តែ​សព្វ​រៀងខ្លួន​មិនដឹង​ជា​អ្នក​ខាង​ណា​មាន​រិ​ទ្ធិ​អានុភាព ជាង​ខាង​ណា មាន​សេចក្ដី​អំនួត​តែ​សព្វ​រៀងខ្លួន នោះ​អ្នក​ទាំង ៣ នាក់​ថាបើ​ចង់ដឹង​ឲ្យ​ល្បង​រិ​ទ្ធ​គ្នា​មើល ឲ្យ​ដឹង​ជា​អ្នកណា​ពូកែ​ជាង​អ្នកណា នោះ​ប្រាជ្ញា​- សំណាង​- ផល ទាំង ៣ នាក់​ជំនុំ​ព្រម​តាំង​ល្បួង​រិ​ទ្ធិ​ទាំង ៣ នាក់​បណ្ដើរគ្នា​ទៅ ក៏​មើលទៅ​ឃើញ​មាន​មនុស្ស ១ នាក់​ជា​អ្នកក្រ​កំសត់​នៅ​ខ្ញុំ​សេដ្ឋី ៗ ឲ្យ​បុរស​នោះ​ឃ្វាល​គោក្របី រកតែ​សំពត់​អាវ​នឹង​ស្លៀកពាក់​គ្មាន មនុស្ស​នោះ​ល្ងង់​មិន​ស្គាល់​ខុសត្រូវ ចេះដឹង​តែ​ឃ្វាលក្របី នោះ​ប្រាជ្ញា​- សំណាង​ទាំងពីរ​នាក់ បើ​ផល​អាង​អួតថា​ខ្លួន​គ្រាន់បើ​ឲ្យ​ផល​ទៅ​ជួយ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី នោះ តើ​បាន​គ្រាន់បើ​យ៉ាងដូចម្ដេច​ឡើង នោះ​ក៏​ផល​ក៏បាន​ទៅ​ជួយ​មនុស្ស​នោះ ៗ តាំងពី​ថ្ងៃ​ដែល​ផល​ទៅ​ជួយ​នោះ ក៏​អ្នក​ទាំងពួង​ចេះតែ​នឹក​អាណិត​មនុស្ស​នោះ ក៏​យក​ចំណី​ទៅ​ឲ្យ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី​នោះ​ស៊ី​ពុំមាន​ខ្វះ​ចំណី​អ្វី សោះឡើយ តែ​ផល​ជួយ​កំឡាំង​ដល់​បានតែ​ត្រឹម​ស៊ី​ពុំមាន​ខ្វះ​ឡើយ ផល​នឹង​គិត​ជួយ​មនុស្ស​នោះ​អ្វី​តទៅ​មិនបាន នោះ​ប្រាជ្ញា​- សំណាង​- បាន​សួរ​ទៅ​ផល​ថា ផល​ជួយ​មនុ​ស្សបាន​យ៉ាងណា​តទៅទៀត ផល​ឆ្លើយ​ប្រាប់​ទៅ​សំណាង​ប្រាជ្ញា​វិញ​ថា អំណាច​ផល​ជួយ​មនុស្ស​នេះ​បានតែ​ប៉ុណ្ណោះ​ទេ នោះ​សំណាង​បាន​ទៅ​ជួយ​មនុស្ស​នោះ​ទៀត ឯ​មនុស្ស​នោះ​លុះ​សំណាង​បាន​ទៅ​ជួយ​ទៀត ក៏​ក្របី​ដែល​ឃ្វាល​ទាំង​ប៉ុន្មាន ជុសអាចម៍​មក​ដាក់​ក្នុង​ក្រោល​នោះ ក៏​សុទ្ធតែ​ដុំ​ពេជ្រ​ទាំងអស់​ភ្លឺ​ពេញ​ក្រោល តែ​បុរស​ដែល​ឃ្វាលក្របី​នោះ​មិន​ស្គាល់​ជា​ដុំ​ពេជ្រ​សោះ រើស​បាន​អាចម៍ក្របី​នោះ ១ ដុំ​យកមក​ចង​នឹង​ចុង​ខ្សែ​ក្របី​គ្រវី​លេង​ភ្លឺ​ព្រោងព្រាត​ដេញ​ក្របី​ទៅ ឃ្វាល​ជា​រាល់ថ្ងៃ ដល់​ដេញ​ក្របី​ទៅ​ផឹកទឹក​នៅ​បាងសមុទ្រ ក៏​គ្រវី​ខ្សែ​ក្របី​នោះ​លេង​ជាធម្មតា និយាយ​ពី​នាយសំពៅ​ដែល​បើក​សំពៅ​ក្នុង​សមុទ្រ​វា​ត្រូវ​ភ្នែក​នឹង​អំណាច រន្ទះ​ពេជ្រ​ដែល​បុរស​នោះ​គ្រវី​លេង ក៏​ក្រឡេក​ដេញតាម​អំណាច​ពេជ្រ​ដែល​ភ្លឺ​នោះមក​ឃើញ​បុរស​គ្រវី​លេង នាយសំពៅ​ក៏​បើក​សំពៅ​ចូលមក​ក៏​សួរ​ទៅ​បុរស​នោះ​ថា បុរស​ឯង​បាន​របស់​នេះ​ពី​ណា​មក បុរស​នោះ​ក៏​ប្រាប់​ទៅ​នាយសំពៅ​វិញ​ថា របស់​នេះ​ជា​អាចម៍ក្របី​ដែល​ខ្ញុំ​ឃ្វាល​នេះ នាយសំពៅ​ក៏​គិតថា មនុស្ស​នេះ​ល្ងង់​មឹន​ស្គាល់​ដុំ​ពេជ្រ នាយសំពៅ​ក៏បាន​សួរ​ទៅ​បុរស​នោះ​ទៀតថា បុរស​ឯង​ដែល​ឃ្វាល​នោះ​ក្របី​បុរស​ឯង ឬ​ក្របី​របស់​អ្នកណា បុរស​នោះបាន​ឆ្លើយ​ប្រាប់​ទៅ​នាយសំពៅ​ថា ខ្ញុំ​នៅ​ជា​ខ្ញុំ​សេដ្ឋី​តាំងពី​ជីដូន​ជីតា​រហូតដល់​ម​ក​អាពុក​ម្ដាយ​ដល់ មក​ខ្ញុំ​ជា​កូន​ទៀត នោះ​នាយសំពៅ​បាន​សួរ​ទៅ​បុរស​នោះ​ថា ជំពាក់​សេដ្ឋី​ប្រាក់​ប៉ុន្មាន​រៀល បុរស​នោះបាន​ប្រាប់​ទៅ​នាយសំពៅ​វិញ​ថា ខ្ញុំ​ឮ​អាពុក​ម្ដាយ​ខ្ញុំ​និយាយប្រាប់​ខ្ញុំ​ថា ជីដូន​ជីតា​ខ្ញុំ​គាត់​ជំពាក់​លោក​សេដ្ឋី​ប្រាក់​ដើម ១០០០៛,០០ នាយ​សំពោ​ក៏បាន​សួរ​ទៅ​បុរស​នោះ​វិញ​ទៀតថា ចុះ​ក្របី​ដែល​ជុសអាចម៍​នៅក្នុង​ក្រោល​អ្នកឯង​នោះ​មាន​ប៉ុន្មាន​ដែលមាន ពន្លឺ​ដូច​របស់​អ្នកឯង​កាន់​លេង​នេះ បុរស​នោះបាន​ប្រាប់​ទៅ​នាយសំពៅ​វិញ​ថា អាចម៍ក្របី​ដែល​ដូចជា​ដុំ​ដែល​ខ្ញុំ​កាន់​មកនេះ គឺ​ពេញ​តែ​ក្រោល​ក្របី​ដែល​ឃ្វាល​នោះ នាយសំពៅ​ក៏​គិតថា បុរស​នេះ​ជា​មនុស្ស​មានសំណាង តែ​មិន​ស្គាល់​ពេជ្រ​ព្រោះ​ដោយ​ល្ងង់ នាយសំពៅ​បាន​សួរ​ទៅ​បុរស​នោះ​ថា អ្នកឯង​ព្រម​ធ្វើជា​កូន​យើង ៗ នឹង​យក​អ្នកឯង​ទៅ​ថែរក្សា​ធ្វើ​កូន នោះ​បុរស​នោះបាន​ប្រាប់​ទៅ​នាយសំពៅ​វិញ​ថា ខ្ញុំ​ទៅ​នៅ​នឹង​លោក​មិន​បានទេ ព្រោះ​ខ្ញុំ​នៅ​ជំពាក់​ប្រាក់​លោក​សេដ្ឋី នាយសំពៅ​ថា មិន​អី​ទេ​ឲ្យ​តែ​បុរស​ឯង​ព្រមទៅ​នៅ​ធ្វើ​កូន​យើង​ចុះ​យើង​យកប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​លោក​សេដ្ឋី ឯ​អាចម៍ក្របី​ដែល​ជុ​សមក​ក្នុង​មក​ក្នុង​ក្រោល​ទាំង​ប៉ុន្មាន យើង​ត្រូវយក​ដាក់​ក្នុង​សំពៅ​យើង​ទៅ បុរស​នោះ​ក៏​ព្រម​តាម​នាយសំពៅ ៗ ក៏បាន​យកប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​សេដ្ឋី​រួច ក៏បាន​ទៅ​កើប​ពេជ្រ​យក​ពី​ក្នុង​ក្រោល​ក្របី​ផ្ទុក​ដាក់​សំពៅ​ពេញ​បើក​ទៅ ដល់ទី​លំនៅ​ផ្ទះ​នាយសំពៅ ៗ គិតពិចារណា​ប្ដី​ប្រពន្ធ​ថា កូន​យើង​នេះ​ជា​មនុស្ស​ល្ងង់​ម្ល៉េះ ឥឡូវ​យើង​ចាត់​ទៅធ្វើ​ជំនួញ​គិតគូរ​របស់​អ្វី ៗ មិនកើត បើដូច្នោះ​គួរ​យើង​ទៅ​ដណ្ដឹង​កូន​ស្ដេច​ឲ្យ ធម្មតា​ស្ដេច​នៅតែ​ស្ងៀម​គ្មាន​គិតគូរ​អ្វី បើ​កូន​ធ្វើ​ស្ដេច​នឹងធ្វើ​បាន ជំនុំ​ព្រម​ប្ដី​ប្រពន្ធ​ក៏​នាំគ្នា​ទៅ​ដណ្ដឹង​កូន​ស្ដេច ៗ ក៏​ព្រមព្រៀង​ឲ្យ​កូនក្រមុំ​មក​កូន​នាយសំពៅ ក៏​គិតគូរ​គ្នា​ការងារ​ហើយ​ជាស្រេច នាយសំពៅ​ក៏​វិល​ទៅផ្ទះ​វិញ នៅតែ​បុរស​បុរស​ជា​កូន​នាយសំពៅ ដល់​ពេលយប់​កូនក្រមុំ​ស្ដេច​តាំង​រៀប​ពូក​កន្ទេល​ខ្នល់ខ្នើយ​ដំណេក បង្គុយ​ប្ដី នឹង​រួម​វេ​ណី​ជាមួយ​ដូច​ធម្មតា​អ្នក​ទាំងពួង ឯ​បុរស​នោះ​ជា​មនុស្ស​ល្ងង់ខ្លៅ ក៏​មិន​គិត​ទៅ​ដេក​នឹង​កូនក្រមុំ​ស្ដេច ទៅ​ដេក​ឯជើង​កំផែង​វាំង​ស្ដេច​នោះ​វិញ លុះ​ព្រឹក​ឡើង​ដើរលេង​ឡូ លេង​ឈូង​ជាមួយនឹង​កូនក្មេង ៗ គ្មាន​កាន់គំនិត​សណ្ដាប់​ជា​កូន​ស្ដេច ល្ងង់​មួយ​ថ្ងៃជា ២​ថ្ងៃ នាង​នោះ​ក៏​ចេះតែ​រៀប​កន្ទេល​ខ្នើយ​ជា​រៀងរាល់ថ្ងៃ​ពុំ​ឃើញ​ប្ដី​ទៅ​ដេក ជាមួយ​សោះ ហើយ​នាង​ឲ្យ​បម្រើ​ទៅពិនិត្យ​មើល ឃើញ​បុរស​នោះ​ដើរទៅ​ដេក​ដោយ​ជើង​កំផែង​វាំង ហើយ​នាង​កូនក្រមុំ​ស្ដេច​គិត​ទៅ​ខឹង​នឹង​ស្ដេច​អាពុក ឲ្យ​មាន​ប្ដី​មាន​កិរិយា​មិន​ច្រឡំ​នឹង​គេ គ៏​ទៅ​ទូល​ស្ដេច​អាពុក​តាម​ដំណើរ ស្ដេច​អាពុក​កាលណា​បើ​បាន​ស្ដាប់​ពាក្យ​កូន​ទូល​សព្វគ្រប់​ហើយ ក៏​ខ្ញាល់​ណាស់​គិតថា បុរស​នេះ​ដែល​ប្រ​ដិ​ប​ត្តិ​កិរិយា​យ៉ាងហ្នឹង ជា​មិនមែន​ពូជ​ត្រកូល​អ្នក​ខ្ពស់ គឺ​នាយសំពៅ​អាង​តែ​ខ្លួន​មានសម្បត្តិ​ទៅយក​មនុស្ស​ខ្ញុំគេ​មក​ដណ្ដឹង កូន​អញ​ដើម្បី​នឹង​មើលងាយ បើ​ដូច្នេះ​នឹងត្រូវ​ឲ្យ​ទៅ​ហៅ​យក​កូនប្រសា​នោះមក​មើល រីឯ​ផ្ទះ​នាយសំពៅ​ទៀត​ត្រូវ​ចាត់​ឲ្យ​ទាហាន​ទៅ​ព័ទ្ធ​រិ​បយក​ទ្រព្យ សម្បត្តិ​ទាំងអស់ ស្ដេច​រក​ទៅ​ឃើញថា​មិនមែនជា​កូន​នាយសំពៅ​ទេ នឹង​យក​កូនប្រសា​នឹង​នាយសំពៅ​ទាំង​ប្ដី​ប្រពន្ធ​ទៅ​សម្លាប់ចោល​ទាំងអស់ ឯ​ទ្រព្យសម្បត្តិ​ត្រូវ​រិ​ប​អូស​ដាក់​ព្រះរាជ​ទ្រព្យ​ទាំងអស់ ។​

នោះ​សំណាង​នឹង​ផល​បានដឹងថា ស្ដេច​មុកជា​យកទៅ​ធ្វើ​ទោស​បុរស​នេះ ឥឡូវនេះ​ក៏​គិត​ភិតភ័យ​នឹង​គិត​ជួយ​បទ​ណា​ឲ្យ​បុរស​នេះ​បាន​រួច​ពី​ជីវិត ឯ​អំណាច​ផល​គឺ​រួច​បានត្រឹមតែ​ស៊ី ឯ​សំណាង​បាន​ជួយ​ដល់​ត្រឹម​សោយរាជ្យ តែ​ត្រង់​ដោះខ្លួន​ឲ្យ​រួច​ពី​ជីវិត​ទៀត​ពុំបាន នោះ​សំណាង​នឹង​ផល​ទាំងពីរ​នាក់​បាន​ជំនុំ​គ្នា​ថា យើង​ត្រូវរ​ត់ទៅ​ពឹង​ប្រាជ្ញា​និយាយ​ប្រាជ្ញា​ថា បុរស​គង្វាលក្របី​យើង​ទាំងពីរ​នាក់​ជួយ​បាន​សោយរាជ្យ​ទៅហើយ តែ​ឥឡូវ​ស្ដេច​អាពុក​គិត​យកទៅ​សម្លាប់ សុំ​ឲ្យ​ប្រាជ្ញា​ទៅ​ជួយ​ឲ្យ​រួច​ពី​ស្លាប់ ប្រាជ្ញា​កាលណា​បើ​បានឮ​សំណាង​នឹង​ផល​មក​ពឹង​ខ្លួន​យ៉ាង​ដូច្នេះ ហើយ​ថា​ទេ​បើ​ប្រាជ្ញា​ទៅ​ជួយ​លុះតែ​សំណាង​នឹង​ផល​ចុះចាញ់ ទុក​ប្រាជ្ញា​ជា​ច្បង សំណាង​ជា​កណ្ដាល ផល​ជា​ប្អូន ប្រាជ្ញា​បាន​ទៅដល់​ជួយ​បុរស​នោះ ៗ បាន​ភ្ញាក់ស្មារតី​ដឹងខ្លួន​ថា អញ​បាន​ធ្វើជា​ស្ដេច​សោយរាជ្យ​មិនត្រូវ​ដើរមក​លេង ត្រូវតែ​កាន់​សណ្ដាប់​ខ្លួន​ជា​ស្ដេច បុរស​នោះ​ក៏​ដើរទៅរ​កនាង ១ រំពេច ប្រាជ្ញា​វៃវៀង​ដើរទៅ​ទ្រួ​ត​ត្រា​លើ​មនុស្ស​បាវព្រាវ​ទាំង​ប៉ុន្មាន ក៏​នាង​កូន​ស្ដេច​នឹក​ឆ្ងល់​ថា ប្ដី​អញ​ពីមុន តាំងពី​ថ្ងៃ​ការ​រួចមក​ដើរ​ដេក​ដោយ​ជើង​កំផែង​វាំង បែប​ជាម​នុស្ស​មិនដឹង​ខុសត្រូវ ឥឡូវ​ដល់ពេលនេះ ក៏​មើលទៅ​ឃើញ​មាន​ប្រាជ្ញា​ឆ្លុះ​ឆ្លាត​រក​អ្នក​ឯណា​ស្មើគ្នា នាង​ក៏​សួរ​ទៅ​ប្ដី​សូម​ទូល​ព្រះអង្គ ពីថ្ងៃ​ដែល​ការ​រួចមក ហេតុអ្វី​ក៏​ព្រះអង្គ​ទៅ​ដើរ​ផ្ទំ​ដោយ​ជើង​កំផែង​វាំង​មិន​មក​ទីកន្លែង ក្រឡាបន្ទំ តើ​យ៉ាងដូចម្ដេច ក៏​ស្ដេច​បុរស​នោះបាន​ប្រាប់​ទៅ​នាង​វិញ​ថា គ្រូ​បង​ផ្ដាំ​បង​ថាបើ​រៀបការ​ប្រពន្ធ​ថ្មី ឲ្យ​សង្កេតមើល​កិរិយា​ស្រី​សិន ថាបើ​ត្រឹមត្រូវ​សិ​ម​យក​ធ្វើជា​ប្រពន្ធ បើ​មិនបាន​ត្រឹមត្រូវ​ទេ​យក​ធ្វើជា​ប្រពន្ធ​មិនបាន ហេតុនេះ​បានជា​បង​សង្កេតមើល​ប្អូនឯង​សិន កិរិយា​ប្អូនឯង​ឃើញថា​ត្រឹមត្រូវ​ទើប​បង​បានមករ​កនាង​នេះ នាង​ក៏បាន​ទៅ​ទូល​ស្ដេច​អាពុក ៗ ក៏បាន​ពិនិត្យ​មើលឃើញ​ជា​មនុស្ស​នេះ​មាន​ដំ​រេះ​ប្រាជ្ញា​នឹង​រក​អ្នក​ឯណា ស្មើ​គ្មាន ក៏​លើក​រាជ្យ​ឲ្យ​សោយ​ទៅ ។​

0 comments:

Post a Comment

Powered by Blogger.