ចំណេះដឹងថ្មីៗ

​របៀប​សម្រក​ទម្ងន់ ដែល​អាច​ធ្វើឱ្យ​អ្នក គេង​លក់​ស្រួល​

យើងខ្ញុំ​ជឿជាក់ថា អ្នក​ធ្លាប់​សាកល្បង ពី​របៀប​សម្រក​ទម្ងន់ ជាច្រើន​មក​ហើយ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​វិធី​ងាយស្រួល ហើយ​ថែមទាំង​អាច​ធ្វើឱ្យ​អ្នក គេង​លក់​ស្រួល​ទៀតផង​។​

1.​ ​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ផ្សេងៗ មុន​គេង ៣ ម៉ោង​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​គេង​មិន​លក់​ទេ តែ​ថែមទាំង​មិនអាច ធ្វើឱ្យ​អ្នក​ស្គម​ទៀតផង​។​
2.​ ​អ្នក​មិន​ត្រូវ​បរិភោគ​ឆ្អែត​ពេក​ទេ ព្រោះ​វា​ធ្វើឱ្យ​ក្រពះ​អ្នក ពិបាក​កិន​អាហារ ជាហេតុ​អាចធ្វើឱ្យ​អ្នក​ធាត់​បាន។​
3.​ ​នៅពេល​ដែល​អ្នក បរិភោគ​អាហារ​ផ្សេងៗ អ្នក​ត្រូវ​តែ​ទំពារ ៣០ ដង ទើប​លេប​ចូល​។​
4.​ ​អ្នក​ត្រូវតែកំណត់ បរិមាណ​អាហារ ដែល​អ្នក​បរិភោគ ឱ្យបាន​ត្រឹមត្រូវ ទើប​អ្នក​ស្រក​ទម្ងន់​បាន​ជោគជ័យ​។​
5.​ ​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​ក្រពះ និង​ពោះវៀន​អ្នក ងាយស្រួល​រំលាយ ដូចជា បន្លែ និង​ផ្លែឈើ​ជាដើម វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក មាន​សុខភាព​ល្អ​ទេ តែ​ថែមទាំង​អាច ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​៕

0 comments:

Post a Comment

Powered by Blogger.