វិធីសាស្ត្រ ៤ យ៉ាង អាចកម្ចាត់ស្នាមសង្វារគ្រប់កន្លែង
ជាទូទៅបញ្ហាបែកសង្វារកើតមានឡើងដោយសារតែ ការផ្លាស់ប្តូររាងកាយលឿនពេក រួមទាំងស្រក់ទម្ងន់ និងការផ្លាស់ប្តូរអ័រម៉ូន។ ហេតុនេះហើយទើបធ្វើឲ្យស្ត្រីស្ទើតែទាំងអស់លេចឡើងស្នាមសង្វារនៅជុំវិញពោះ, ទ្រូង, ដើមដៃ, ភ្លៅ និង គូទ។
តែទោះបីជាយ៉ាងណា សូមកុំព្រួយបារម្ភ ព្រោះមានវិធីមួយចំនួន ដែលអ្នកធ្វើការជ្រើសរើសដើម្បីអាចជួយរំដោះខ្លួនឲ្យរួចផុតពីបញ្ហាដ៏អាក្រក់ទាំងនេះបាន។
ប្រេងវីតាមីន E
ប្រេងវីតាមីន E ត្រូវបានគេស្គាល់ថា ជាភ្នាក់ងារដ៏អស្ចារ្យក្នុងការជួសជុលស្នាមសង្វារដែលកើតមានឡើងនៅលើរាងកាយ។ អ្នកអាចលាយប្រេងវីតាមីននេះជាមួយនឹងប្រេងក្រែមផ្តល់សំណើម (ផលិតផលក្រែមផ្តល់សំណើមអ្វីក៏បាន) លាបជារៀងរាល់ថ្ងៃ។
ប្រេងចម្រាញ់ពីស៊ុត (Egg Oil)
ប្រេងស៊ុត មានប្រសិទ្ធិភាពបំផុត ប្រសិនអ្នកប្រើវាចាប់តាំងពីពេលអ្នកចាប់ផ្តើមមានផ្ទៃពោះ។ ក្នុងការអនុវត្ត អ្នកគួរតែម៉ាស្សាប្រេងស៊ុតឲ្យបានពីរដងក្នុងមួយថ្ងៃ នៅសប្តាហ៍ទី ៨នៃការមានផ្ទៃពោះរហូតដល់ខែទី ៦ បន្ទាប់ពីបង្កើតកូន។
ព្យាបាលដោយប្រើកាំរស្មីឡាស៊ែរ
វិធីបែបវិទ្យាសាស្ត្រមួយនេះត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ ប៉ុន្តែត្រូវចំណាយប្រាក់ច្រើន ហើយអាចនឹងមានផលប៉ះពាល់ដល់សុខភាពថែមទៀត។
ការវះកាត់
បន្ទាប់ពីសម្រាលកូនរួច អ្នកអាចមានបញ្ហាស្នាមសង្វារនៅតំបន់ពោះ ដូច្នេះអ្នកអាចប្រើវិធីមួយនេះបាន។
ចំណាំ៖ មុននឹងសម្រេចចិត្តប្រើប្រាស់វិធីព្យាបាលដោយកាំរស្មីឡាស៊ែរ ឬ វះកាត់ យកល្អសូមទៅពិគ្រោះជាមួយនឹងអ្នកជំនាញជាមុនសិន ដើម្បីកុំឲ្យមានបញ្ហាផ្សេងកើតមានឡើង៕
ប្រភពអត្ថបទ ៖ khmer-press.com
0 comments:
Post a Comment