ជំនឿ និង ហោរាសាស្ត្រ

ការ​ទស្សន៍​ទាយ​​ហុង​ស៊ុយ​ស្លាក​លេខ យាន​យន្ត​របស់​អ្នក!



មិន​ថា​ជន​ជាតិ​ណា​ទេ​សុទ្ធ​តែ​មាន​ជំនឿ​ជាក់​យ៉ាង​មុត​មាំ ទៅ​លើ​ស្លាក​លេខ​យាន​ជំនិះ របស់​គេ​ជានិច្ច ព្រោះ​គេ​ជឿថា​វា​ពិត​ជា​មាន​ឥទ្ធិ​ពល ក្នុង​ផ្លូវ​អរូបិយ ដែល​ជំរុញ​ឲ្យ​ផ្លូវ​ជីវិត​រកស៊ី របស់​គេ ក្នុងផ្លូវ​រូបិយ អោយ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែបណា​មួយ (ល្អ ឬក៏ អាក្រក់) យ៉ាងពិត​ប្រាកដ ។



ក្នុង​នោះ​ផង​ដែរ ជន​ជាតិ​ចិន ខ្មែរ​ និង ថៃ គឺ​មានជំនឿខ្លាំង​ជាង​គេ ចំពោះ​ផលបូក​នៃ​តួ​លេខ​របស់​ស្លាកលេខ​នីមួយៗ​របស់​ពួក​គេ​ ។

ដើម្បី​អាច​ដឹង​ថា​ស្លាក​លេខយានយន្ដ​របស់​អ្នក​មាន​ឥទ្ធិពល​ចំពោះ​ជីវិតអ្នក​យ៉ាង​ណា​នោះ សូមយក​តួ​លេខ​ នៃ​ស្លាក​លេខ​នោះ​មក​​បូក​បញ្ចូល​គ្នា​រហូត​នៅ​សល់​លេខ​មួយ​ខ្ទង់​សម្រាប់​ការទស្សន៍​ទាយ ។ ឧទាហណ៍ ស្លាកលេខ 2CY-6656 = 6+6+5+6 =23 ហើយ​យក​ 2+3=5។

លេខ១- ជាលេខ​មង្គល៖ ដែលនឹង​ផ្តល់​ឲ្យ​មាន​ដំណែង​ខ្ពង់​ខ្ពស់ ព្រម​ទាំង​ទទួល​បាន​ពិភព​ផ្ទាល់​ខ្លួន នៃ​ជីវិត​គ្រួសារ​មិន​ពាក់ព័ន្ធជាមួយ​នរណា​ ធ្វើអ្វី​តែ​ម្នាក់​ឯង​ជាមួយគ្រួសារ និង ទទួល​​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពេញ​ទំហឹង​ពី​គ្រួសារ ។

លេខ២- ជាលេខ​ស្រ្តី៖ ដែល សំដៅដល់ សេចក្ដីសុខ ភាព​សប្បាយរីករាយ មានដៃគូ​ជួយ​ជ្រោម​ជ្រែង នឹង នាំមកនូវ​ភាព​សុខ​ស្រួល មិន​មាន​ការ​ប៉ះ​ទង្វិច​មក​​ឲ្យរថយន្ដ​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​ម្ចាស់​ទៅ​ទី​ជិត​ឆ្ងាយ​មាន​គេ​រាប់​រក​ច្រើន ។

លេខ៣- ជាលេខព្រះ៖ ដែល​សំដៅ​ដល់​ការ​ចាប់​ផ្ដើ​មនូវភាព​​ជោគ​ជ័យ និង​ផល​កម្រៃ​ផ្សេងៗ តែ​អាច​សំដៅ​ដល់​ឧប្បត្តិ​វហេតុ​ផង​ដែរ ក្នុង​ករណី​ម្ចាស់​រថយន្ត​មាន​ចរិក​ក្រអើត​ក្រទម មិនមាន​ធម៌​នៅ​ក្នុង​ខ្លួន ។

លេខ៤- ជាលេខ​អ្នកធំ៖ ដែលសំដៅដល់​ការ​មាន​ក្ដីក្ដាំង ឈ្លោះ​ទាស់​ទែង មាន​បញ្ហាមិន​ល្អ ។ ប៉ុន្តែ អ្នកអាចកែបញ្ហានេះ​បាន ប្រសិន​បើ​ម្ចាស់​យាន​យន្ត​ជា​មនុស្ស​មាន​ព្រះ​ក្នុង​ខ្លួន មានធម៌ត្រឹម​ត្រូវ ចេះគោរព​អ្នក​ដទៃ ហើយ​វា​នឹងជះ​ត្រលប់​មក​វិញ​នូវ​លាភ​សំណាង​ទ្រព្យធន និង កិត្តិ​យស​មិនគួរ​អោយ​ជឿ​ផង​ដែរ។

លេខ៥- ជាលេខ​ជាង៖ ដែលសំដៅ​ដល់​ការ​ជុស​ជុល ការ​ជាប់​គាំង​រឿង​ប្រាក់​កាស ឬក៏​ខូច​ខាត​ ប៉ះទង្វិច​នានា។ ប៉ុន្តែអាច​កែ​បញ្ហា​បាន​ដោយ​យក​ផ្កា​ថ្វាយ​ជំនាង​ឡាន​រាល់​ថ្ងៃកំ​ណើត​របស់​ខ្លួន​ជួយ​ឲ្យរួច​ផុត​គ្រោះថ្នាក់ និង​កាន់​តែសំណាង​ល្អ។

លេខ៦- ជា​លេខ​សច្ចៈ៖ សំដៅដល់​ការ​ដែល​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង ផ្ដល់​លុយ​កាក់​ច្រើន មាន​ភាព​ចម្រើន​រុងរឿង​រួចផុត​ពីគ្រោះ​ថ្នាក់​ទាំង​ពួង ទន្ទឹម​នឹង​នោះ នឹង​មាន​លាភ​ចូល​ពី​សំណាក់​ជនដទៃ​ដែល​ចូល​រួម​​ប្រាស្រ័យ​នឹង​យាន​ជំនិះ​នេះ​ផង​ដែរ ។

លេខ៧- ជា​លេខ​ព្រាយ៖ សំដៅ​ដល់​ការ​បាត់បង់​ប្រាក់​ដោយ​សារ​ការ​ធ្វើ​ដំណើរ។ ប៉ុន្តែអាចកែ​ខៃ​បាន​ដោយ​យកផ្កាមក​ថ្វាយ​ព្រះ ឬក៏ជំនាង​នៃ យាន​យន្ត​នោះ នៅរាល់ថ្ងៃកំណើត​របស់អ្នកនឹង​ជួយ​ឲ្យ​មាន​ប្រាក់​កាស​ហូរ​ចូលច្រើនៗ និងរួច​ផុត​ពីគ្រោះថ្នាក់ ។

លេខ៨- ជាលេខទេវត្តា៖ ដែលនេះ​សំដៅ​ដល់​ភាព​រុង​រឿង មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទទួល​បានជោគជ័យ​ក្នុង​ការ​ងារ និង​សុខភាព​ល្អបរិបូណ៌ ព្រមទាំង​នាំ​ឲ្យ​ការ​ធ្វើ​ដំណើរ​បាន​សុខ​មង្គល​ជា​ដរាប។

លេខ៩- ជាលេខ​ស្តេច៖ សំដៅ​ដល់​ជោគ​ជ័យ មាន​ភាព ឈាន​ទៅមុខ មាន​សេចក្ដី​សុខ និង មាន​ការ​ទំនុក​បំរុង ព្រមមាន​សុវត្ថិភាព​ល្អ គ្រប់ការ​ធ្វើ​ដំណើរ​ គ្រប់ទិស​ទី៕



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.