ជំនឿ និង ហោរាសាស្ត្រ

វិធីរៀបចំផ្ទះបែបណា ទើបធ្វើឱ្យមានជោគល្អ និងគួរឱ្យចង់រស់នៅ


ផ្ទះគឺជាទីកន្លែងមានសារសំខាន់សម្រាប់ប្រាស្រ័យរស់នៅជាប់ជាប្រចាំ ដែលយើងចាំ បាច់ត្រូវរៀបចំឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតទើបផ្តល់ក្តីសេចក្តីសុខចម្រើនដល់យើង។

1-ពណ៌ផ្ទះមានសារសំខាន់សម្រាប់នាំជោគសិរី
បើអ្នកសង្កេតឃើញផ្ទះរបស់អ្នកចាស់ហួសនោះ គប្បីធ្វើការលាបថ្នាំជាថ្មី តែពណ៌ ដែលលាបមិនត្រូវឱ្យឆើតឆាយឬចាំងភ្នែកពេកទេ ។ ត្រូវរកពណ៌ណាដែលស្រស់ល្មម ឬស្រគត់ស្រគំល្មម ។ ចំពោះពណ៌ ដែលយើងអាចជ្រើសរើសហើយនាំជោគសិរីផង មានដូចជាពណ៌ពងមាន់, ពណ៌ផ្ទៃមេឃ, ពណ៌ក្រហមក្រម៉ៅ ឬពណ៌ស ។


2-បើកបង្អួចដើម្បីទទួលខ្យល់អាកាសឱ្យបានច្រើន
បើផ្ទះអ្នកមានបង្អួចត្រូវបើកចំហឲ្យខ្យល់បក់ចូលមក ធ្វើឲ្យត្រជាក់ដែលអាចជួយ សន្សំភ្លើងពីការបើកកង្ហារបានច្រើន ។ ក្រៅពីនេះ ការបើកបង្អួចនៅជួយឱ្យភ្លឺក្នុងផ្ទះក៏ ជាការអាចសន្សំថវិការពីការបើកអំពូលភ្លើងបំភ្លឺមួយចំនួនផងដែរ។
ការសាងសង់ផ្ទះគប្បីយកចិត្តទុកដាក់ក្នុងការធ្វើមាត់បង្អួចឱ្យបានល្អ ដាច់ខាតមិនត្រូវ ធ្វើឱ្យផ្ទះហប់ឬ ងងឹងនោះឡើយ ព្រោះវានឹងនាំឱ្យយើងត្រូវចំណាយលុយច្រើនក្នុង ការ ប្រើភ្លើងបំភ្លឺនិងពិសេសនៅធ្វើឱ្យយើងនៅមានអារម្មណ៍មួហ្មងច្រើនក្នុងការរស់ នៅថែមទៀត។តាមក្បួនតម្រា ផ្ទះដែលហប់ស្អុះស្អាប់ឬគ្មានរបៀបរៀបរយនាំឱ្យជោគ លាភមិនហូរចួលឡើយ មានតែការហូរចេញទៅវិញប៉ុណ្ណោះ ។

3-បន្ទប់ទឹកគួរប្រើកញ្ចក់ឬជ័រ
បន្ទប់ទឹកមិនគប្បីប្រើឈើនោះទេព្រោះក្រៅពីឆាប់ពុកផុយនៅធ្វើឱ្យជាប់មេរោគច្រើនផង។យកល្អយើងគប្បីប្រើកញ្ចក់ស្រអាប់(មិនឆ្លុះមើលឃើញ)ឬប្រើប្រភេទជ័រក៏បានព្រោះថា ក្រៅពីមានពណ៌ ស្រស់ស្អាតហើយនៅជួយឱ្យប្រើជាប់ធន់យូរដែលអាចសន្សំប្រាក់ កាសទិញថ្មីឬហៅជាងឱ្យមកជួសជុលញឹកញាប់ដែលនាំឲ្យបាត់បង់ថវិកា ។

4-មុនបោះសំរាមចោលត្រូវគិតឱ្យបានស្រួលបួល
ការបោះសំរាមចោលលោកអ្នកត្រូវរិះគិតមើលថាទុកត្រង់កន្លែងណាសុវត្ថិភាពបំផុត។ ដាច់ខាតយើងមិនត្រូវចេះតែបោះចោលនោះទេព្រោះថាក្រៅពីបង្កការជះក្លិនមិនល្អ នៅមានសត្វស្រមោច រុយនិងកណ្តុរចូលលុកលុយនាំឲ្យមានផលលំបាកពីសត្វចង្រៃ ទាំងនេះថែមទៀត។ ក្រៅពីនេះសំរាមនៅចម្លងមេរោគហើយផ្តល់ភាពកខ្វក់ដល់ផ្ទះដែលមើលទៅមិនសម ភ្នែកភ្ញៀវមកលេងផ្ទះផង។ ក្រៅពីនេះត្រូវចងចាំថាសំរាមមិនត្រូវទុកក្នុងផ្ទះឡើយ ពីព្រោះនាំឲ្យមានឧបទ្រពចង្រៃ និងមានតែបញ្ហាអាក្រក់យាយីប៉ុណ្ណោះ។

5-កន្លែងដេកធ្វើឱ្យដូចធម្មជាតិ
គ្រែដេកយើងគប្បីយកប្រភេទឈើហើយពូកគួរប្រើពីអេប៉ុង,គ ឬរ៉ឺស័រក៏បានតែកម្រាល ត្រូវយកក្រណាត់ប្រើពីសរសៃធម្មជាតិដែល ត្រជាក់ទន់មិនស្អុះស្អាប់។គ្រឿងសង្ហារឹម ដែលមានគុណភាពគួរជ្រើសរើស គ្រឿងសង្ហារឹមដែលអាចប្រើជាប់បានយូរអាចជា ប្រភេទពូកឬឈើតាមការចូលចិត្តតែយ៉ាងណាត្រូវឱ្យស្អាតល្អ ។ក្រៅពីនេះត្រូវចេះតុបតែងឱ្យដូចធម្មជាតិហើយទុកដាក់ឱ្យចំទិសដៅខ្យល់ចេញចូលបានល្អ។

6-ផ្ទៃផ្ទះដើរស្រួលជើង
ផ្ទះត្រូវសម្អាតឱ្យស្អាតល្អមិនត្រូវឱ្យមានល្អងធូលីឬ ក្រហេងក្រហូងដាច់ខាត។ផ្ទះដែល មានជង្ហុកមិនផ្តល់ផលល្អសោះឡើយគឺនាំតែជោគអាក្រក់ ដូច្នេះគប្បីលុបបំបាត់ ចេញ។ ក្រៅពីនេះផ្ទៃផ្ទះបើក្រាលព្រំ ស្រស់ស្អាតទោះបីដើរទៅស្រួលជើងបន្តិចក្តី តែ ត្រូវចំណាយពេលវេលា ច្រើនក្នុងការសម្អាតហើយត្រូវប្រើម៉ាស៊ីនស្រូបធូលីដែលជា ការចំណាយ ថ្លៃភ្លើងច្រើនផង។យកល្អផ្អះគប្បីក្រាលឥដ្ឋឬឈើ, ឬស្សីក៏ជាការ គ្រប់គ្រាន់ហើយព្រោះងាយទាំងធ្វើការសម្អាតនិងចំណាយដើមទុនតិច ៕

0 comments:

Post a Comment

Powered by Blogger.