កីឡាសុខភាព

Buakaw ចុះកិច្ចសន្យា វ៉ៃ៦ប្រគួតអោយ Kunlun Fighting Championship

Buakaw Banchamek ជាអ្នកប្រដាល់ថៃដ៏ល្បីឈ្មោះមួយរូប ហើយក៏មានឈ្មោះបោះសម្លេងខ្លាំង នៅក្នុងអាស៊ីយើងផងដែរ។ ជាមួយនឹងកំណត់ត្រានៃការប្រកួតប្រដាល់សេរី ចំនួន ៣០៩ដង ឈ្នះ២៥៦ដង Buakaw បានចុះហត្ថលេខាកិច្ចសន្យា វ៉ៃចំនួន ៦ប្រគួត សម្រាប់ KUNLUN Fighting Championship បន្ទាប់ពីការចរចា គ្នាអស់រយៈពេល៣ ខែ។ ការប្រកួតលើកដំបូង Buakaw សម្រាប់ Kunlun Fighting Championship គឺគ្រោងប្រព្រឹត្តទៅ នៅក្នុងខែសីហា ឆ្នាំ២០១៥នេះតែម្តង។

Ali Elezzabi នាយកទីផ្សារនៃ KUNLUN Fighting Championship បាននិយាយថា "Buakaw ជាកីឡាករប្រដាល់សេរីដ៏ល្បីឈ្មោះមួយរូប នៅលើពិភពលោក។ គាត់មានអ្នកគាំទ្រជាច្រើន ដូច្នេះទើបយើង សម្រេចជ្រើសរើសយកគាត់ជើងឯង KUNLUN FC ។ យើងមានសេចក្តីសោមនស្សរីករាយដែលគាត់ ព្រមចុះហត្ថលេខាយល់ព្រម ក្នុងការប្រគួតមួយនេះ។ គាត់បានសម្រេចចិត្ត ហត្ថលេខាជាមួយយើង បើទោះបីជាគាត់ត្រួវបានស្ថាប័នកីឡាផ្សេងៗ ផ្តល់ឱកាសជាច្រើន នៅចំពោះមុខគាត់ក៏ដោយ ”។

ចំនែក Buakaw ផ្ទាល់បាននិយាយថា “ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចុះហត្ថលេខាជាមួយ KUNLUN FC ។ ប្រាកដណាស់ថា ខ្ញុំមិនមែនជាតិចិន ប៉ុន្តែខ្ញុំនឹងព្យាយាមប្រគួត ប្រគួតអោយអស់ពីសមត្ថភាព ដើម្បីបង្ហាញទៅកាន់អ្នកគាំទ្ររបស់ខ្ញុំ”។



គួររំលឹកផងដែរថា ការប្រគួតចុងក្រោយរបស់ Buakaw គឺបានធ្វើឡើងនៅប្រទេសចិន ដែលរូបគេបានយកឈ្នះម្ចាស់ផ្ទះ Yi Long ដោយពិន្ទុ។ Buakaw ក៏ធ្លាប់មានប្រវត្តប្រគួតនៅក្នុងស្រុកខ្មែរដែរ ពោលគឺកាលពី២ឆ្នាំមុន ដែលរូបគេបានយកឈ្នះ កីឡាករមកពី Australia។

ប្រែសម្រួលដោយ៖ ក្រូច

ប្រភព៖ asiasportsnetwork

0 comments:

Post a Comment

Powered by Blogger.