ចំណេះដឹងថ្មីៗ

គួរ​ប្រយ័ត្ន ៖ ត្រណម​ទាំង ៣យ៉ាង​ ពេល​អ្នក​ស្នាក់​នៅ​សណ្ឋាគារ!


បើទោះបីយើង ស្នាក់នៅក្នុងសណ្ឋានគាររយៈពេលខ្លីមួយយប់ឬពីរយប់ក្តីប៉ុន្តែក៏ត្រូវមើលពីក្បួនហុងស៊ុយដែរ។តាមក្បួនហុងស៊ុយហើយបញ្ជាក់ថាបើកាលណាយើងស្នាក់នៅប៉ះចំហុងស៊ុយមិនល្អ គឺអាចបង្កបញ្ហាច្រើនដូចជាអន្តរាយទ្រព្យសម្បត្តិ មានជំងឺឈឺថ្កាត់ ជួបឧទ្ទវហេតុផ្សេងៗរហូតអាចជួបខ្មោច លងទៀតផង។

ហេតុនេះមុន អ្នកចូលទៅស្នាក់នៅបន្ទប់ក្នុងសណ្ឋានគារណាមួយ ចូរយកចិត្តទុកដាក់ពីបញ្ហាធំៗបីដូចខាងក្រោមនេះ៖



១​. គ្រែដេកមិនត្រូវឱ្យបុកចំមាត់ទ្វារបន្ទប់
បើទ្វារបន្ទប់ដេកទល់មុខចំគ្រែដេកបញ្ជាក់ថាមិនសូវល្អហើយតែងមានបញ្ហាមិនល្អកើតឡើង ។ហេតុនេះពេលណាមួយបើអ្នកចូលស្នាក់នៅហើយពុំអាចផ្លាស់ប្តូរ បន្ទប់បាននោះគឺត្រូវចៀសវាងការដេកបែរក្បាលឱ្យចំមាត់ទ្វារដើម្បីកាត់បន្ថយគ្រោះអាក្រក់យាយី។

២. ទ្វារបន្ទប់ដេកនៅទល់មុខចំទ្វារជណ្តើរយន្ត
បើតាមក្បួនហុងស៊ុយចែងថា កាលបើទ្វារបន្ទប់ដេកនៅទល់មុខ ចំទ្វារជណ្តើរយន្តជាករណីឆុងនឹងគ្នា(វត្ថុមិនល្អផ្សេងៗដែលធ្វើឱ្យជួបញ្ហាអាក្រក់)។ប្រសិនបើបានចូលស្នាក់នៅក្នុងបន្ទប់ដេកនៃសណ្ឋានគារប្រភេទនេះ ហើយបើជោគរាសីខ្លួនឯងផ្ទាល់កំពុងតែធ្លាក់ចុះស្រាប់នោះគឺរឹតតែធ្លាក់ដុនដាបថែមទៀត។ដូច្នេះបើអាចចៀសវាងបានគួរជ្រើសរើសរកបន្ទប់ផ្សេងវិញ។

៣. គ្រែដេកមិនត្រូវនៅចំកណ្តាលបន្ទប់
អ្នកត្រូវពិនិត្យមើ់លបើគ្រែដេកស្ថិតនៅចំកណ្តាល គឺងាយនឹងបង្កឱ្យមានជំងឺ និងអាចជួបឧបទ្ទវហេតុនានាឡើង។ទោះបីយ៉ាងណាចូរកុំព្រួយបារម្ភពេក ដោយគ្រាន់តែលោកអ្នកដាក់ក្រណាត់ពណ៌ទឹកមាស ឬពណ៌ប្រាក់មួយផ្ទាំងនៅលើគ្រែ គឺពិតជាអាចជួយកម្ចាត់ដួងផ្កាយដ៏កាចសាហាវនោះបានហើយ។ ទោះបីថាបន្ទប់សណ្ឋានគារមិនអាចឱ្យយើងជ្រើសរើសបានពិតមែនប៉ុន្តែការសុំដូរបន្ទប់នោះឃើញថាគេក៏មិនតឹងតែងដល់យើងពេកនោះដែរ៕



ប្រភព៖ mybeauty

0 comments:

Post a Comment

Powered by Blogger.