ចំណេះដឹងថ្មីៗ

របៀបធ្វើខ្ទឹមជ្រក់


គ្រឿងផ្សំ៖ មើមខ្ទឹមចាស់ដែលមិនទាន់ស្ងួតសំបក ស្ករ អំបិល ទឹកខ្មេះ

របៀបធ្វើ៖
១- កាត់មើមខ្ទឹមលាងអោយស្អាត។
២- ដាំទឹកឲ្យពុះ លើកចុះទុក៥នាទី រួចទម្លាក់មើមខ្ទឹមក្នុងទឹកក្តៅប្រហែល១នាទី ហើយស្រិតទឹកឬស្រង់យកខ្ទឹមចេញ
សម្រស់អោយស្រស់ទឹក។ សូមកុំទុកយូរ នាំអោយសាច់ខ្ទឹមឆ្អិនរលួយ។ បើទឹកត្រជាក់ នឹងនាំឲ្យមើមខ្ទឹមក្លាយជាមានពណ៌ខៀវ ពេលជ្រក់។
៣- យកកែវលាងទឹក ជួតអោយស្ងួត។
៤- ញាត់មើមខ្ទឹមចូលក្នុងកែវ។
៥- កម្លោចស្ករស (ឬ ស្ករត្នោតតាមចំណូលចិត្ត) ហើយចាក់ទឹកដាក់អំបិល ដាំឲ្យពុះ។ សូមភ្លក្សឲ្យមានរសជាតិផ្អែម ប្រៃបន្តិច។
៦- ពេលទឹកស្ករពុះ លើកចុះ ទុកអោយត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិចដើម្បីយកក្លិនឈ្ងុយផង ដើម្បីអោយជ្រក់
មានពណ៌ថ្លាស្អាតផង តែកុំលាយអោយដល់ជូរ។ កូរលាយអោយសព្វរសជាតិគ្នាហើយ ទើបចាក់ចូលកែវខ្ទឹម គ្រប
អោយជិត។
៧- ដាក់កែវខ្ទឹម ហាលថ្ងៃ បីបួនថ្ងៃ ដើម្បីអោយចេញជាតិជូរឆ្ងាញ់។
៨- យើងអាចបរិភោគខ្ទឹមជ្រក់ ជាមួយ ត្រីអាំង ត្រីឆ្អើរ ឬ ធ្វើមុខមីបំពង (ខ្លះហៅថា មីសៀម)៕


ប្រភព៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

0 comments:

Post a Comment

Powered by Blogger.