យើងអាចពីគោលបំណងរបស់មនុស្សដោយសង្កេតមើល ជើងរបស់គេ ខណៈដែលគេអង្គុយ ដូចខាងក្រោមនេះ ៖
ឥរិយាបថទី១៖ ពេលខ្លះមនុស្សចូលចិត្តអង្គុយនៅក្នុងទីតាំងបែបនេះ ព្រោះគេមានជំនឿ ថា វាអាចធ្វើអោយគេអាចដោះស្រាយបញ្ហាបានគ្រប់បែបយ៉ាង ។ មនុស្សប្រភេទនេះជា មនុស្សដែលមានភាពសប្បាយរីករាយ មិនងាយធុញទ្រាន់ មានភាពបន់បែនឆាប់រហ័ស ហើយមិនចូលចិត្តធ្វើការដដែលៗក្នុងរយះពេលមួយសប្តាហ៍នោះទេ។ មនុស្សទាំងនេះ មានការច្នៃប្រឌិតខ្ពស់ មានភាពទាក់ទាញ មានមន្តស្នេហ៍ តែមានដូចកូនក្មេងបន្តិច។ ពួកគេចូលចិត្តនិយាយ ហើយបានគិតតាមក្រោយអំពីអ្វីដែលពួកគេបានធ្វើ ។
ឥរិយាបថទី២៖ មនុស្សដែលអង្គុយនៅក្នុងទីតាំងបែបនេះ គឺមនុស្សមានការស្រមើ ស្រម៉ៃច្រើន ។ ពូកគេមិនដែលធុញទ្រាន់ក្នុងការបង្កើតគំនិតថ្មីៗ និងគំនិតអស្ចារ្យនោះ ទេ។ ពួកគេចូលចិត្តការធ្វើដំណើរ និង រាប់អានមិត្តភក្តិថ្មីបានយ៉ាងងាយស្រួល។ ពួកគេ អន្ទះសារង់ចាំថ្ងៃថ្មី ឆ្នាំថ្មី មកដល់ក្នុងគោលបំណងចាប់ផ្តើមទំព័រថ្មីមួយនៅក្នុងជីវិត របស់ពួកគេ ។ ពួកគេចូលចិត្តផ្លាស់ប្តូរដៃគូអាជីវកម្ម មុខជំនួញថ្មីៗ និងកន្លែងរស់នៅថ្មី ផងដែរ ។
ឥរិយាបថទី៣៖ ពួកគេជាក្រុមមនុស្សដែលចូលចិត្តភាពងាយស្រួល ។ ពួកគេអាចនឹង មិនចំណាយពេលចុងសប្តាហ៍របស់ពួកគេទៅផ្សារ និងធ្វើឱ្យរបៀបរស់ នៅរបស់គេល្អ ឥតខ្ចោះនោះទេ ប៉ុន្តែពួកគេអាចចំណាយពេលវេលាជាច្រើនក្នុងការជ្រើសរើសទឹកអប់ ដែលល្អៗ និងគ្រីមដែលត្រូវនឹងគេ។ ។ ពួកគេចូលចិត្តការស្លៀកសំលៀកបំពាក់បែប សាមញ្ញៗ និងទិញរបស់ណាដែលចាំបាច់ៗប៉ុណ្ណោះ ។ ភាពទន់ខ្សោយរបស់មនុស្ស ទាំងនេះ គឺអសមត្ថភាពក្នុងការផ្តោតលើអ្វីដែលពិសេស ហើយមិនអាចផ្តោតអារម្មណ៍ ស្មឹងស្មាតរយៈពេលយូរបានទេ ។
ឥរិយាបថទី៤៖ មនុស្សដែលអង្គុយក្នុងឥរិយាបថបែបនេះ ជាមនុស្សដែលមិនចូលចិត្ត ភាពយឺតយ៉ាវ ហើយគេក៏មិនចូលចិត្តអោយអ្នកដទៃយឺតយ៉ាវផងដែរ ។ ពួកគេមានភាព ឆ្លាតវៃ, និងចូលចិត្តសន្តិភាព ជាជាងការឈ្លោះទាស់ទែងគ្នា ។ មនុស្សទាំងនេះមាន អារម្មណ៍មិនល្អប្រសិនបើនរណាម្នាក់បានបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេនៅទី សាធារណៈ ។
ឥរិយាបថទី៥៖ មនុស្សប្រភេទមិនសូវចូលចិត្តធ្វើអីប្រញាប់ៗនោះទេ ហើយប្រសិនបើគេ ឈានដល់វ័យរៀបការក៏ដោយ ក៏គេមិនប្រញាប់បង្កើតគ្រួសារដែរ ។ ពួកគេទុកពេល ក្រេបយកចំណេះដឹង និងយកជោគជ័យក្នុងអាជីពការងារសិន ។ ពួកគេមានការតស៊ូ នឹងជីវិត និងដើរឆ្ពោះទៅរកផ្លូវមួយដើម្បីសំរេចគោលដៅជីវិតរបស់គេ ។ ពួកគេ ជាមនុស្សមានចិត្តទូលាយ និងទទួលយកការរិះគន់ពីអ្នកដទៃ ។
Copyrighted: Moha Sneha
0 comments:
Post a Comment