១. មនុស្សស្រីកើតឆ្នាំឆ្លូវ៖
- រាសីទូទៅនាថ្ងៃអនាគត: ល្អណាស់ ។
- ពណ៌សំណាងនាំលាភជាប់លាប់: បៃតង ទឹកប៊ិច និង ស ។
- សំណាងក្នុងរឿងស្នេហា: គូអនាគតជាមនុស្សល្អ ពូកែយល់ចិត្ត ដែលធ្វើអោយរឿងស្នេហា មាន ភាពរលូន និង ជួបតែសុភមង្គល ជានិច្ចតទៅ!
- សំណាងក្នុងរឿងការងារ និងការរកស៊ី: ថ្ងៃមុខនឹងមានការងារល្អ គាប់ចិត្ត និង រាល់គ្រប់យ៉ាងដែលអ្នក ប្រាថ្នានឹងជួបផលសម្រេច ។ តែបើចង់ប្រកបអ្វីក៏បាននោះ អ្នកត្រូវស្វាហាប់ស្ទុះស្ទារ និង គិតគូរអោយជាប់លាប់ ព្រោះអ្នកកាន់តែប្រឹងលាភចូលកាន់តែធំ ។
- សំណាងក្នុងរឿងប្រាក់កាសនាថ្ងៃមុខ: ល្អប្រសើរសមប្រកប ទទួលបានរបស់ក្នុងក្តីស្រម៉ៃដល់ទៅ ៩០% ឡើង ។
បើគិតតាមក្បួនហុងស៊ុយចិន ស្រ្តីដែលកើតឆ្នាំឆ្លូវនឹងជួបមនុស្សដែលអស្ចារ្យ និងសមានចិត្ត ព្រមទាំង យល់ពីគុណ តម្លៃនៃការតស៊ូ ប្រឹងប្រែង និង ចិត្តអំណត់ របស់អ្នក ។ ក្នុងឆាកជីវិតនេះ អ្នកនឹងក្លាយជាមនុស្សដែលមានសំណាង, ធ្វើអ្វីក៏បានសំរេច និង កើតគំនិតសុទិដ្ឋិនិយម ថ្មីៗ ល្អៗ និង មានប្រយោជន៍ ហើយអ្នកនឹងក្លាយជាមនុស្សឆ្លាតវៃជាងគេ និង មានសមត្ថភាពខ្ពស់ ជាគូសត្រូវ ឬក៏ មនុស្សផ្ចាញ់ផ្ចាល ជុំវិញខ្លួនអ្នក ។ មនុស្សស្រីឆ្នាំនេះ ភាគច្រើនគឺជា អ្នកមានអំណាច និង មានឥទ្ធិពលខ្លាំងខ្លាទៅលើអ្វីមួយ។ ពួកគេមានឆន្ទៈធំធេងណាស់ សំរាប់កាត់បន្ថយសម្ពាធនៅកាលៈទេសៈដ៏សំខាន់ ឬក៏ អាចទទួលបានការជួយពីអ្នកដ៏ទៃ។ ហើយឥលូវរិតតែល្អ កុំបារម្ភទៀតអីរឿងអពមង្គល ដែលកើតមានលើអ្នកកាលពីមុនបានបញ្ចប់ទៅហើយ ដូច្នេះអ្នកនឹងទទួលបាននូវសុភមង្គល និងរឿងល្អៗចាប់ពីពេលនេះទៅ ។

២. មនុស្សស្រីកើតឆ្នាំកុរ៖
- រាសីទូទៅនាថ្ងៃអនាគត: ល្អប្រសើរគួរអោយកត់សម្គាល់ ។
- ពណ៌សំណាងនាំលាភជាប់លាប់: ស ក្រហម និង ខ្មៅ ។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍ចូលចិត្តប្រចន្នគ្នាបន្តិចបន្តួច ប៉ុន្តែក្តីស្រលាញ់មានធំ រវាងគ្នាមិនងាយសាបសូន្យឡើយ ពេលមានកូន កូននោះល្អតាមគន្លងធម៌ ជានិច្ច ។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: មាត់លឺៗពេកនាំអោយ លាភធំប្រែជាបង្គួរ លាភបង្គួរប្រែជាតូច យល់ល្អ ត្រូវមាត់.ក តិចៗ ឬក៏ ល្មមៗ ទើបហៅលាភធំចូលក្នុងជីវិតបានឆាប់ៗ ។
- សំណាងក្នុងរឿងប្រាក់កាសនាថ្ងៃមុខ: ល្អប្រសើរសមប្រកប ទទួលបានរបស់ក្នុងក្តីស្រម៉ៃ ចន្លោះពី ៨០% ទៅ ៩០% ឡើង ។
បើគិតតាមក្បួនហុងស៊ុយចិន ក្នុងឆាកជីវិតនេះ មនុស្សស្រីដែលកើតឆ្នាំកុរ ធ្វើអ្វីៗតែងតែមានភាពសុីសង្វាក់ជាមួយអ្នកនៅជិតខ្លួន, ហើយមានមិត្តភក្តិជាច្រើនទទូលស្គាល់នូវអាកប្បកិរិយារបស់អ្នកដែលតែតតែលាក់បាំងពីមុន។ មនុស្សប្រភេទនេះជាធម្មតា គឺចូលចិត្តជួយអ្នកដទៃ ប៉ុន្តែចូរប្រុងប្រយ័ត្នថាការជួយនេះក៏អាចធ្វើអោយអ្នកលំបាកនៅថ្ងៃណាមួយបានដែរ, តែវាមិនមែនទាំងអស់នោះទេ ហើយម្យ៉ាងទៀតបន្ទាប់ពីឆ្នាំក្រោយទៅ ស្រី្តដែលកើតឆ្នាំនេះប្រសិនបើអ្នកមានការអាក់អន់ស្រពន់ចិត្ត ចំពោះការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ឬក៏ស្នេហា អ្នកអាចដោះស្រាយជាមួយ ពួកគេបានដោយ ការនិយាយជាភាសាបែបទន់ភ្លន់ ប្រសិនបើអ្នកចង់ទទួលបានមិត្តភាព ឬក៏ចំណងស្នេហារបស់អ្នកមកវិញ ។ ចំពោះលាភសំណាងក្នុងជីវិត គឺអ្នកនឹងក្លាយជាមនុស្សឆ្នើម អ្នកមានទ្រព្យ ឬក៏ អ្នកជំនួញជោគជ័យ ដែលមនុស្សជុំវិញនឹងផ្តល់តម្លៃអោយជានិច្ច ។

Copyrighted: Moha Sneha
0 comments:
Post a Comment