ជំនឿ និង ហោរាសាស្ត្រ

វក ឆ្លូវ និង រោង តើ​ថ្ងៃ​អនា​គត អាច​ក្លាយ​ជា​អ្នក​មាន ទេ?



មិនថាគ្រួសារគេ គ្រួសារខ្ញុំ សុទ្ធតែចង់ឲ្យមានសមាជិក​ណាម្នាក់ ឬក៏ទាំងអស់គ្នា មានទ្រព្យ ធនហូរហៀរនាថ្ងៃអនាគត ដើម្បីជួយផ្គត់ផ្គង់ អ្នកដែលខ្សត់ខ្សោយជាង ។ កាលបើគ្រួសារមួយ ឬក៏ពូជពង្សមួយ មានអ្នកមានយ៉ាងតិច ម្នាក់ យ៉ាងហោចណាស់ ក៏ពូជពង្ស នោះ មិនត្រូវបាន អ្នកដទៃ មើលងាយ ដៀលត្មេះ ដែរ ប៉ុន្តែ ដោយសារតែវាសនានៃ មនុស្សម្នាក់ៗមិនដូចគ្នានោះ អ្នកខ្លះក៏កើតមកក្នុងគ្រួសារដែលមានទ្រព្យធនស្តុកស្តម្ភស្រាប់ ឯអ្នកខ្លះទៀតក៏កើតមកក្នុងគ្រួសារដែលមានស្ថានភាពយ៉ាប់យ៉ឺន។ តើឆ្នាំទាំងបីខាងក្រោម អាចក្លាយជាមាននាថ្ងៃអនាគតដែរ ឬទេ?

ឆ្នាំវក៖ អ្នកកើតឆ្នាំវក កើតពីតូចដូចមានជីវិតរាង កំសត់បន្តិច តែមិនជាអ្វីព្រោះ ក្នុងគ្រួសារគេ មានអ្នកចាំផ្តល់សេចក្តីស្រឡាញ់ និង លើកទឹកចិត្តដល់គេ ជានិច្ច ។ គ្រប់ពេល គេតែងតែយល់ តែម្នាក់ឯងថា គេឯកោរ ប៉ុន្តែមិនមែនទេ ឳពុកម្តាយ និង បងប្អូន របស់គេ តែងតែនៅខាងគេ ជានិច្ច ប៉ុន្តែអ្នកទាំងនោះ មិនសូវជាបានបង្ហាញ អារម្មណ៍ពិតដាក់គេ ហើយ មិនបានប្រាប់ថាស្រឡាញ់គេ ឲ្យបានច្បាស់លាស់។ ប៉ុន្តែតាមពិតអ្នកទាំងអស់ ពិតជាស្រឡាញ់គេខ្លាំងណាស់។ ជោគវាសនាគេនាថ្ងៃអនាគត បានបង្ហាញប្រាប់ថាអ្នកត្រូវហត់នឿយនៅពេលអ្នកមានវ័យក្មេងនិងកណ្តាល តែបើឈានចូលដល់វ័យ ខ្ទង់ ៣០ក្រាស់ ទៅ ៤០ស្តើង នោះភាពលំបាកលំបិនទាំងអស់ នឹងត្រូវរសាយបាត់ទៅជំនួសមកវិញនៅភាពសុខដុមរមនា និងទ្រព្យសម្បត្តិចាយមិនអស់ឡើយ ។ ក្នុងនោះផងដែរ គេនឹងក្លាយជា ឪពុក ឬក៏ម្តាយ ដ៏ល្អ នៃកូនៗ របស់ពួកគេ នាថ្ងៃអនាគតផងដែរ ។




ឆ្នាំឆ្លូវ៖ អ្នកកើតឆ្នាំឆ្លូវ នឹងត្រូវទទួលបានការប្រទានពរជ័យ និងលាភសំណាង ពីទេវតារក្សាឆ្នាំនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្តជួយអ្នកដទៃថែមទៀតនោះ សំណាងអាក្រក់ គ្រោះកាច គ្រោះកម្ម គ្រោះចង្ រៃនឹងរលាយបាត់សូន្យឈឹង ពីអ្នកតែម្តង ហើយចាប់ពីពេលនេះតទៅ ជីវិតអ្នកនឹង មានតែរឿងល្អៗកើតឡើងចំពោះអ្នកជាហូរហែរ ទោះតិចក្តី ច្រើនក្តី ។ ហើយចំណុចដែលអ្នកគួរកែប្រែសម្រាប់ខ្លួនអ្នក គឺត្រូវមានភាពរហ័សរហួនជាងសព្វថ្ងៃនេះ ចេះបង្កើត និងចាប់ឱកាសឱ្យបានជាប់ល្អកុំឱ្យរបូតបាត់ទៅវិញ ព្រោះថា ទេវត្តានឹងផ្តល់នូវឳកាសសំណាង ជាច្រើនដល់ អ្នក ដើម្បីអោយថ្ងៃអនាគតអ្នកអាចក្លាយ ជាមនុស្សមានមុខ មានមាត់ ធំដុំម្នាក់ ក្នុង សង្គម ។




ឆ្នាំរោង៖ អ្នកគឺជាមនុស្សម្នាក់ដែលមានអត្តចរិករឹងមាំគួរឱ្យគោរព ស្ងប់ស្ងាត់ តែមិនចុះញ៉ម និង ចូលចិត្តជួយអ្នកដទៃ ជារឿយៗ ។ ទោះបីជីវិតរបស់អ្នកពេលនេះជួបប្រទះនូវភាពលំបាកបន្តិចក្តី តែក៏មិនលំបាកខ្លាំងដល់ថ្នាក់អ្នកទ្រាំមិនបានដែរ ហើយនាពេលខាងមុខបន្តិចទៀតនេះ អ្នកនឹងឆ្លងផុតរឿងរ៉ាវអាក្រក់ៗទាំងអស់នោះហើយក៏ព្រោះតែសេចក្តីប្រឹងប្រែងនិងព្យាយាមក្នុងភារកិច្ច ឬ ការប្រកបការងារ ឬអាជីវកម្មរកស៊ីរបស់អ្នក។ ហេតុដូចនេះ អ្នកត្រូវតែមានភាពអត់ធ្មត់ឱ្យខ្លាំង ដើម្បីកុំឱ្យអ្នកដែល តែងតែចាំជួយជ្រោមជ្រែងអ្នក ប្រែជាខកបំណង។ វាសនាអ្នកនាថ្ងៃអនាគត នឹងប្រកបដោយភាពរុងរឿង និងជោគជ័យ ហើយអ្នក ក្លាយជាថៅកែ ឬអ្នកមានទ្រព្យហូរហៀរ នឹងស្មានមិនដល់ ផងដែរ ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.