ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំជូត, រោង , មមី , វក និង កុរ តើខ្សែជីវិតនឹងប្រែ​ទៅ​ជា​យ៉ាង​ណា​ ចាប់ពីថ្ងៃទី ១៤ ដល់ ១៩ ខែមករា ឆ្នាំ២០១៨?


បើតាម​ការ​ទស្សន៍ទាយ​របស់​គេហទំព័រហោរាសាស្រ្តចិន Taiiwan Secret និង Feng Shui China បានបញ្ជាក់​ប្រាប់​ពី​ការផ្លាស់ប្ដូរ​រាសី​អាក្រក់​ប្រែជា​ល្អ ជួប​មហា​សំណាង មាន​លាភ​មាស លាភ​ប្រាក់ ដែលជា​ការកែប្រែ​ជីវិត​ថ្មី​ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៨។ ឆ្នាំ​ទាំងអស់​ដែលមាន​ការកែប្រែ​ខ្សែជីវិតមកល្អត្រចះ​ត្រចង់ នោះ រួមមាន ឆ្នាំជូត, ឆ្នាំរោង , ឆ្នាំមមី , ឆ្នាំវក និង ឆ្នាំកុរ ។

មហាស្នេហា សូម​ធ្វើការបកស្រាយ​ជាមួយលាភ​សំណាង និង​ជោគជតារាសី​នៃ​ឆ្នាំ​ទាំង ៥ ដូចខាងក្រោម​នេះ ៖

-ឆ្នាំជូត ៖ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៨ នេះ សម្រាប់​មនុស្ស​ដែល​កើត​ឆ្នាំជូត ដែលមាន​តំណាង​ដោយ​សត្វកណ្តុរស្ពាយថង់មាស នឹង​ជួប​សំណាង​ធំ ដោយ​រាសី​ស្ថិតនៅលើ​កំពូលប្រាសាទកែវចរណៃ ដែល​អាច​កែប្រែ​ជោគវាសនា​អាក្រក់​កាលពី​ឆ្នាំ​ចាស់ ឬអតីតកាល ឱ្យក្លាយ​មកជា​ល្អប្រសើរ ។ នៅក្នុង​ពេលវេលានេះដែរ ទោះជា​ប្រកបការងារ​អ្វី​រមែង​បាន​ជួប​លាភ​ធំ ហើយ​បើ​ចំពោះ​ស្ត្រី​នឹង​ជួប​លាភ​ជាទ្រព្យច្រើនៗចូលមក​ក្នុងជីវិតឆាប់ៗនេះ ​ថែម​ទៀតផង ។

-ឆ្នាំរោង ៖ ជា​ឆ្នាំ​ដែលមាន​រូប​សត្វ​នាគមាសពាំគុជកែវ ​ធ្វើជា​តំណាង​ក្នុងចំណោម​សត្វ​ទាំង១២ សម្រាប់​ជោគជតារាសី​ក្រោយ​ឆ្នាំថ្មី ឆ្នាំ​២០១៨ នេះ គិតចាប់ថ្ងៃទី១៤ ដល់ ១៩ ខែមករា នឹង​លេចឡើង​ត្រដែត​ត្រ​ឌឹ​ម ជួប​ព្រេង​សំណាងល្អ​ជាង​ឆ្នាំ​ចាស់។ នៅក្នុងថ្ងៃកំណត់ខាងលើ​នេះ ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ ក៏​តែង​ទទួលបាន​ជោគជ័យ ដ្បិត​មាន​ក្រុមមនុស្សល្អៗនៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​ជានិច្ច ។ ដោយឡែក​សម្រាប់​អ្នកជា​មន្ត្រីរាជការ​វិញ នឹង​បានទទួលដំណឹងអំពីការ​ឡើងបុណ្យ​ស័ក្ដិយស ដោយសារ​មាន​អ្នកមានអំណាច​នៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​សណ្តោង និង​ជម្រុញ​ពីក្រោយ​ខ្នង។

-ឆ្នាំមមី ៖ ស្ទើរតែ​ពេញ​១ខែមករា ឆ្នាំ​២០១៨ នេះ អ្នក​ដែល​កើត​ឆ្នាំមមី ដែលមាន​សត្វ​សេះមាស​ជា​តំណាង នឹងមាន​ភាពរហ័សរហួន អារម្មណ៍​ភ្លឺ​ថ្លា មាន​រាសី​ខ្ពស់ ជាពិសេស បាន​ជួបនឹង​ក្រុមមនុស្សល្អៗ ។ ប៉ុន្តែតាមការបកស្រាយក្នុងគេហទំព័រ Feng Shui China គឺចង់ សំដៅថា ក្នុងថ្ងៃទី១៤ ដល់ ១៩ ខែមករា គឺល្អជាងគេ ។ នៅក្នុង​វេលា​នេះ រឿងរ៉ាវអាក្រក់ៗទាំង​ប៉ុន្មាន​ដែល​កើតមាន​តាំងពី​ខែចាស់ ឬក៏ឆ្នាំ​ចាស់ នឹង​រលាយ​សាបសូន្យ ដោយ​ជំនួស​មកវិញ​លាភ​ធំ ហើយ​គោលបំណង​ដែល​ព្រៀងទុក​តាំងពី​ឆ្នាំ​កន្លង​ទៅនោះ នឹង​បានសម្រេច​ដូច​ការគិត​នៅត្រឹម​ចុងខែមករា ឆ្នាំ​២០១៨ នេះហើយ ។

-ឆ្នាំវក ៖ ចាប់ពីថ្ងៃទី ១៤ ដល់ ១៩ ខែមករា ឆ្នាំ​២០១៨ នេះ អ្នកនឹងមាន​រាសី​ខ្ពស់ និង​ឈរ​នៅលើ​ចំណុចកំពូល​នៃ​ជើង​លេខ ។ នៅក្នុងពេលនេះដែរ បើទោះជា​លោកអ្នក​ជួបនឹង​ឧបសគ្គ ឬ​បញ្ហា​ធំ​យ៉ាងណា ក៏មាន​ក្រុមមនុស្ស​នៅចាំ​ជួយ​ដោះស្រាយបាន​យ៉ាង​ប្រសើរ ជាពិសេស សម្រាប់​អ្នក​ដែល​ប្រកប​កិច្ចការងារ​នៅក្នុង​រដ្ឋាភិបាល​តែម្ដង ។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញដូរ​វិញ ក៏​នឹង​ទទួលបាន​ភាគលាភ​យ៉ាង​ធំធេង ដែល​សូម្បីតែ​បំណុល​ដែល​គេ​ជំពាក់ និង​ត្រូវបាន​គេ​បំភ្លេចចោល​កាលពី​ខែចាស់ ឬក៏ឆ្នាំ​ចាស់​នោះ ក៏​នឹង​វិលត្រឡប់​មកវិញ​ផងដែរ គឺគេយកមកសងវិញដោយដៃពីរ ហើយទាំងដើមទាំងការទៀត ។

-ឆ្នាំកុរ ៖ ជា​សត្វ​នាំ​សំណាង​មួយផងដែលក្នុងចំណោម​សត្វ​តំណាង​ឆ្នាំ​ទាំង៣ ដែលមាន រោង ច និង កុរ ។ ក្នុងចន្លោះជិត ចុងខែមករា ឆ្នាំ​២០១៨ នេះ លោកអ្នក​នឹង​ជួបតែសំណាងល្អៗ ទទួលបាន​លាភសក្ការៈ​យ៉ាង​ត្រចះត្រចង់ ។ នៅចាប់ពីថ្ងៃទី ១៤ ដល់ ១៩ ខែមករា នេះ ​ផងដែរ បើសិន​លោកអ្នក​មានបំណង ឬ​គម្រោង​ធ្វើ​អ្វីមួយ សូមកុំ​រុញរា ហើយ​ត្រូវ​សម្រុក​ធ្វើ​ទៅតាម​គម្រោង និង​ជា​ធ្វើជាជំហានៗ ដ្បិត​ភាពជោគជ័យ​នឹង​តោង​នៅជាប់​ខ្លួន​អ្នកជា​និច្ច ប៉ុន្តែ​លោកអ្នក​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​មនុស្ស​នៅ​ជិត​ខ្លួន ដែលមាន​និស្ស័យ​យកចិត្ត​អ្នក បើ​មិន​ដូច្នោះ​ទេ ព្រេងសំណាង​នឹងត្រូវ​ប្ដូរ​មកជា​គ្រោះ​ចាញ់បោក​គេ​វិញ​ជា​មិនខានឡើយ៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.