ជំនឿ និង ហោរាសាស្ត្រ

មើលកំប៉េះគូទ​អាចដឹងចរិតស្ត្រី ព្រមទាំងវិធីបន្តឹងស្បែកគូទ


I. មើលកំប៉េះគូទ​អាចដឹងចរិតស្ត្រី

ក្រៅអំពីក្រចកដៃ ថ្ងាស និងសក់ សូម្បីតែកំប៉េះគូទរបស់អ្នកក៏អាចបញ្ជាក់អំពី ចរិត ឬកពារ របស់អ្នកបានដែរ ហើយច្បាស់លាស់ទៀតផង! ដើម្បីឲ្យកាន់តែច្បាស់ សូមអានអត្ថបទ ខាងក្រោមទាំងអស់គ្នា ៖

១.​កំប៉េះគូទ​មូល​ក្លំ
ជាប្រភេទ​ស្ត្រី​ដែលមាន​មន្ត​ស្នេហ៍ ពោរពេញ​ដោយ​ថាមពល​ផ្លូវភេទ ចូលចិត្ត​ចូលរួម​ក្នុងសង្គម បើកចំហ​អារម្មណ៍ និយាយ​ត្រង់​ទៅ​ត្រង់​មក និង​សម្រប​ខ្លួន​ក្នុងសង្គម​បាន​យ៉ាង​ល្អ​។ ក្រៅពីនេះ ជា​មនុស្ស​ដែលមាន​អារម្មណ៍នឹងន និង​ជឿជាក់​លើ​ខ្លួនឯង ប៉ុន្តែក៏មាន​អារម្មណ៍​ឆាប់​ធុញទ្រាន់​ផងដែរ​។​

២.​កំប៉េះគូទ​តូច តែ​ហាប់​ណែន​
ជាប្រភេទ​ស្ត្រី​ដែល​មិនសូវ​និយាយ​ប៉ប៉ាច់​ប៉​បោច​ឥត​បានការ ព្រោះ​ជាម​នុស្ស​ដែល​ច្បាស់លាស់​​លើ​កិច្ចការ ហ្មត់ចត់ រហូតដល់​មនុស្ស​ជាច្រើន​ស្ញប់ស្ញែង​។ ចូលចិត្ត​អ្វី​ដែល​ប្រកបដោយ​ភាពសប្បាយ​រីករាយ ធ្វើឱ្យ​មនុស្ស​នៅ​ជុំវិញ​ពេញចិត្ត​។ ប៉ុន្តែ គុណវិបត្តិ គឺជា​មនុស្ស​អាត្មានិយម តែ​មិន​បណ្តោយ​ចិត្ត​កាយ​ឱ្យ​ភ្លើតភ្លើន​នោះឡើយ ព្រោះ​តែងតែ​ប្រើខួរក្បាល គំនិត ជាជាង​ប្រើ​អារម្មណ៍​។​

៣.​កំប៉េះគូទ​សំប៉ែត​
ជាប្រភេទ​ស្ត្រី​ដែល​ស្រឡាញ់ថ្នមខ្លួន​បំផុត គឺ​គិតពី​ខ្លួនឯង ដោយហេតុថា មិនមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ចំណុច​ល្អ​គឺ ស្ត្រី​ប្រភេទ​នេះ អាចគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បានល្អ និង​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់ គិត​អ្វីៗ​តែ​ម្នាក់ឯង មាន​ភាពស្មោះត្រង់ នៅពេល​ស្រឡាញ់​នរណាម្នាក់ នឹង​ស្មោះ​ជា​រៀងរហូត​។​

៤.​កំប៉េះគូទ​យារ​ធ្លាក់​
ជាប្រភេទ​ស្ត្រី​ដែលមាន​ភាព​ខ្ជិលច្រអូស​បន្តិច មិន​ចូលចិត្ត​បញ្ចោ​ញ​សកម្មភាព ច្រើនតែ​លាក់ខ្លួន មិនសូវ​ចូលចិត្ត​សម្តែង ឬ​បង្ហាញចេញ​នោះឡើយ​។ ជាពិសេស ខ្វល់ខ្វាយ​ច្រើន ប៉ុន្តែស្រឡាញ់​ភាព​ស្ងប់​សុខ និង​មិន​ចូលចិត្ត​រំខាន​នរណា​ឡើយ​។​

៥.​កំប៉េះគូទង​ខ្ទើត​
ស្រ្តីដែលមានកំប៉េះគូទ​ប្រភេទ​នេះ ត្រូវ​ចាត់ទុកថា ជាស្រ្តីដែលមានជោគ​សិរី​មង្គល ព្រោះ​តំណាងឱ្យ​ភាពជា​អ្នកដឹកនាំ សម្រេច​ជោគជ័យ​ក្នុង​ជីវិត និង​មាន​ភាព​គង់វង្ស តែ​ជួនកាលមាន​អារម្មណ៍​ប្រែប្រួល ឡើង​ចុះ​មិន​ទៀងទាត់ ចូលចិត្ត​ឱ្យគេ​លួងលោម​។ អ្វីដែល​ពិសេស គឺ​ប្រសិនបើ​បុរស​ណា​បាន​នារីប្រភេទ​នេះមក​ធ្វើជា​គូគ្រង នោះ​នឹង​ជួប​ភាពជោគជ័យ​ក្នុង​ជីវិត និង​មានទ្រព្យ​សម្បត្តិ​ហូរហៀរ ៕



II. វិធីបន្ដឹង​ស្បែកគូទ

ហើយខាងក្រោមនេះ គឺជារបៀបបន្ដឹង​ស្បែកគូទ វិធីបន្ដឹង​ស្បែកគូទ ព្រមទាំងមូលហេតុ​ដែលត្រូវ​បន្ដឹងស្បែកគូទ ដែលមិត្តៗនារីត្រូវយល់ដឹង!!!

របៀបបន្ដឹង​ស្បែកគូទ
ការបន្ដឹងស្បែកកំប៉េះគូទ​មានន័យថា​ការកែច្នៃសាច់កំប៉េះគូទ​ឱ្យមានរាងស្អាត និងមូលក្លុំឡើងវិញ​បន្ទាប់ពីធ្លាក់យារ។ ការ បន្ដឹង​ត្រូវធ្វើឡើងជាមួយគ្រូពេទ្យ​ដែលមានជំនាញច្បាស់លាស់​ក្នុងការវះកាត់សាច់យារចេញ និងបន្ថែមសាច់គូទសាជាថ្មី។

វិធីបន្ដឹង​ស្បែកគូទ
មានវិធីសាស្ដ្រជាច្រើន​ដែលអ្នកជំនាញយកមកប្រើប្រាស់​ក្នុងការបន្ដឹងស្បែកកំប៉េះគូទ​ឱ្យមានសភាពស្រស់ស្អាត​ឡើងវិញ ទៅតាមប្រភេទ​នៃការយារធ្លាក់​របស់អ្នកជម្ងឺ។ បើសិនជាអ្នកជម្ងឺ​មានខ្លាញ់ច្រើនក្នុងសាច់ ត្រូវព្យាបាលដោយការបូមខ្លាញ់​ទាំងនោះ ចេញ ដើម្បីកាត់បន្ថយការយឺតធ្លាក់យារ​របស់់ស្បែកដោយសារទម្ងន់​របស់ខ្លាញ់។ ប៉ុន្ដែចំពោះអ្នកជម្ងឺ​ពុំសម្បូរសាច់គូទ ជាទូទៅ គ្រូពេទ្យតែងតែ​ធ្វើការវះកាត់​ចំណុចកណ្ដាលនៃសាច់កំប៉េះគូទ ឬក៏ចំហៀងសម្រាប់ស៊កអុផ្លាន​ចៀលចូលទៅក្នុងសាច់គូទ។ ប្រសិនបើ ការខូចគុណភាព​ស្បែកបង្កឡើងដោយសារ​តែភាពចាស់នៃអាយុ គ្រូពេទ្យអាចកាត់សាច់​ដែលគ្មានគុណភាព​នោះចេញ ហើយចាក់ បញ្ចូលជាតិខ្លាញ់​ដើម្បីបន្ដឹងឡើងវិញ។ ជាទូទៅវិធីវះកាត់បន្ដឹងស្បែកកំប៉េះគូទ​មានប្រសិទ្ធភាព​ជាងការបូមខ្លាញ់ និងការចាក់បំពេញ​ ជាតិខ្លាញ់ឡើងវិញ ហើយជាវិធីដែលអ្នកជំនាញ​តែងតែយកមក​ព្យាបាលអ្នកជម្ងឺ។ សូមចងចាំ និងប្រយ័ត្នចំពោះការ​ចាក់សារធាតុ ស៊ីលីកូន​ដើម្បីបន្ដឹងស្បែក ព្រោះមាន​ផលប៉ះពាល់យ៉ាងខ្លាំង។

មូលហេតុ​ដែលត្រូវ​បន្ដឹងស្បែកគូទ
មានមូលហេតុបីដែលធ្វើ​ឱ្យស្បែកគូទធូរធ្លាក់ ដូចជាលោកអ្នក​ពុំមានសាច់ត្រគាក ភាពសម្បូរទៅដោយជាតិខ្លាញ់​ច្រើននៅ សាច់គូទ និងការយារធ្លាក់​របស់ស្បែកកំប៉េះគូទ​ទៅតាមអាយុកាល។ ករណីទាំងអស់នេះសុទ្ធសឹងតែ​ធ្វើភាពស្អាតនៃ​សាច់កំប៉េះគូទ​ បាត់បង់ និងយារធ្លាក់។

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.