ចំណេះដឹងថ្មីៗ

ទំនាយ ​១១​យ៉ាង ​ដែល​មនុស្ស​យើង​សុបិន​ច្រើន​បំផុត!


ស្ត្រី​បុរស​ណា​សុបិន​ឃើញថា​ធ្មេញ​បាក់​បើសិន​ករណី​បាក់ធ្មេញ​លើ​ទំនាយ​បញ្ជាក់ថា​នឹង​បាត់បង់​សាច់ញាតិ​(​មនុស្ស​ធំ​)​ខាង​ឪ៉​ពុក​។​ប៉ុន្តែ​បើ​បាក់ធ្មេញ​ក្រោម​វិញ​បញ្ជាក់ថា​នឹង​បាត់បង់​សាច់ញាតិ​ខាង​ម្តាយ​។​ក្នុងករណី​សុបិន​ថា​មាន​ធ្មេញ​ដុះ​ថ្មី​វិញ​បញ្ជាក់ថា​មាន​មនុស្ស​មកសុំ​អាស្រ័យ​រស់នៅក្នុង​ផ្ទះ​ដែល​មិនល្អ​នោះទេ​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​មិនគួរ​ផ្សងព្រេង​លេង​ទេ​

២. ពស់​រឹត​

បើ​សុបិន​ឃើញថា​ពស់​រឹត​ឬ​លូន​មក​រឹតរាង​កាយ​បើ​ករណី​នៅ​លីវ​បញ្ជាក់ថា​នឹង​បាន​ជួប​គូព្រេង​យ៉ាង​ឆាប់រហ័ស​។​ប៉ុន្តែ​បើ​ករណី​សុបិន​ឃើញថា​សត្វ​ពស់​មក​រួមរឹត​តាម​រាងកាយ​ដូចជា​ពស់​រឹត​ក រឹត​ច​ង្អេះ តែង​បាន​ជួប​គូព្រេង​ឋា​នះ​ល្អ​ឬ​មានយស​សក្តិ​។​ទោះបីយ៉ាងណា​ករណី​ដែល​ពស់​មក​រឹត​ផ្នែក​ខាងក្រោម​រាងកាយ​វិញ​ដូចជា​ជើង​នោះ​ទំនាយ​បញ្ជាក់ថា​នឹង​បាន​គូព្រេង​ដែល​ឋា​នះ​ទាប​តូច​។​ក្នុងករណី​បាន​ចាប់​កាន់​សត្វ​ពស់​ផង​នឹង​បាន​លាភ​ជា​កូន​ឬ​លាភ​ពី​ការ​ផ្សងសំណាង​អ្វីមួយ​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​៥៥,៦៦,៥៦៦,៥៦៨

៣. ពស់​ចឹក​

​សុបិន​ឃើញថា​ត្រូវ​ពស់​ចឹក​ទំនាយ​បញ្ជាក់ថា​នឹងមាន​មនុស្ស​ភេទ​ផ្ទុយគ្នា​ប៉ង​អាក្រក់​ឬ​បានទទួល​រងគ្រោះ​ពី​អ្នកជិតខាង​។​បើ​ពស់​ចឹក​ត្រឹម​ជើង​បញ្ជាក់ថា​ជា​គ្រោះ​តូចតាច​តែបើ​ពស់​ចឹក​លើ​រាងកាយ​ចាប់ពី​ចង្កេះ​ឡើងទៅ​វិញ​បញ្ជាក់ថា​នឹងមាន​គ្រោះ​ធំ​ឬ​មាន​កើតរោគ​ជំងឺ​ដោយសារ​ឧប្បត្តិហេតុ​ក្នុងពេល​ធ្វើដំណើរ​ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​៥៦,៦៤,៩៥,៨៦៤,៧១,១៧៨

៤. អាវ​

សុបិន​ឃើញថា​បាន​ស្លៀកពាក់​ខោអាវ​ថ្មី​ទំនាយ​បញ្ជាក់ថា​បាត់អស់​គ្រោះ​ពី​រោគ​ជំងឺ​បៀតបៀន​។​បើ​ករណី​សុបិន​ឃើញថា​ដោះអាវ​បញ្ជាក់ថា​បានទទួល​ដំណឹង​ពី​សាច់ញាតិ​បងប្អូន​ដែល​ឃ្លាត​អស់កាល​យូរ​មកហើយ​នោះ​វិញ​។​បើ​សុបិន​ឃើញថា​មាន​មនុស្សយ​កអាវ​មកឱ្យ​បញ្ជាក់ថា​មាន​មនុស្ស​នឹង​មកសុំ​អាស្រ័យ​រស់នៅ​ហើយ​នាំ​ការក្តៅក្រហាយ​មកឱ្យ​។​ប៉ុន្តែ​បើ​សុបិន​ឃើញថា​បោកគក់​សម្លៀកបំពាក់​នឹង​បានទទួល​ជោគ​
​លាភ​វិញ​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​០៥,០៦,៥០៦,៥៥០,៥៥៦,៦៤៦

៥. ឈាម​

​ស្ត្រី​បុរស​ណា​ដែល​សុបិន​ឃើញ​ឈាម​ហូរ​ឬ​ឈាម​ចេញមក​តាម​រាងកាយ​តាម​ទំនាយ​បញ្ជាក់ថា​នឹង​អស់​គ្រោះ​និង​ពិសេស​អាច​ទទួលដំណឹង​ល្អ​ពី​ចម្ងាយ​។​បើ​សុបិន​ឃើញថា​បាន​បរិភោគ​ឈាម ​សាច់សត្វ​បញ្ជា្ក​ក់ថា​នឹង​បាន​ជោគ​លាភ​ពី​ការ​ផ្សងព្រេង​
​ឬ​ការលេង​ភ្នាល់​អ្វីមួយ​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​៧៦,៧៨,២៧៥,៣៧៨,៧៨៦

៦.​ឆ្កែ​ខាំ​

​បើ​ស្ត្រី​បុរស​ណា​សុបិន​ឃើញថា​ត្រូវ​ឆ្កែ​ខាំ​តាម​ទំនាយ​បញ្ជាក់ថា​នឹងមាន​គ្រោះអាក្រក់​ឬ​បានទទួល​គ្រោះ​ពីស​ត្រូវ​វាយប្រហារ​។​បើ​សុបិន​ឃើញថា​ឆ្កែ​លិទ្ធ​ដៃជើង​បញ្ជាក់ថា​សត្រូវ​នឹង​ត្រឡប់​ក្លាយជា​មិត្ត​វិញ​ហើយ​អ្វីដែល​អាក្រក់​នឹង​ប្រែក្លាយ​មកជា​ល្អ​ផង​។​ក្នុងករណី​សុបិន​ឃើញថា​បាន​បីកូន​ឆ្កែ​គួរឱ្យ​ស្រឡាញ់​បញ្ជាក់ថា​មនុស្ស​ក្នុងផ្ទះ​ដែលមាន​អាយុ​តិចជាង​នឹង​បង្ក​ការក្តៅក្រហាយ​អ្វីមួយ​កើតឡើង​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​៤១,៤៣,៣៣៤,៤៩៣,៩៤៤

៧. ជណ្តើរ​

ស្ត្រី​បុរស​ណា​ដែល​សុបិន​ថា​បាន​ឈានឡើង​ជណ្តើរ​ទៅ​កាន់ទី​ខ្ពស់​បញ្ជាក់ថា​អ្វីៗ​ដែល​លោកអ្នក​បានគិត​ទុក​នឹង​សម​ដូច​បំណង​។​បើ​សុបិន​ថា​ធ្លាក់​ពី​ជណ្តើរ​​បញ្ជាក់ថា​បានទទួល​ការក្តៅក្រហាយ​ពី​ក្រុមគ្រួសារ​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​២២,៤៤,៦៨,២២០,៤៤១,៦៨១

៨.​ភ្នែក​ខ្វាក់​

បើ​សុបិន​ឃើញថា​ខ្លួនឯង​ភ្នែក​ពិការសម្លឹង​អ្វី​មិនឃើញ​បញ្ជាក់ថា​នឹងមាន​ជោគ​សំណាងល្អ​និង​បាន​ដូច​ក្តី​ប្រាថ្នា​រាល់​អ្វី​ត្រូវការ​ក្នុង​រយះពេល​មិនយូរ​ទៀតផង​។ សុបិន​ឃើញថា​បាន​ជជែក​ជាមួយ​មនុស្ស​ភ្នែក​ពិការ​បញ្ជាក់ថា​ក្នុង​គ្រួ​សារ​នឹងមាន​បញ្ហា​ដែលជា​រឿង​មិន​សប្បាយចិត្ត​ឬ​កើត​ការមិនទុកចិត្ត​គ្នា​ឡើង​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​មិនគួរ​ផ្សងព្រេង​លេង​ទេ​

៩.​ពិធី​បុ​ណ្ស​សព​


សុបិន​ថា​បាន​ចូលរួម​ពិធីបុណ្យ​សព​ឬ​ឃើញ​មនុស្ស​ទៅ​ចូលរួម​បុណ្យសព​បញ្ជាក់ថា​នឹង​បានទទួល​ដំណឹង​ល្អ​ដែល​ពាក់ព័ន្ធ​ជាមួយ​តួនាទី​ការងារ​ឬ​ការជួញដូរ​។​ក្នុងករណី​មានការ​កាត់ក្តី​អ្វីមួយ​ផង​តែងមាន​ប្រៀប​ជាង​គូ​ជម្លោះ​ថែមទៀត​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​៤៧,២៧,៤៨,៤៣៧,៤២៧,៤៨៤

១០. ស្ត្រី​

សុបិន​ឃើញ​ស្ត្រី​ប្លែក​មុខ ស្ត្រី​ដែល​មិន​ធ្លាប់​ស្គាល់​មកកាល​ពីមុន​ទំនាយ​បញ្ជាក់ថា​បញ្ហា​ការងារ​បញ្ហា​ប្រាក់កាស​របស់​អ្នក​នឹងមាន​ស្ត្រី​ចូលរួម​និង​អាច​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​០៥,០៦,០៧,២៥៦,២៦៧,៥០៧

១១. ស្លាប់​

សុបិន​ឃើញថា​មាន​មនុស្ស​ស្លាប់​បញ្ជាក់ថា​នឹង​បាន​លាភ​ឬ​អស់​គ្រោះ​។​បើ​សុបិន​ថា​ខ្លួនឯង​ស្លាប់​នោះ​ក៏​បញ្ជាក់ថា​នឹង​អស់​គ្រោះ​ហើយ​បាន​លាភ​មកវិញ​ដែរ​។​
**​ការ​កាត់​លេខ​ឆ្នោ​តៈ​០៧,០៤,៤០៧,៧១៤,៤៤៧

ប្រភពពី៖ CEN.com.kh

0 comments:

Post a Comment

Powered by Blogger.