ជំនឿ និង ហោរាសាស្ត្រ

រូបរាងក្រចកបង្ហាញពី បុគ្គលិកលក្ខណៈរបស់អ្នក!

តើអ្នកមានក្រចកដៃរាងបែបណា? សូមស្វែងរករាងក្រចករបស់អ្នកហើយ មើលអំពី អត្ថន័យរបស់វា !!

១. ក្រចកជ្រុងវែង
អ្នកប្រហែលជាមនុស្ស ដែលមានភាពរ៉ូមែនតិចពិតប្រាកដ ។ មិនងាយនឹងរំភើបជាមួយនឹងរបស់ប្លែក ប៉ុន្តែមានការស្រមើស្រមៃដ៏អស្ចារ្យ ។ អ្នកអាចជាមនុស្សដែលសុក្រិត ។ មានមនុស្សជាច្រើនស្រលាញ់រាប់អានអ្នក ហើយអ្នកក៏ចុះសំរុងជាមនុស្សជាច្រើនផងដែរ ។

២. ក្រចកជ្រុងខ្លី
មនុស្សដែលមានក្រចកបែបនេះ គឺឆាប់ខឹងណាស់ ។ អ្នកជាមនុស្សដែលវាងវៃ, មានការគិតជ្រៅជ្រះ ។ ទោះតែអ្នកជាមនុស្សដែលឆាប់ខឹង តែមនុស្សជាច្រើនរីករាយជាមួយអ្នក ដោយសារភាពស្មោះត្រង់ និង ភាពបើកចំហរបស់អ្នក ។ អ្នកអាចបែងចែករវាងសេចក្តីពិត និង ការកុហក ។

៣ និង ៤ (ដូចគ្នា)
អ្នកជាមនុស្សដែលមានការសប្បាយ ដោយគ្មានទីបញ្ចប់ ។ អ្នកជាមនុស្សដែល មិនចេះរករឿងឈ្លោះប្រកែក ជាមួយអ្នកដទៃទេ ។ អ្នកជាមនុស្សដែលមិនឆេវឆាវ ។ អ្នកចូលចិត្តធ្វើអ្វី ដែលដទៃមិនអាចធ្វើបាន ។ អ្នកកំរធ្វើអ្វីដែលមនុស្សភាគច្រើន ដណ្តើមគ្នាធ្វើណាស់ ។ ទោះបីជាអ្នកមាន ការប៉ះពាល់ជាមួយអារម្មណ៍ របស់អ្នកក៏ដោយ ប៉ុន្តែអ្នកមិនអោយអ្នកដទៃល្អជាងអ្នកទេ ។

៥. ក្រចកជ្រុង
អ្នកជាមនុស្សដែលក្លៀវក្លា ។ អ្នកកើតមក ដើម្បីធ្វើជាអ្នកដឹកនាំគេ ។ អ្នកមានអត្តចរិកនឹងធឹង ដែលអាចធ្វើអោយមនុស្សជាច្រើន មិនសប្បាយចិត្ត ប៉ុន្តែពេលខ្លះក៏ចូលចិត្ត ប្រលែងលែងជាមួយ អ្នកដែលនៅជុំវិញខ្លួន និង ធ្វើអោយពួកគេសប្បាយរីករាយផងដែរ ។

៦ និង ៧ (ដូចគ្នា) ក្រចកដែលមានរាងត្រីកោណ
អ្នកជាមនុស្សដែលឆ្លាត ។ អ្នកជាមនុស្សដែលមាន លក្ខណៈច្នៃប្រឌិត ដ៏អស្ចារ្យនៅពេលដែលអ្នកផ្សេងទៀត ទាមទារភាពឥតខ្ចោះពីអ្នក ។ អ្នកតែងតែនាំមកនូវគំនិតដែលថ្មីៗ លឿនជាងគេ ។ មនុស្សដែលជួបអ្នក នឹងចាប់អារម្មណ៍អ្នកយ៉ាងខ្លាំង ។

៨. ក្រចកដែលមានរាង ដូចគ្រប់អាល់ម៉ុង
អ្នកជាមនុស្សដែលស្មោះត្រង់, រួសរាយ និង មានភក្តីភាព ។ អ្នកជាមនុស្សដែលចេះគួរសម តែក៏ជាមនុស្សដែលមឺុងម៉ាត់ណាស់ដែរ ។ មនុស្សជាច្រើនចូលចិត្តចំណាយពេលវេលា នៅជាមួយអ្នក ព្រោះអ្នកតែងតែមើលពួកគេនៅក្នុងផ្លូវល្អ ។ អ្នកក៏ពូកែគ្រប់គ្រងស្ថានភាពលំបាកៗ ផងដែរ ។

៩. ក្រចករាងដាវ
អ្នកជាមនុស្សដែលមានមហិច្ឆតា ។ អ្នកខិតខំធ្វើការខ្លាំងណាស់ ។ អ្នកមានគំរោងរបស់អ្នក ហើយអ្នកនឹងមិនបញ្ឈប់វាទេ រហូតដល់អ្នកបានជោគជ័យ ។ អ្នកជារឿយៗតែងតែធ្វើការងារបានយ៉ាងល្អ ហើយអ្នកអាចគ្រប់គ្រងភារកិច្ចទាំងនោះបាន ទោះបីជាវាពិបាកយ៉ាងណាក៏ដោយ ៕

0 comments:

Post a Comment

Powered by Blogger.