ជំនឿ និង ហោរាសាស្ត្រ

ការដាក់​ហ៊ឹង​ព្រះ​ឱ្យ​ត្រូវ​ក្បួន​ហុងស៊ុយ​នឹងមាន​លាភ​សំណាងចូល



តើម្ចាស់ផ្ទះគួរតែ ដាក់​ហ៊ឹង​ព្រះ​​នៅក្នុង​ផ្ទះ​​ យ៉ាងណា ដើម្បីឱ្យ​ត្រូវ​ក្បួន​ហុងស៊ុយ?

***ការដាក់​ហ៊ឹង​ព្រះ​នៅក្នុង​ផ្ទះ​ឱ្យ​ត្រូវ​ក្បួន​ហុងស៊ុយ
​ហ៊ឹង​ព្រះ​ជា​វត្ថុ​សក្ក័សិ​ទ្ធ ជាទី​សក្ការៈ​ដែល​ម្ចាស់ផ្ទះ​ត្រូវ​យកចិត្តទុកដាក់​សម្អាត​ថែទាំ​ឱ្យបាន​ល្អ ជា​ពិសេស​រាល់ ការរៀបចំ រឺ​ដាក់​តាំង​ហ៊ឹង​ព្រះ អ្នក​ត្រូវ​សិក្សា​មើល​ទីតាំង​ឱ្យបាន​សមរម្យ​ពុំមែន​យើង​ចេះ​តែ​ដាក់​តាម​ ចិត្ត​នឹកឃើញ​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​ប៉ះពាល់ ដល់​លាភ​សំណាង សុភមង្គល​របស់​អ្នក​ក្នុងផ្ទះ​ផង​ដែរ​។​



​​***ដាក់​ហ៊ឹង​ព្រះ​បានល្អ វត្ថុ​ស័ក្តសិ​ទ្ធ​ជួយ​ឃុំគ្រង​
​អ្នក​មិន​គួរ​ដាក់​ហ៊ឹង​ព្រះ​នៅក្រោ​មរន្នូត ឬ​ធ្នឹម​ផ្ទះ​បាន​ទេ ព្រោះ​វា​អាច​សង្កត់ វត្ថុ​ស័ក្តសិទ្ធិ និង​មិន​គួរ​ដាក់ ហ៊ឹង​ព្រះ​នៅ​ជិត​បន្ទប់​ចម្អិន​អាហារ និង​កុំ​ដាក់ វត្ថុ​ស័ក្តសិទ្ធិ​នោះ​ទៅ​ជិត​ពិដាន​ឱ្យសោះ​។ ហ៊ឹង​ព្រះ ដែល​ដាក់​នៅ​ចំ ទីតាំង​ល្អ​សមស្រប​ជា​សិរី​មង្គល​ដល់​អ្នក​នៅ​ក្នុងផ្ទះ ឱ្យមាន​សេចក្តីសុខ​ចំរើន​។ ជា​ពិសេស​កុំ​ផ្លាស់ប្តូរ​ហ៊ឹង​ព្រះ ញឹកញាប់​ពេក ព្រោះ​វា​ជា​ការបំផ្លាញ​ភាពរឹងមាំ​របស់​ក្រុមគ្រួសារ​។​

***​​ការដាក់​ហ៊ឹង​ព្រះ​ខុស​កន្លែង​រាសី​ជីវិត​ចុះ​ទាប​
​ទីតាំង​ដ៏​ល្អ​របស់​ហ៊ឹង​ព្រះ គឺ​បរិវេណ្ញ​ដែល​ស្ងប់ស្ងៀម មិន​មាន​មនុស្ស​ដើរ​ឆ្លងកាត់​ចុះ​ឡើង​ពេញ​មួយ​ថ្ងៃ​។ ហ៊ឹង​ព្រះ​ដែល​ស្ថិតនៅ​ចំ​បរិវេណ​ជិត​បន្ទប់ទឹក ជិត​កាំជណ្តើរ ក្រោម​កាំជណ្តើរ ជិត​បន្ទប់​បាយ​ចាត់ទុកថា​ជា​ទីតាំង​មិនល្អ ធ្វើឱ្យ​រាសី​ការងារ​ចុះ​ទាប សុខភាព​អ្នក​ក្នុងផ្ទះ​ទ្រុឌទ្រោម​ចុះខ្សោយ​។​

***​​ថែ​ទាំង​ហ៊ឹង​ព្រះ​ឱ្យ​ស្អាត​ជា​និច្ច​
​ហ៊ឹង​ព្រះ ហ៊ឹង​បូជា​ទេវតា និង​វត្ថុ​ស័ក្តសិទ្ធិ​ទាំងឡាយ គួរ​ថែរក្សា​ឱ្យ​ស្អាត​ជានិច្ច ឧស្សាហ៏ជូត​សម្អាត​ផ្លាស់ប្តូ​រផ្កា ស្រស់ៗ ឧស្សាហ៏​ផ្លាស់ប្តូរ​ទឹកថ្លា ដាក់​ក្នុង​កែវ​តូចៗ និង​ឧស្សាហ៏​អុជ​ធូប​ទៀន​បូជា កុំឱ្យ​យូរថ្ងៃ​ពេក​។ ហ៊ឹង​ព្រះ​ដែល​ស្អាត នឹង​បញ្ជូន​អន​ភាព​ខ្លាំងក្លា ហៅ​ជោគ​លាភ និង​សេចក្តី​រីកចម្រើន​ចូលមក​ក្នុង​ផ្ទះ​បាន​។​

***​​មិន​ត្រូវ​ដាក់​ហ៊ឹង​ព្រះ​ក្នុង​បន្ទប់ដេក​ទេ​
​ការដាក់​ហ៊ឹង​ព្រះ ឬ​តុ​សក្ការៈបូជា នៅក្នុង បន្ទប់ដេក ជា​ទង្វើ​ពុំ​គួរ​ធ្វើ​ទេ ព្រោះ​ទង្វើ​ការសម្តែង​ចេញ​នូវ សេចក្តីស្រលាញ់​ចំពោះ​គ្នា​នៅក្នុង​បន្ទប់ដេក​នោះ ជា​ប្រការ​ដែល​មិន​សមស្រប​ទាល់តែសោះ​ចំពោះ​វត្ថុ​សក្ត័សិទ្ធិ ដោយ​វា នឹង​ធ្វើឱ្យ​គូ​ស្វាមី ភរិយា​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​លុយកាក់ ហើយ​ថែមទាំង​ធ្វើឱ្យ​គូ​ស្វាមីភរិយា មាន​តែ​រឿង ទាស់ទែង​គ្នា មិន​យល់​ចិត្តថ្លើម​គ្នា​។ ម្យ៉ាងទៀត វា​ថែមទាំង​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​មុខ​ដំណែង​ការងារ ធ្វើឱ្យ មិន​មាន​ភាព​រីកចម្រើន​។​
​​
***ការដាក់​ហ៊ឹង​ព្រះ​លើ​ខ្នង​ទូ​
​ផ្ទះ​ដែល​មិន​មាន​បន្ទប់​ផ្វាយ​បង្គំ​ព្រះ មិន​ធ្វើ​ហ៊ឹង​សក្ការបូជា នៅជាប់​ជញ្ជាំង ព្រោះតែ​ផ្ទៃ​បន្ទប់​សម្រាប់ ប្រើប្រាស់​ក្នុង មិន​ផ្តល់​ឱកាស​ឱ្យ ក៏​អាច​ដាក់​ហ៊ឹង​ព្រះ នៅ​លើ​ខ្នង​ទូ​បាន​។ ប៉ុន្តែ គួររៀបចំ និង​រក​ទីតាំង​ដាក់ ឱ្យបាន​សមរម្យ​។ ហ៊ឹង​ព្រះ គួរ​ស្អិត​នៅ​កន្លែង​ខ្ពស់​ជាង​ក្បាលមនុស្ស​។ ការដាក់​ហ៊ឹង​នៅ​លើ​ខ្នង​ទូ ដែល​មិន​ខ្ពស់​ប៉ុន្មាន អ្នកដើរ​ឆ្លងកាត់​ទៅ​មក ម្តុំ​ហ៊ឹង​ព្រះ​ទាប​ជាង ចាត់ទុកថា​មិន​ល្អ​ទេ នឹង​ធ្វើឱ្យ​អាប់​ជោគ​រាសី​។​


0 comments:

Post a Comment

Powered by Blogger.