+គ្រឿងផ្សំ ៖
-ជើងទា ១០ជើង
-ផ្សិតចិនត្រាំទឹកអោយទន់ ៦ថ្កា ទឹក ១លីត្រ
-ប្រេងខ្យង ២ស្លាបព្រាបាយ
-ទឹកជ្រលក់សណ្ដែកសៀង ២ស្លាបព្រាបាយ
-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
-ស្ករស ១ស្លាបព្រាបាយ
-ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
-ខ្ទឹមស ២កំពឹស
-ម្សៅអុបឆឺយ ១ស្លាបព្រាបាយ
-ជីរវ៉ាន់ស៊ុយ ១ដើម
-ប្រេងឆា ១ស្លាបព្រាបាយ
-ទឹកត្រាំផ្សិតចិនបន្ដិច។
+របៀបធ្វើ ៖
-ដំជីរវ៉ាន់ស៊ុយ ខ្ទឹម រីឯផ្សិតចិនកាត់ទងចោល។
-ដាក់ខ្ទះចាក់ប្រេងឆាចូលល្មមក្ដៅ ថែមជើងទាចូលចៀនអោយក្រៀមបន្ដិចទាំងសងខាង។
-ថែមជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្សៅអុបឆឺយចូលក្នុងខ្ទះ រួចហើយសឹមថែមផ្សិតចិន ប្រេងខ្យង ស្ករស ទឹកស៊ីអ៊ីវ ទឹកជ្រលក់ សណ្ដែកសៀង ម្រេច ហើយបិទគម្របអោយជិត ចំហុយទុកចោល៣ម៉ោង។
-ពេលឆ្អិន ដួសដាក់ចានទទួលទានជាមួយបាយ និងបន្លែ៕

Credit: YouTube ម្ហូបឆ្ងាញ់
0 comments:
Post a Comment