តើផ្កាអ្វីដែលយើងត្រូវយកមកតុបតែងផ្ទះ ហើយនាំលាភសំណាងចូលក្នុងផ្ទះ ឲ្យដល់ម្ចាស់ផ្ទះនោះ?
តាមក្បួនហុងស៊ុយ ការប្រើប្រាស់ផ្កាស្រស់ឬផ្កាសិប្បនិមិត្ត មកតុបតែងក្នុងផ្ទះ សុទ្ធតែនាំមកនូវភាពស្រស់ថ្លា និងជោគលាភល្អមកឲ្យអ្នករស់នៅក្នុងផ្ទះ ។
មហាស្នេហា សូមណែនាំនូវផ្កាមួយចំនួនដល់លោកអ្នក ដូចជា៖
១. ផ្កាកុលាប (Rose)៖ សំដៅដល់សេចក្តីស្រឡាញ់និងសេចក្តីសុខ!
២. ផ្កាទុយលីប ( Tulip )៖ បង្ហាញពីក្តីសង្ឃឹម និងជោគសំណាងល្អ!
៣. ដើមផ្កាវល្លិ៖ បង្ហាញពីដំណឹងល្អ!
៤. ផ្កាកំផ្លឹង៖ សំដៅដល់ភាពសមតាមបំណង...។
ប៉ុន្តែ ដើម្បីឲ្យបានផលល្អ ផ្កាដែលអ្នកយកមកតុបតែងលម្អផ្ទះ គួរឧស្សាហ៍ថែទាំឲ្យបានល្អ កុំឲ្យធូលីដីរុំស្រោបប្រឡាក់កខ្វក់ ឬបើជាផ្កាស្រស់ ត្រូវថែទាំឲ្យស្រស់បំព្រង កុំឲ្យស្វិតស្រពោន ដោយបន្ថែមទឹកក្នុងថូជានិច្ច កុំឲ្យរីងស្ងួត ។ ការធ្វើបែបនេះនឹងធ្វើឲ្យម្ចាស់ផ្ទះ ជួបតែ រឿងល្អ ទាំងក្នុង និងក្រៅផ្ទះ ហើយកូនចៅទាំងឡាយ នឹងជួបប្រទះតែសេចក្តីសុខ និងសេច ក្តីចម្រើនជានិច្ចនិរន្តតទៅ!
0 comments:
Post a Comment