ជំនឿ និង ហោរាសាស្ត្រ

ហោរាសាស្រ្ត​ប្រចាំ​ថ្ងៃ - ថ្ងៃ​សុក្រ ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧


សូមជូនហោរាសាស្រ្ត​ប្រចាំ​ថ្ងៃ - ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧៖

ឆ្នាំជូត រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​និង​យកចិត្ត​ត្រជាក់​ដាក់​ខ្លួន​ឱ្យ​បាន​កម្រិត​ខ្ពស់​ទើប​មិន​មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់​ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​ការធ្វើដំណើរ​ទៅ​ទិសឦសាន​ឱ្យ​ប្រយ័ត្ន​បញ្ហា​អាក្រក់​ចូល​យាយី​បន្តិច​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រែប្រួល​ប្តូរផ្លាស់​ពី​ព្រោះ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយ​ក៏​ងាយ​ទាស់ទែង​គ្នា​ដែរ​៕

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​នៅ​តែ​ល្អប្រសើរ​ទេ​ហេតុ​នេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​ក្នុង​រង្វង់​គ្រួសា​របើ​មាន​បញ្ហា​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការដោះស្រាយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ​ហើយ​ពេល​នេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

ឆ្នាំខាល​ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ទោះបី​យ៉ាងណា​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​បញ្ហា​មិន​ល្អ​រត់​ចូល​នាំ​ពិបាក​ទប់ទល់​មួយចំនួន​ផង​ដែរ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំថោះ​ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ហេតុនេះ​យក​ល្អ​លោកអ្នក​ត្រូវ​ប្រកប​កិច្ច​ការងារ​ចាស់​ឬ​កិច្ចកា​រងារ​សេសសល់​ពី​មុន​មក​ក៏​ប្រសើរ​ដែរ​។​ក្រៅពីនេះ​លោក​អ្នក​មិន​ត្រូវ​ខ្វាយខ្វល់​ជាមួយ​ក្រុម​មនុស្ស​ដែរ​ពីព្រោះ​ថា​ងាយ​កើត​បញ្ហា​អាក្រក់​ណាស់​ដែរ​។​ក្រៅពី​នេះ​បើ​មាន​ណាត់​ជាមួយ​នរណា​ម្នាក់​គប្បី​ទៅមុន​ពេលវេលា​និង​ឯកសារ​ក៏ត្រូវ​ចេះ​ត្រៀម​ឱ្យ​រៀបរយ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់​ប្រសើរ​ទ្បើយ​គួរ​មាន​ការប្រយ័ត្នប្រយែ​ង​បន្តិច​ពីព្រោះ​មាន​តែ​ក្រុម​មនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តីឈ្នានីស​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕

ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ​ផល​លំបាក​ងាយ​ធ្លាក់​មក​ត្រូវ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុង​ថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ប្រយ័ត្ន​ក្រុម​មនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ចិត្ត​ច្រើនពេក​បើ​ពុំនោះ​ទេ​កើត​មាន​តែ​ភាព​រកាំរកូស​ឥតឈប់ឈ​រ​ឡើយ​៕

ឆ្នាំម្សាញ់​ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ ។​ចំពោះ​បញ្ហា​ការងារ ប្រាក់កាស និង​សុខភាព​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មាន​ការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​៕

ឆ្នាំមមី រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​អាច​អូសបន្លាយ​ពេល​ដល់​ច្រើន​ថ្ងៃ​ទៀត​ផង​។​ទាំង​ស្ត្រី​បុរស​មិន​ត្រូវ​នាំ​យក​រឿង​រាវ​ដាក់ខ្លួន​ឡើយ​ជាពិសេស​ក្រុម​មនុស្ស​ដែល​ថា​ស្តីឱ្យ​រឿង​រាវ​អាក្រក់ៗ​ដាក់​ចំ​ពោះ​យើង​គប្បី​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លួន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ការរីកលូតលាស់​យឺត​ហើយ​បើ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើត​មាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ក្រុម​មនុស្ស​បង្ក​បញ្ហា​ទុកឱ្យ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ដែល​ងាយ​កើត​ជម្លោះ​វិវាទ​ជា​ង​ផ្អែមល្ហែម​ផង​៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី​ក្នុង​ការចាត់ចែង​ការងារ​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​សម្រាប់​ថ្ងៃ​នេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ល្អប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការផ្សះផ្សា​ទៀតផង​៕

ឆ្នាំវក​ រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ការ​ជឿនលឿន​គួរសម​ម្ល៉ោះហើយ​រាល់​កិច្ច​ការងារ​បើ​សម្រុក​តែង​ជោគជ័យ​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញ​ថា​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោល​មិនមាន​អ្វី​ប្រែប្រួល​ដូចជា​ទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​រត់​ចូល​ច្រើន​គប្បី​មាន​ការប្រយ័ត្នប្រយែង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ព្រោះ​តែ​ពេល​នេះ​មានរឿង​រាវ​ចូល​មក​កកូរ​ផ្លូវចិត្ត​ធ្វើឱ្យ​កើត​ការប្រទាំងប្រទើស​គ្នាច្រើន ៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ភាព​សុខ​ដុម​និង​ពុំ​មាន​ក្រុម​មនុស្ស​យាយី​ច្រើន​នោះ​ដែរ​។​សម្រាប់​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​មាន​ការរីកលូតលាស់​គួរសម​ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មាន​ការបណ្តាក់ទុន​រក​ស៊ី​ក្នុង​អ្វី​មួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាង​ដូច​សមប្រកប​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិន​សូវ​ទុកចិត្ត​ទុក​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន​៕

ឆ្នាំច រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​មាន​កម្រិត​មធ្យម​ហេតុ​នេះ​ទោះ​ធ្វើ​អ្វីៗ​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​លោក​អ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​រឿង​រាវ​មិន​ល្អ​និង​បញ្ហា​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​បែរខ្នង​ដាក់​គ្នា​ច្រើន​ដោយសារ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ ៕

ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​មាន​គ្រោះ​យាយី​នៅឡើយ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គាប់​បំណង​ប៉ុន្មាន​នោះ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់​ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​វិលត្រឡប់​មក​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​ទេ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា ៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.