ប្រជ្រុយនៅលើបាតដៃជាសញ្ញាបង្ហាញពីជីវិតសម្ភារ:ល្មមគ្រប់គ្រាន់របស់អ្នកទៅថ្ងៃអនាគត ។ ចំណែកប្រជ្រុយនៅលើម្រាមដៃនោះយ៉ាងម៉េចដែរ?
១.ប្រជ្រុយបាតដៃ
២.ប្រជ្រុយមេដៃ
៣.ប្រជ្រុយចង្អុលដៃ
៤.ប្រជ្រុយនាងដៃ
៥.ប្រជ្រុយម្រាមដៃកណ្តាល
៦.ប្រជ្រុយកូនដៃ
ដើម្បីអោយកាន់តែច្បាស់លាស់ សូមអានការទស្សន៍ទាយខាងក្រោមនេះ ដូចតទៅ៖
១. ប្រជ្រុយស្ថិតនៅក្នុងបាតដៃ
តាមមនុស្សមាត្រវិធីវិទ្យា អ្នកមានប្រជ្រុយនៅក្នុងបាតដៃតែងតែប្រុងប្រយ័ត្ន, គិតគូរប្រយ័ត្ន ប្រយែង និង មានសមត្ថភាពព្យាករណ៍គ្រប់រឿង ។ ជីវិតសម្ភារ:របស់មនុស្សនេះ សុវត្ថិភាព នៅកម្រិតមធ្យម មិនមានទ្រព្យសម្បត្តិសម្បូរបែបពេកទេ ។
នៅក្នុងសេចក្តីស្នេហា មនុស្សមានប្រជ្រុយនៅទីតាំងបាតដៃ មិនសូវរ៉ូមែនទិក និង មិនសូវ ចំណាយការយកចិត្តទុកដាក់ទៅដល់ដៃគូឡើយ ។
២. ប្រជ្រុយនៅមេដៃ
ប្រសិនជាប្រជ្រុយខ្មៅនៅលើមេដៃ ម្ចាស់ដែលមានប្រជ្រុយនោះ នឹងឆ្លងកាត់សេចក្តីស្នេហាដំបូងសែនរ៉ូមែនទិកអស្ចារ្យ ប៉ុន្តែងាយបែកបាក់គ្នា ដែលបង្កឲ្យមានរបួសផ្លូវចិត្តយ៉ាងជ្រាលជ្រៅពេញមួយជីវិត ។
ករណីប្រជ្រុយពណ៌ក្រហមឆ្អៅបង្ហាញនៅមេដៃ ជាសញ្ញាបង្ហាញថាម្ចាស់មានជីវិតរុងរឿង និង សម្បូរសប្បាយនៅថ្ងៃអនាគត ។
៣. ប្រជ្រុយនៅចង្អុលដៃ
ប្រសិនបើបុរសភេទមានប្រជ្រុយនៅចង្អុលដៃ ជាសញ្ញាបង្ហាញថា ទៅថ្ងៃអនាគតនឹងធ្វើឲ្យអាជីវកម្មឡើងធំ និង ជួយយ៉ាងច្រើនដល់គ្រួសារភរិយា ។ ប្រសិនបើប្រជ្រុយនេះនៅលើ ចង្អុលដៃមនុស្សស្រី នោះគឺជាភរិយាមានសមត្ថភាព ចេះកាន់កាប់គ្រប់ការងារធំតូចនៅក្នុងគ្រួសារ និង ជាធនធានដ៏អស្ចារ្យសម្រាប់អភិវឌ្ឍន៍ក្នុងអាជីពរបស់ស្វាមី ។
៤. ប្រជ្រុយនៅនាងដៃ
ម្ចាស់របស់ប្រជ្រុយប្រភេទនេះ តែងតែមានសំណាងក្នុងរឿងស្នេហា និង ជួបរឿងគួរឲ្យភ្ញាក់ផ្អើលយ៉ាងច្រើននៅក្នុងរឿងមនោសញ្ចេតនាស្នេហា ។ សមត្ថភាពដែលទទួលបានបទ ពិសោធន៍ស្នេហាផ្លេកបន្ទោររបស់ពួកគេខ្ពស់ខ្លាំងណាស់ ។
៥. ប្រជ្រុយនៅម្រាមដៃកណ្តាល
មនុស្សមានប្រជ្រុយនៅទីតាំងនេះ តែងតែរៀបការជាមួយអ្នកមានទ្រព្យសម្បត្តិ និង មានឋាន: ខ្ពង់ខ្ពស់ ក៏ប៉ុន្តែពួកគេបែរជាត្រូវចំណុះយ៉ាងច្រើនទៅវិញ ។
ក្រៅពីនេះ ប្រសិនបើនោះជាប្រជ្រុយពណ៌ក្រហមឆ្អៅ ម្ចាស់នឹងជួបសំណាងច្រើននៅក្នុងមុខរបរ និង កិត្តិនាម, ងាយក្លាយទៅជាមនុស្សល្បីឈ្មោះ និងត្រូវបានមនុស្សជាច្រើនកោត សរសើរ ។
៦. ប្រជ្រុយនៅកូនដៃ
ប្រជ្រុយខ្មៅនៅម្រាមកូនដៃជាសញ្ញាសេចក្តីស្នេហាមានឧបសគ្គ ។ ក៏ប៉ុន្តែ ប្រសិនបើជាប្រជ្រុយពណ៌ក្រហមឆ្អៅ មនុស្សនោះបែរជាមានបានដៃគូស្នេហ៍គួរឲ្យភ្ញាក់ផ្អើល, រ៉ូមែនទិក និង មានការបញ្ចប់យ៉ាងមានសុភមង្គល ៕
ប្រភពពី៖ CEN.com.kh
0 comments:
Post a Comment