ក្នុងឆ្នាំទាំង១២ ពិតជាមានលក្ខណៈពិសេស ដែលអាចស្តែងអំពីលក្ខណៈរបស់បុគ្គល ជាច្រើនប្រភេទ និង ជាច្រើនចំណុច ។ ខាងក្រោមនេះមហាស្នេហាសូមធ្វើការបកស្រាយ ចំណុចខ្លះៗដែលលោកអ្នកមិនធ្លាប់បានដឹងពីមុនមក ដូចតទៅ៖
- _ឆ្នាំជូត : ញ៉ាំតិច និយាយតិច មានមនុស្សស្រលាញ់ច្រើន!
- _ឆ្នាំឆ្លូវ : ញ៉ាំច្រើន និយាយមួយៗ មិនសូវមានមនុស្សស្រលាញ់ ប៉ុន្តែមានមនុស្សចូលចិត្តជួយយកអាសារ!
- _ឆ្នាំខាល : ញ៉ាំច្រើនមិនរើសមុខ និយាយចូលចិត្តតែសាច់ការ ចូលចិត្តស្រលាញ់គេ និងជួយការងារគេ!
- _ឆ្នាំថោះ : ញ៉ាំក៏បានអត់ក៏បាន និយាយសាវៗ ឆាប់មានគូស្នេហ៍ពិត និងនិយាយមិន ចេះកុហកបោកប្រាស់គេ!
- _ឆ្នាំរោង : ញ៉ាំច្រើន និយាយច្រើន មនុស្សស្រលាញ់ច្រើន តែក្បត់ចិត្តក៏ច្រើនដែរ!
- _ឆ្នាំម្សាញ់ : ញ៉ាំមានកំណត់ត្រឹមត្រូវ និយាយតែរឿងដែលពិត អត់ខ្វល់ខ្វាយពីរឿង ស្នេហា ឬក៏ក្តីស្រលាញ់ តែចូលចិត្តរឿងលុយ!
- _ឆ្នាំមមី : ញ៉ាំច្រើនតែម្ហូបឆ្ងាញ់ ចូលចិត្តនិយាយកំប្លុកកំប្លែង ស្រលាញ់គេស្មោះងាប់ចោល តែមិនងាយបានជួបស្នេហ៍ពិត!
- _ឆ្នាំមមែ : ញ៉ាំច្រើនតែចំណី មិនមែនបាយ និយាយតិច ធ្វើច្រើន អត់ខ្វល់អំពីក្តីស្រលាញ់ តែសម្បូណ៌តែមនុស្សមកស្រលាញ់!
- _ឆ្នាំវក : ញ៉ាំរបស់ក្រៅផ្ទះឆ្ងាញ់ជាងរបស់ក្នុងផ្ទះ និយាយច្រើនអត់ប្រយោជន៍ ស្រលាញ់រកតែស្អាត ទោះជាពេលខ្លះខ្លួនមើលមិនយល់!
- _ឆ្នាំរកា : ញ៉ាំបាយផ្ទះឆ្ងាញ់ជាងបាយក្រៅ និយាយមួយៗ ស្រលាញ់ស្មោះងាប់ចោល តែប្រច័ន្នក៏ងាប់ចោលដែរ!
- _ឆ្នាំច : ញ៉ាំតិច និយាយសាច់ការ មិនខ្វល់ថាជីវិតនេះត្រូវមានក្តីស្រលាញ់ ឬក៏អត់ សំខាន់ខ្វល់ថាយ៉ាងម៉េចក៏ដោយត្រូវមានលុយច្រើនៗ ទើបប្រសើរ!
- _ឆ្នាំកុរ : ញ៉ាំច្រើន ត្រូវម៉ាត់ក៏ច្រើន និយាយរកតែយំ ស្រលាញ់គេស្មោះ តែក៏បាន ជួបស្នេហ៍ស្មោះដូចបំណងដែរ!
0 comments:
Post a Comment