មនុស្សម្នាក់ៗកើតមកនៅក្នុងលោកនេះ សុទ្ធតែធម្មជាតិបានកំណត់ និងតាក់តែងនូវចរិតលក្ខណៈមួយចំនួនមកខ្លះដែរ តែនេះស្ដែងចេញមកតាមខែកំណើតរបស់យើងរៀងខ្លួន។ ពេលខ្លះអ្នកជួបនឹងនរណាម្នាក់ អ្នកហាក់បីដូចជានឹកឃើញដល់មនុស្សម្នាក់ផ្សេងទៀត ដោយគិតថាចរិតរបស់គេទាំង២ នេះដូចគ្នាម្ល៉េះ។ ខាងក្រោមជាខែកំណើតទាំង១២ អាចបង្ហាញឱ្យអ្នកឃើញនូវចរិតរបស់ខ្លួន និងស្វែងយល់ដោយខ្លួនអ្នកផងចុះ។
ខែមករា
មនុស្សស្រីដែលកើតខែមករា ជាមនុស្សមានមហិច្ចតាខ្ពស់ តែមិនចូលចិត្តការផ្លាស់ប្តូរ និងជាមនុស្សម៉ត់ចត់។ មនុស្សស្រីដែលកើតខែមករា ច្រើនជាមនុស្សចូលចិត្តរិះគន់គេ តែមិនចង់និយាយពីអារម្មណ៍ខ្លួនឯង។ នាងនិយាយប្រាប់តែមនុស្ស ដែលនៅក្បែរខ្លួន មានកម្រិតបញ្ញាដូចគ្នា និងចែករំលែកទស្សនៈជីវិតដូចគ្នាប៉ុណ្ណោះ។
ខែកុម្ភៈ
មនុស្សស្រីកើតខែកុម្ភៈ ជាមនុស្សមានភាពរ៉ូមែនទិចខ្លាំង ហើយអ្នកគួរមានភាពអត់ធ្មត់ចំពោះនាង។ គ្មានអ្នកណាម្នាក់អាចយល់ពីនាងឡើយ ព្រោះអារម្មណ៍នាងតែងតែប្រែប្រួល។ មនុស្សស្រីនេះមានគំនិតទូទៅ ប្រសិនបើអ្នកក្បត់នាង អ្នកនឹងលែងបានឃើញនាងម្តងទៀតឡើយ។
ខែមីនា
មនុស្សស្រីនេះមានកាយសម្បទារឹងមាំ និងមានភាពទាក់ទាញ។ នាងជាមនុស្សដាក់ចិត្ត និងស្មោះត្រង់។ នាងមិនងាយនឹងលង់ស្រឡាញ់អ្នកណាម្នាក់ឡើយ។ ពួកនាងជាមនុស្ស ដែលតែងតែសប្បាយរីករាយ ទាល់តែអ្នកធ្វើឱ្យនាងក្រៀមក្រំ។ ប៉ុន្តែការបានរស់នៅជាមួយមនុស្សស្រីបែបនេះ ជាសេចក្ដីសុខពិតប្រាកដ។
ខែមេសា
មនុស្សស្រីកើតខែមេសា ជាមនុស្សជំនាញខាងការទូត ហើយនាងអាចទំនាក់ទំនងជាមួយនឹងមនុស្សបានយ៉ាងងាយស្រួល។ នាងជាមនុស្សចូលចិត្តប្រច័ណ្ឌ ពេលខ្លះអាចនឹងផ្ទុះកំហឹងឡើង យល់ល្អអ្នកត្រូវនៅឱ្យឆ្ងាយពីនាង។ មនុស្សស្រីកើតខែមេសានឹងធ្វើឱ្យអ្នកក្លាយជាបុរសកាន់តែមានសេចក្ដីសុខនៅលើលោកនេះ។ នាងបើកចិត្តទូលាយឱ្យមនុស្សម្នាក់ដែលនាងទុកចិត្ត។
ខែឧសភា
មនុស្សស្រីទាំងនេះ ជាមនុស្សប្រឹងប្រែងតស៊ូ និងស្មោះត្រង់ចំពោះគោលការណ៍។ ពួកនាងជាមនុស្សគួរឱ្យទាក់ទាញបំផុត។ តែទោះបីជាយ៉ាងណា នាងមានចរិតលក្ខណៈពិបាកយល់ នាងនឹងបង្កភាពគ្រោះថ្នាក់ដល់បុរសណាដែលលង់ស្រឡាញ់នាង។ នាងនឹងធ្វើឱ្យអ្នកនៅតែចងចាំនាង ដរាបណានាងនៅមានជីវិត។
ខែមិថុនា
នាងជាមនុស្សស្រីចង់ដឹងចង់ឮ មានគំនិតច្នៃប្រឌិត និងជំនាញខាងទំនាក់ទំនង។ ប៉ុន្តែនាងនិយាយមុនគិត។ នាងគិតថាយល់ល្អនិយាយការពិតនៅចំពោះមុខ ប្រសើរជាងនិយាយដើមក្រោយខ្នង។ ហើយនាងក៏ជាមនុស្សគ្រោះថ្នាក់ចំពោះរឿងស្នេហាដែរ បុរសៗតែងតែក្លាយជាឧបករណ៍លេងសើចក្នុងដៃរបស់នាង។
ខែកក្កដា
នាងជាមនុស្សស្រីស្មោះត្រង់បំផុត អាថ៌កំបាំង មានបញ្ញាឆ្លាតវៃ និងមានសម្រស់ស្រស់ស្អាត។ នាងមិនចង់បង្កើតជម្លោះ និងជាមនុស្សគួរសមចំពោះមនុស្សគ្រប់គ្នា។ លើសពីនេះទៀត អ្នកអាចនឹងងាយបាត់បង់នាងជារៀងរហូត ប្រសិនបើអ្នកផិតក្បត់នាង។
ខែសីហា
នាងជាមនុស្សមានចិត្តតែមួយ និងអាត្មានិយម។ អ្នកមិនគួរបង្កើតជម្លោះជាមួយមនុស្សស្រីប្រភេទនេះឡើយ ព្រោះមិនយូរមិនឆាប់ទេ នាងនឹងយកឈ្នះលើអ្នក។ នាងចូលចិត្តលេងសើចច្រើន តែមិនចូលចិត្តឱ្យគេចំអកដាក់។ ប្រសិនបើរឿងនេះកើតឡើង អ្នកនឹងមិនបានដឹងថា អ្វីមកវៃអ្នកឡើយ។ នាងតែងតែចង់តាំងចិត្តជាកណ្តាល ហើយមិនដែលរងគ្រោះដោយសារបុរសណាឡើយ។ បុរសៗនឹងបាត់បង់ការគ្រប់គ្រងលើខ្លួនឯងពេលមានវត្តមានរបស់នាង។
ខែកញ្ញា
នាងជាមនុស្សល្អ ម៉ត់ចត់ ហើយជាស្រីស្អាត។ នាងមិនដែលលើកលែងទោសឱ្យមនុស្សដែលក្បត់នាងឡើយ។ ដូច្នេះត្រូវប្រយ័ត្នកុំធ្វើឱ្យនាងឈឺចាប់ ព្រោះនាងនឹងសងសឹកអ្នក។ នាងចង់បានស្នេហាឋិតថេរយូរអង្វែង មានន័យថានាងមិនមែនជាមនុស្សស្រីសម្រាប់បុរសតែមួយយប់នោះទេ។ ម្យ៉ាងវិញទៀត នាងចូលចិត្តរិះគន់ និងមានក្តីរំពឹងទុកខ្ពស់ពីគូស្នេហ៍របស់នាង។ បុរសដែលហ៊ានអះអាង បុរសនោះនឹងជោគជ័យ។
ខែតុលា
មនុស្សស្រីកើតខែតុលា ជាមនុស្សរឹងមាំ។ នាងជាមនុស្សងាយនឹងរំជួលចិត្ត។ តែនាងកម្រនឹងយំនៅចំពោះអ្នកដទៃណាស់។ នាងជាមនុស្សឆ្លាត និងមិនងាយបើកចិត្តឱ្យមនុស្សគ្រប់គ្នាឡើយ ព្រោះនាងតែងតែមើលមនុស្សខុស។ មនុស្សស្រីផ្សេងតែងតែស្អប់នាង ព្រោះពួកគេច្រណែននឹងនាង។
ខែវិច្ឆិកា
មនុស្សស្រីកើតខែវិច្ឆិកា តែងតែដើរឈានមុខគេមួយជំហ៊ាន ហើយងាយនឹងមើលដឹងការកុហក។ អ្នកមិនគួរលេងសើចនឹងមនុស្សស្រីនេះឡើយ ព្រោះអ្នកនឹងទទួលបានលទ្ធផលអាក្រក់បំផុត។ អ្វីដែលអ្នកត្រូវដឹងពីមនុស្សស្រីម្នាក់នេះគឺ ប្រសិនបើអ្នកបានឮពីការពិតហើយ អ្នកកុំសុំយោបល់ពីនាង។
ខែធ្នូ
មនុស្សស្រីកើតខែធ្នូ ជាមនុស្សឆេវឆាវ ប៉ុន្តែមានសំណាងច្រើន ព្រោះនាងតែងតែស្វែងរកឃើញវិធីចាកចេញពីស្ថានភាពណាមួយបាន ដើម្បីក្លាយជាអ្នកឈ្នះ។ នាងដឹងពីវិធីធ្វើឱ្យអារម្មណ៍រីករាយ។ នាងជាមនុស្សមានចិត្តទូលាយ។ នាងងាយនឹងទទួលរងការឈឺចាប់ច្រើន ប៉ុន្តែដោយសារព្រះនៅខាងនាង ដូច្នេះនាងនឹងទទួលបានអ្វីដែលនាងបានប្រព្រឹត្ត៕

0 comments:
Post a Comment