នេះគឺជាក្បួនទស្សន៍ទាយតាមបែបជនជាតិចិន ដែលឆុតជាងគេលោក ដែលមើលឃើញពីវាសនា ជោគជតារាសី និងអនាគត តាមរយៈលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់។ លោកអ្នកអាចសាកល្បងទស្សន៍ទាយដោយគ្រាន់តែធ្វើតាមវិធីសាស្ត្រងាយៗ ដូចខាងក្រោមនេះតែប៉ុណ្ណោះ។
វិធីសាស្ត្រក្នុងការទស្សន៍ទាយ
សូមយកលេខទូរស័ព្ទ 6 ខ្ទង់របស់លោកអ្នកមកចែកនឹង 80 រួចយកលេខក្រោយក្បៀសមកគុណនឹង 80 វិញ បន្ទាប់មកយកលទ្ធផលមកផ្ទៀងផ្ទាត់ក្នុងតារាងដែលមាននៅខាងក្រោមនេះ។ ឧទាហរហ៍: 0xx798281 យក 798281 ចែក 80 = 9978.51 យក 0.51 គុណ 80 = 40 រួចសូមមើលខ្ទង់ 40 ជាការស្រេច។
ចំណាំ៖ លទ្ធផលចុងក្រោយ ដែលទទួលបាន គឺជាលេខដែលស្ថិតនៅចន្លោះពីលេខ 1 ដល់ 80 ។
តារាងលទ្ធផល ៖
- 1.ល្អណាស់ : រីកចំរើនល្អអាចទទួលបានជ័យជំនះ
- 2.ធម្មតា : មានលាភមានបង់មិនទទួលផលអ្វីទេ
- 3.ល្អណាស់ : មានភាពរីកចំរើនអ្វីៗអាចសំរេចបានដូចបំណង
- 4.អាក្រក់ : ផ្លូវអនាគតមានឧបសគ្គច្រើនលំបាកវេទនា
- 5. ល្អណាស់ : រកស៊ីមានបានទទួលបានទាំងកិត្តិយសទាំងផលប្រយោជន៍
- 6. ល្អណាស់ : មានសំណាងច្រើនអាចទទួលបានគុណសម្បត្តិធំ
- 7. ល្អ : មានចិត្តអត់ធ្មត់ពិតជាអាចទទួលបានជោគជ័យដ៏ធំ
- 8. ល្អ : អាចមានឳកាសទទួលបានជោគជ័យ
- 9. អាក្រក់ : ឯកកោរ គ្មានអ្នកជួយពិបាកទទួលទ្រព្យមកវិញ
- 10.អាក្រក់ : ខាតបង់ទឹកចិត្តនិងកម្លាំងទទេ ខិតខំដោយឥតបានផល
- 11. ល្អ : មានលំនឹងល្អអ្នកដទៃស្ងើចសរសើរ
- 12. អាក្រក់ : ទន់ខ្សោយធ្វើអ្វីក៏មិនបានសំរេចដែរ
- 13. ល្អណាស់ : មានសំណាង់ល្អក្តីសង្ឃឹមច្រើន
- 14. ធម្មតា : ជ័យជំនះ ឬបរាជ័យពឹងផ្អែកលើការតាំងចិត្តរបស់ខ្លួន
- 15.ល្អ : ជ័យជំនះច្រើនមានការរីកចំរើន
- 16. ល្អណាស់ : អាចសំរេចកិច្ចការធំបានទទួលទាំងកិត្តិយសទាំងផលប្រយោជន៍
- 17. ល្អ : មានអ្នកធំជួយអាចទទួលបានជោគជ័យ
- 18. ល្អ : មានភាពរីកចចម្រើននឹងបានសំរេចដូចបំណង
- 19. អាក្រក់ : មានទំនាស់ច្រើនមានឧបសគ្គគ្រប់ជំពូក
- 20. អាក្រក់ : ឧបសគ្គច្រើនឈឺច្រើនពិបាកចិត្តច្រើន
- 21. ល្អ : ធ្វើការល្អិតល្អន់មានបា្រជ្ញា
- 22. អាក្រក់ណាស់: ខាតបង់លាភធ្វើអ្វីក៏មិនបានសំរេចដូចបំណងដែរ
- 23. ល្អណាស់ : កិត្តិយសល្អសំរេចកិច្ចការធំបាន
- 24. ល្អ : ពឹងផ្អែកលើសមត្តភាពផ្ទាល់ខ្លួនអាចសម្រេចកិច្ចការបាន
- 25. ល្អណាស់ : មានសំណាងល្អមានគេជួយ
- 26. អាក្រក់ណាស់: មានឧបសគ្គច្រើន
- 27. ល្អ : អាចមានលាភសំណាងនិងជ័យជំនះ
- 28.ល្អណាស់ : រាសីទ្បើងខ្ពស់រកស៊ីមានបាន
- 29. អាក្រក់ : សំណាងល្អនិងអាក្រក់ កើតមានទ្បើងព្រមគ្នា
- 30. ល្អណាស់ : ទទួលបាននូវលាភសំណាងនិងកិតិ្តយស
- 31. ល្អណាស់ : មានសំណាងអាចទទួលជោគជ័យ
- 32. ល្អ : មានប្រាជ្ញាឈ្លាសវៃមានភាពរីកចម្រើនច្រើន
- 33. អាក្រក់ណាស់ : ជួបឧបសគ្គមិនចេះអស់ពិបាកនឹងទទួលបានជោគជ័យ
- 34. ធម្មតា : ត្រូវមានលំនឹងចិត្តកុំលោភលន់
- 35. អាក្រក់ : ឧបសគ្គច្រើនតែជួបភាពលំបាក និងក្រខ្សត់
- 36. ល្អ : ឧបសគ្គអាចក្លាយជាសំណាងធ្វើអ្វីៗអាចបានដូចបំណង
- 37. ធម្មតា : អាចទទួលបាននូវកិត្តិយសតែពិបាកទទួលនូវលាភសំណាង
- 38.ល្អណាស់ : អនាគតភ្លឺស្វាងត្រចះត្រចង់
- 39. ធម្មតា : មានសំណាងឬឧបសគ្គមានមិនទៀង
- 40. ល្អណាស់: មានសំណាងល្អអនាគតល្អហើយភ្លឺស្វាង ត្រចះត្រចង់
- 41. អាក្រក់ : ការរកស៊ីត្រូវខាតបង់
- 42. ល្អ : បើមានចិត្តអត់ធ្មត់សំណាងអាក្រក់ អាចក្លាយជាមានលាភ
- 43. អាក្រក់ : រឿងអ្វីៗពិបាកសម្រេចដូចបំណងប្រាថ្នា
- 44. ល្អ : មានសំណាងមានភាពរីកចម្រើន
- 45.ល្អណាស់ : ជួបឧបសគ្គ មិនចេះអស់
- 46. ល្អណាស់ : មានគេតាមជួយថែរក្សា អាចប្រកបមុខជំនួញបាន
- 47. ល្អណាស់: មានទាំងកិត្តិយសមានទាំងទ្រព្យសម្បត្តិ
- 48. ធម្មតា : មានឧបសគ្គហើយក៏មានសំណាងដែរ
- 49. ធម្មតា : មានឧបសគ្គហើយក៏មានសំណាងដែរ
- 50. ធម្មតា : លាភសំណាងនិងឧបសគ្គគឺមកមិនទៀង
- 51. ល្អ : ខិតខំនិងទទួលបានជោគជ័យ
- 52. អាក្រក់ : ពេលបានលាភសំណាងនិងមានឧបសគ្គតាមមកពីក្រោយ
- 53. ធម្មតា : ខិតខំប្រឹងប្រែងខ្លាំងតែទទួលបានលទ្ធផលតិចតួច
- 54. អាក្រក់ : ល្អតែសំបកក្រៅតែតាមការពិតមានឧបសគ្គ និងគ្រោះថ្មាក់
- 55. អាក្រក់ណាស់ : ជួបឧបសគ្គ មិនចេះអស់អាចមានគ្រោះថ្នាក់
- 56. ល្អ : ខិតខំប្រឹងប្រែងអាចកែប្រែនូវជោគវាសនា
- 57. ធម្មតា : មានឧបសគ្គច្រើន តែសំណាងល្អនឹងមកពីក្រោយ
- 58. អាក្រក់ : ពេលជួបនិងបញ្ហាចិត្តមិត្តនឹងនរពិបាកសំរេចចិត្ត
- 59. ធម្មតា : ចិត្តច្របូកច្របល់ពិបាកសំរេចចិត្ត
- 60. អាក្រក់ : ជួបឧបសគ្គច្រើន
- 61. អាក្រក់ : មានរឿងស្មុគស្មាញច្រើនពិបាកសំរេចអ្វីៗដែលបានប៉ងទុក
- 62. ល្អ : ខិតខំនិងទទួលបាននូវផលប្រយោជន៍
- 63. អាក្រក់ : ខឹងខំ តែគ្មានទទួលបានផលប្រយោជន៍អ្វីទ្បើយ
- 64.ល្អ : មានសំណាងល្អអាចប្រកបមុខជំនួយបានធំបាន
- 65. ធម្មតា : ល្អ តែខ្វះទំនុកចិត្តលើខ្លួនឯង
- 66. ល្អណាស់: ធ្វើអ្វីៗតែងបានសំរេចមាសប្រាក់ហូរចូលច្រើន
- 67. ល្អ : ប្រសិនបើអាចក្តាប់ជាប់នូវឳកាសល្អអាចទទួលបានជោគជំនះ
- 68.អាក្រក់ : ស្ថានភាពមិននឹងនរអាចចាញ់បោកគេជួបឧបសគ្គច្រើន
- 69.អាក្រក់ : រកស៊ីខាតបង់ជួបភាពច្របូកច្របល់និងឧបសគ្គ
- 70. ធម្មតា : សំណាងល្អឬអាក្រក់អាស្រ័យលើភាពក្លាហាន
- 71. អាក្រក់ : បានហើយតែប្រែជាបាត់បង់ទៅវិញពិបាកសំរេចតាមបំណងណាស់
- 72. ល្អ : មានសុភមង្គលនិងសំណាងល្អ
- 73. ធម្មតា : បើសិនជារុញរាពិបាកនិងទទួលជោគជំនះណាស់
- 74. ធម្មតា : មានសំណាងល្អណាស់ក៏មានសំណាងអក្រក់ដែរ
- 75. អាក្រក់ : ការងាររកស៊ីខាតបង់ឳកាស អស់ទ្រព្យសម្បត្តិ
- 76. ល្អ : ពិបាកមុនស្រណុកក្រោយ
- 77. ធម្មតា : មានលាភមានបង់មិនអាចស្តុកស្តម្ភ
- 78. ធម្មតា : អនាគតមិនសូវភ្លឺស្វាងទេហើយក៏មិនសូវមានទ្រព្យសម្បត្តិដែរ
- 79. អាក្រក់ : បានហើយតែប្រែជាខាតបង់ទៅវិញខិតខំឥតប្រយោជន៍
- 80. ល្អណាស់: អាចទទួលបានជោគជ័យច្រើន។
ប្រភពពី៖ WeHomeLand
0 comments:
Post a Comment