នោះជាកាសន្និដ្ឋានរបស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិក ក្រោយពេលពួកគេរកឃើញទំនាក់ទំនងរវាងប្រវត្តិជំងឺអាលែកហ្ស៊ី ជាមួយនឹងហានិភ័យមហារីកឈាម នៅស្ត្រី ។
បណ្ឌិត Mazyar Shadman រួមជាមួយសហសេវិក បានស្រាវជ្រាវលើមនុស្សប្រមាណ ៦៦.០០០ នាក់ មានអាយុពី ៥០ ទៅ ៧៦ ឆ្នាំ នៅតំបន់វ៉ាស៊ីនតោនខាងលិច ។ ក្រោយ ៨ ឆ្នាំ នៃការស្រាវជ្រាវ ពួកអ្នកវិទ្យាសាស្ត្របានរកឃើញមនុស្ស ៦៨១ នាក់ កើតជំងឺមហារីកឈាម ។ ពួកអ្នកវិទ្យាសាស្ត្រឲ្យដឹងថា ប្រវត្តិមានប្រវត្តិអាលែកហ្ស៊ី ជាមួយរុក្ខជាតិ, លំអងផ្កា សុទ្ធតែមានពាក់ព័ន្ធដល់កោសិកាមហារីក (កោសិកា (B), ប្រភេទសំខាន់១ក្នុងចំណោម ៤ ប្រភេទសំខាន់របស់មហារិកស្រឡទែន, ហើយប្រសិនអាលែកហ្ស៊ីជាមួយឆ្កែ ឆ្មា និងសត្វផ្សេងៗ ក៏ធ្វើឲ្យកើនផ្ទាំងមហារិកក្នុងប្លាស្មាររបស់កោសិកា ។
បណ្ឌិត Shadman បកស្រាយថាៈ “ប្រសិនប្រព័ន្ធអង្គបដិបក្ខរបស់យើងខ្សោយ វានឹងធ្វើឲ្យច្របូកច្របល់ការសម្រួលរបស់ប្រព័ន្ធអង្គបដិបក្ខ, អាចឥទ្ធិពលផ្ទាល់ទៅដល់ការស្ថិតស្ថេររបស់កោសិកា និងរំញោចកោសិកាមហារីករីកចម្រើន, ពិសេសគឺ មហារីកឈាម” ។ ប៉ុន្តែ លោកក៏ឲ្យដឹងថា រឿងនេះកើតឡើងជាប្រចាំចំពោះស្ត្រី, ចំណែកបុរសនោះ មានអត្រាយ៉ាងទាប ។ ការស្រាវជ្រាវមុននេះ ក៏បានចង្អុលបង្ហាញថា ស្ត្រីមានគភ៌ ត្រូវអាលែកហ្ស៊ីជាប្រចាំ ងាយសម្រាលកូនកើតជំងឺឈាមស ៕
0 comments:
Post a Comment