1-ឆ្នាំជូត រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាជួបបញ្ហាចូលលុកលុយច្រើ់នបន្តិចហេតុនេះគប្បីប្រយ័ត្នប្រយែង។ ការរស់នៅលោកអ្នកអាចមានដំណឹងមិនល្អមកប៉ះទង្គិចផ្លូវចិត្តច្រើនតែយ៉ាងណារឿងរាវខ្លះបើលោកអ្នកធ្វើមិនដឹងមិនឮទើបជាការប្រពៃបំផុត។ ការប្រកបជំនួញទីជិតឆ្ងាយផលកម្រៃជួបផលលំបាកច្រើនពិសេសកើតរឿងរាវប្រទាំងប្រទើសមិនសូវល្ហែល្ហើយទៀតផង។ សេចក្តីស្នេហាកំលោះក្រមុំលោកអ្នកតោងប្រយ័ត្នអ្នកទីបីចូលមកលុកលុយនាំកើតរឿងឈានដល់ការបែកបាក់៕
2-ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតគាប់ប្រសើរគួរសមម្ល៉ោះហើយលោកអ្នកអាចមានរឿងគួរសប្បាយចិត្តនិងអាចមានដំណឹងល្អអ្វីមួយផ្តល់ឱ្យមានក្តីសង្ឃឹមផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅ និង ត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
3-ឆ្នាំខាល រាសីស្រុតចុះ។ នៅក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវរដិបរដុបច្រើនម្ល៉ោះហើយធ្វើឱ្យងាយជួបបញ្ហាប៉ះទង្គិចជាមួយអ្នកដទៃណាស់ គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាកើតឡើង។ ក្រៅពីនេះបើលោកអ្នកមានកិច្ចការអ្វីគប្បីមានការប្រញាប់ឆាប់បញ្ចប់នាពេលនេះក៏ប្រសើរដែរពីព្រោះថាមិនត្រូវរែកពន្ធផលលំបាកច្រើននាថ្ងៃខាងមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការងាយផ្ទុះកំហឹងដាក់គ្នាណាស់គប្បីមានការចេះសម្របតាមចិត្តគ្នាបន្តិចទើបប្រសើរ៕
4-ឆ្នាំថោះ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរដូចនេះទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគមានជ័យផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយឃើញថាមិនមានអ្វីទាស់ខុសទេគឺផ្តល់ការចម្រុងចម្រើនគួរសម។ ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីប៉ះពាល់គ្រឿងស្រវឹងឡើយព្រោះពុំសូវមានសុវត្តិភាពឡើយពិសេសអ្នកបើកបរតែម្តង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងកំពុងមានភាពសុខដុមចំពោះគ្នាណាស់ដែរ៕
5-ឆ្នាំរោង រាសីស្រុតចុះ។ នៅថ្ងៃនេះមានការផ្លាស់ប្តូរអារម្មណ៍ហើយការប្រកបការងារក៏តែងរាំងស្ទះញឹកញាប់ច្រើនផង។ក្រៅពីនេះការរស់នៅលោកអ្នកចូរប្រយ័ត្នការមានទំនាស់សម្តីជាមួយក្រុមមនុស្សនៅក្បែរខ្លួនពិសេសអាចត្រូវគេស្តីបន្ទោសឬជេរស្តីក្នុងរឿងអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករែកកម្មនៅគ្រាខាងមុខ ៕
6-ឆ្នាម្សាញ់់ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះបើមានបញ្ហាអ្វីគប្បីប្រញាប់ធ្វើការចរចាឬដោះស្រាយពីព្រោះថាផលល្អៗនោះតែងហុចឱ្យមកវិញជាងអាក្រក់ជានិច្ច។ទាំងស្ត្រីបុរសនាពេលនេះបើលោកអ្នកចង់ខ្ចីអ្វីមួយពីអ្នកដទៃតែងគេជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
7-ឆ្នាំមមី រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារខ្លួនឯងពីព្រោះថាផលល្អៗតែងហុចមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំ មានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
8-ឆ្នាំមមែ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីបានស្រុតចុះវិញម្ល៉ោះហើយទោះធ្វើអ្វីមិនអាចធ្វើទាំងប្រញាប់ប្រញាល់ដោយមិនមើលមុខក្រោយបានទេបើពុំនោះនឹងជួបផលលំបាកតាមក្រោយវិញជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមានបំណងចង់បោះទុនទៅលើអ្វីមួយត្រូវប្រយ័ត្នប្រយែងពីព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីមានការបន្ថែមប្រុងប្រយ័ត្ន។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទចំពោះគ្នាតែក៏ងាយផ្អែមល្ហែមដែរ៕
9-ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារមានភាពរលូនល្អនិងធ្វើអ្វីក៏ជឿនលឿនទៅមុខគួរសម។ក្រៅពីនេះការទំនាក់ទំនងការងារឬចរចាអ្វីមួយក៏តែងសម្រេចជោគជ័យច្រើនផងដែរ។ការរៀបចំកិច្ចការងារឬចាត់ចែងបញ្ហាប្រាក់កាសតែងមានភាពរលូនល្អ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរដោយពេញដៃពេញជើងហើយអាចរកផលកម្រៃគ្រាន់កក់ក្តៅ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាយ៉ាងប្រពៃ៕
10-ឆ្នាំរកា រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់មនុស្សយើងមានឡើងមានចុះជារឿងធម្មតាដូចនេះឃើញថាបើពេលណាលោកអ្នកអាចប្រមូលប្រាក់កាសបានច្រើនឬមានចំណូលហូរចូលច្រើនគប្បីមានការសន្សំទុកកុំឱ្យដូចពាក្យចាស់ថាមានច្រើនចាយច្រើនឬប្រាក់កាសច្រើនចាយខ្ជះខ្ជាយប្រយ័ត្នដល់ពេលរកមិនបានវិញត្រូវមកវេទនាផ្លូវចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនមានអ្វីលូតលាស់គួរជាទីកត់សំគាល់ទេគឺចំណូលមានហូរចូលមួយៗដូចសព្វមួយដង។ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសព្រោះតែការមិនសូវទុកចិត្តគ្នា៕
11-ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះទោះចង់សម្រេចចិត្តធ្វើអ្វីមួយគប្បីមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយព្រោះថាបើមានការសម្រេចចិត្តត្រូវនឹងមានការចម្រើនលូតលាស់ទៅមុខតែបើសម្រេចចិត្តខុសវិញនាំតែមានការចុកចាប់ផ្លូវចិត្តប៉ុណ្ណោះ។ការរស់នៅងាយកើតបញ្ហាជម្លោះជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
12-ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ ដោយសារក្នុងថ្ងៃនេះដួងរាសីខ្ពស់ឡើងវិញដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាក្នុងបញ្ហាអ្វីមួយឬទំនាក់ទំនងការងារព្រោះថាតែងហុចផលល្អៗមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតចូរកុំគប្បីបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេប្រយ័ត្នឧប្បត្តិហេតុយាយី។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពភ្លឺថ្លាហើយកំពុងមានភាពផ្អែមល្ហែមប្រពៃណាស់៕
0 comments:
Post a Comment