ចំណេះដឹងថ្មីៗ

ស្តាប់តន្រ្តី​ដើម្បីបន្ថយការឈឺចាប់!



តន្ត្រី​ពុំ​ត្រឹមតែ​ជួយ​ឲ្យ​អារម្មណ៍​រីករាយ ល្ហែល្ហើយ​ប៉ុណ្ណោះ​ទេ តែ​ក្នុងករណី​ជាច្រើន វា​នៅ​ជា​ឱសថ​ព្យាបាល​ជំងឺ​យ៉ាង ពិត​ប្រាកដ ។​

ឱសថស្ថាន​ធំៗ​មួយចំនួន នៅ​អង់គ្លេស កំពុង​ទូន្មាន​អតិថិជន ស្តាប់​តន្ត្រី​ជំនួស​ឲ្យ​ប្រើ​ថ្នាំ​បន្ថយ​ឈឺចាប់ បន្ទាប់ពី​ការស្រាវជ្រាវ​បង្ហាញថា តន្ត្រី​អាចធ្វើ​ឲ្យ​ធូរស្បើយ​រោគសញ្ញា​ឈឺ ។​ ក្នុងចំណោម​មនុស្ស ១០ នាក់ ត្រូវ​ឈឺ​រ៉ាំរ៉ៃ នោះ​មាន ៤ នាក់ (៤១%) ឲ្យ​ដឹងថា បទ​ចម្រៀង​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត ជួយ​ឲ្យ​គេ​មាន​អារម្មណ៍​ធូរស្បើយ និង​គ្រាន់បើ​ជាង ។​

​តន្ត្រី​ប៉ុប ត្រូវបាន​បង្ហាញថា ប្រសិទ្ធិភាព​បំផុត ចំពោះ​អ្នកជំងឺ ២១% បន្ទាប់ពីនោះ គឺ​តន្ត្រី​បូរាណ (១៧%) ហើយ​តន្ត្រី​រ៉ុ​ក ឬ តន្ត្រី​ទីផ្សារ (១៦%) ។ ​បទ​ចម្រៀង “​ស័​ក្ខិ​សិទ្ធ​” បំផុត គឺ “Bridge Over Troubled Water” របស់ Simon និង Garfunred, “Angels” របស់ Robbie Williams និង “Albatross” by Fleetwood Mac, បន្ទាប់មកទៀត គឺ “Candle in the Wind” របស់ Elton John និង “Easy” របស់​ក្រុម “The Commodores” ។​

​ជនជាតិ​អង់គ្លេស​ប្រមាណ ១០ លាន​នាក់ មាន​ការឈឺ​រ៉ាំរ៉ៃ ដែល​រួមមាន​ឈឺ​ខ្នង និង​ឈឺ​ឆ្មា​, រលាក​សន្លាក់​, ឈឺសន្លាក់ និង​ឈឺក្បាល ឬ ឈឺ​១​ចំហៀង​ក្បាល ។​ ​តន្ត្រី​មាន​ប្រសិទ្ធិ​ភាពខ្លាំង​បំផុត ចំពោះ​មនុស្ស​វ័យក្មេង​, ជាមួយនឹង ៦៦% ចំនួន​មនុស្ស​អាយុ​ពី ១៦ ទៅ ២៤ ឆ្នាំ ឲ្យ​ដឹងថា វា​ជួយ​ពួកគេ​បន្ថយ​ឈឺចាប់ ។​



David Bradshaw ជំនាញការ​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ឈឺ នៃ​សាកលវិទ្យាល័យ Utah ចាត់ទុកថាៈ “​អ្នក​ត្រូវ​ឈឺ គួរ​រក​សកម្មភាព​ណាមួយ​នោះ អាច​អូសទាញ​ពេញទំហឹង ទៅក្នុង​នោះ ។ ស្តាប់​តន្ត្រី​ស្រឡាញ់​ចូលចិត្ត ល្អ​ខ្លាំងណាស់ ព្រោះ​វា​ស្រូប​ទាញ​ទាំង​ពុទ្ធិ និង​អារម្មណ៍ ។ ទោះ​បើ​អ្នក​កំពុង​ខ្វាយខ្វល់ ដល់​កម្រិត​ណាក៏ដោយ ប្រសិន​អ្នក​អាច​ទទួល​អារម្មណ៍​ពី​តន្ត្រី នោះ​វា​នឹង​ជួយ​ជា​ប្រយោជន៍ សម្រាប់​អ្នក ក្នុងការ​បំបាត់​ឈឺ​” ៕

ប្រភពអត្ថបទពី៖ EVERYDAY.com.kh

0 comments:

Post a Comment

Powered by Blogger.