មនុស្សជាច្រើនប្រហែលជាមិនបានដឹងទេថា ថ្ងៃកំណើតរបស់ពួកគេ អាចបង្ហាញឲ្យឃើញពី បុគ្គលិកលក្ខណៈរបស់ពួកគេបាន។
ខាងក្រោមនេះ គឺជាការបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់អ្នក ដោយផ្អែកលើថ្ងៃដែលអ្នកបានកើត តែមិនគិតពីខែ ឬឆ្នាំកំណើតរបស់អ្នកឡើយ។
មនុស្សដែលកើតនៅថ្ងៃទី ០១, ១១, ២១ និង ៣១
- អ្នកមានទេពកោសល្យខ្លាំង ចំពោះការដឹកនាំ តាំងពីកំណើត
- អ្នកបង្កើតមិត្តភាព យ៉ាងងាយស្រួល និងឆាប់រហ័ស
- អ្នកតែងតែជួយនរណាម្នាក់ ដោយគ្មានគិតម្ដងណាឡើយ
មនុស្សដែលកើតនៅថ្ងៃទី ០២, ០៦, ១៥ និង ៣០
- អ្នកមានគំនិតច្នៃប្រឌិតខ្ពស់បំផុត នៅក្នុងក្រុមរបស់អ្នក
- អ្នកចូលចិត្តពិភពសិល្បៈ និងវប្បធម៌
- អ្នកសម្លឹងមើលគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបាននូវអ្វីមួយដែលល្អ
មនុស្សដែលកើតនៅថ្ងៃទី ០៣, ០៨, ១៧, ២៣ និង ២៧
- អ្នកជាមនុស្សដែលមានហេតុផល និងពូកែដោះស្រាយបញ្ហា
- អ្នកដឹងខុស ដឹងត្រូវ យ៉ាងច្បាស់លាស់
- អ្នកតែងតែដោះស្រាយបញ្ហា ដោយប្រើហេតុផលសមរម្យ
មនុស្សដែលកើតនៅថ្ងៃទី ០៤, ០៧, ១៦, និង ២៩
- អ្នកប្រហែលជាមនុស្សដែលចូលចិត្តផ្សងព្រេងបំផុត នៅក្នុងចំណោមមិត្តភ័ក្ដិរបស់អ្នក
- អ្នកចាប់យកឱកាសដើម្បីស្វែងរកអ្វីដែលថ្មី (មនុស្ស ឬទីកន្លែង)
- អ្នកគិតថា អ្នកមានសិទ្ធិធ្វើអ្វីមួយ ដោយមិនចាំបាច់ស្ដាប់អ្នកដទៃ
មនុស្សដែលកើតនៅថ្ងៃទី ០៥, ១២, ១៨ និង ២៥
- អ្នកជាមនុស្សដែលស្ដាប់តាមគ្រួសារ
- អ្នកយកចិត្តទុកដាក់ ចំពោះមនុស្សជាទីស្រលាញ់ ទោះបីជាមានរឿងអ្វីកើតឡើងចំពោះពួកគេក៏ដោយ
- អ្នកស្រលាញ់មិត្តភ័ក្ដិ ដូចជាសមាជិកក្រុមគ្រួសារ
មនុស្សដែលកើតនៅថ្ងៃទី ១០, ១៣, ១៩, ២២ និង ២៦
- អ្នកជាមនុស្សដែលទាក់ទាញ ហើយតែងទទួលបានការកោតសរសើរគ្រប់ពេល
- អ្នកដឹងពីរបៀបតុបតែងខ្លួន ដើម្បីឲ្យទាក់ទាញ
- អ្នកមិនមែនជាមនុស្សឥតរបៀប កង្វក់ និងមានឥរិយាបថឆ្មើងឆ្មៃឡើយ
មនុស្សដែលកើតនៅថ្ងៃទី ៩, ១៤, ២០, ២៤ និង ២៨
- អ្នកជាមនុស្សដែលមានឧត្ដមគតិខ្ពង់ខ្ពស់ មានគំនិតច្នៃប្រឌិត មានការប្រាស្រ័យទាក់ទងល្អ ឆ្លាត និងចេះបារម្ភពីអ្នកដទៃ
- អ្នកជាមនុស្សដែលស្មោះត្រង់ ហើយចាត់ទុកមិត្តភាពសំខាន់បំផុត
- អ្នកចង់ឃើញនរណាម្នាក់សប្បាយចិត្ត និងអាចសម្រេចបាននូវអ្វីមួយ
ប្រភព៖ Sabay
0 comments:
Post a Comment