ស្នេហា

វិន័យ​ស្នេហា ១០ចំណុច ​ដែល “ គូស្នេហ៍ ” ទាំងអស់​គួរ​យកមកប្រើ​!


មនុស្សលើលោកសុទ្ធតែត្រូវការស្នេហា ដើម្បីអាចបន្តដំណើរជីវិតទៅមុខ ដោយភាពពេញលេញ និងសំបូរសប្បាយជានិរន្ត ប៉ុន្តែតើមានមនុស្សប៉ុន្មានអ្នក ​ដែល​អាច​ស្រឡាញ់គ្នា និង​ថែទាំ​សេចក្តីស្នេហា​ឱ្យបាន​ស្ថិតស្ថេរ​យូរអង្វែង​នោះ? វាមិនមែនជា​រឿងងាយឡើយ ត្រូវទេ? ហេតុនេះហើយ មហាស្នេហា សូមណែនាំអំពី ​វិន័យ​ស្នេហា ១០ចំណុច ដល់អ្នក ហើយប្រសិនបើ​អ្នក​អាច​ធ្វើបាន​នោះ ធានាថា​ស្នេហា​របស់​អ្នក​ច្បាស់​ជា​នៅតែ​ផ្អែមល្ហែម និង​ស្ថិតស្ថេរ​យូរអង្វែង​ជាក់ជាមិន​ខាន ៖

វិន័យ​ស្នេហា​ទី 1
មិន​ខឹង​ដំណាលគ្នា​ទាំងពីរ​នាក់​ឡើយ ដូចដែលចាស់ៗបុរាណ​តែង​និយាយថា បើ​គេ​ក្តៅ​ដូច​ភ្លើង យើង​ត្រូវតែ​ត្រជាក់​ឱ្យ​ដូច​ទឹក (តែ​មិនមែន​ដូច​ទឹក និង​ប្រេង​ទេ​ណា) ។

វិន័យ​ស្នេហា​ទី 2
មិន​ស្រែក​ដាក់គ្នា​ជាដាច់ខាត (លើកលែងតែ​ពេល​ភ្លើង​ឆេះ​ផ្ទះ​ទាន់ហន់)

វិន័យ​ស្នេហា​ទី 3

ចូរ​ចាំ​ទុកឱ្យ​ច្បាស់​ថា គ្មាន​អ្នកណា​ចូលចិត្ត​ពាក្យ​ទិតៀន​ស្តីបន្ទោស​ឡើយ តែបើ​ចង់​និយាយ​ពី​រឿង​ដែល​អ្នក​មិន​ចូលចិត្តឱ្យគេ​ស្តាប់​នោះ កុំ​ភ្លេច​និយាយ​យ៉ាង​ផ្អែមល្ហែម​ណា៎ (តែ​មិនមែន​និយាយថា ស្ករៗទេ​ណា៎)

វិន័យ​ស្នេហា​ទី 4
មិន​រំលឹក​រឿង​ដែល​ទាស់ចិត្ត​គ្នា​ពី​អតីតកាល​ឡើយ តែបើ​ចង់​និយាយ​ពី​រឿងចាស់ៗ ចូរ​និយាយ​តែ​រឿង​ផ្អែមល្ហែម​របស់​យើង ទាំងពីរ​ទៅ​ល្អ​ជាង (ផ្អែម​ទៀតហើយ ស្ករ​កំពុង​ឡើងថ្លៃ​ផង)

វិន័យ​ស្នេហា​ទី 5
ធ្វើឱ្យ​គូស្នេហ៍​មាន​អារ​ម្ម​ណ៏​ថា គេ​ជាម​នុស្ស​សំខាន់​សម្រាប់​អ្នកជា​និច្ច (ញឹកញាប់​ពេក​ក៏​មិនល្អ​ដែរ វរៗបានចិត្ត ឲ្យ​គេ​គិត​ផង​ថា​យើង​ក៏​សំខាន់​សម្រាប់​គេ​ដែរ​ខ្លះ​ផង) ។

វិន័យ​ស្នេហា​ទី 6
សន្យា​នឹង​គ្នា​ថា នឹងមិន​ខឹង​គ្នា​ឱ្យលើស​ពីមួយ​យប់​ទេ ព្រោះ​គឺ​រូបអ្នក​ខ្លួនឯង​ហ្នឹងឯង ដែល​គេង​មិន​លក់​នោះ និយាយ​ឱ្យ​យល់ចិត្ត​គ្នា​វិញ​ល្អ​ជាង​បែរខ្នង​ដាក់គ្នា (ខំ​ទូរ​សព្ទ​ទៅ​គេ សង្ឃឹមថា​បាន​និយាយ​គ្នា តែ​បែរជា​មិន​ព្រម​លើក​ទូរ​សព្ទ បែប​ហ្នឹង​គួរឱ្យ ខឹង​អត់?)

វិន័យ​ស្នេហា​ទី 7
ជជែក​លេង​ជាមួយគ្នា​ឱ្យបាន​ច្រើន ព្រោះ​វា​នឹង​ជួយ​ឱ្យ​ស្នេហា​រវាង​អ្នក​ទាំងពីរ​កាន់តែ​យល់ចិត្ត​យល់​ថ្លើម​គ្នា​ខ្លាំង​ឡើង

ចង់និយាយ​ពី​រឿង​អី​ក៏បាន​ដែរ​ដែល​អ្នក​បាន​ជួប​បានឃើញ រឿង​កន្លែងធ្វើការ​រប​ស់​អ្នក រឿង​សៀវភៅ​ដែល​អ្នក​ទើបតែ​អាន​ចប់ ជាដើម នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា អ្នកនឹង​រឹតតែ​ស្និទ្ធស្នាល​នឹង​គ្នា​ឡើង​មិន​ខាន (អ៊ូ​យ...អា​ពេល​ស្រឡាញ់គ្នា​ហ្នឹង មិនបាច់​បង្រៀន​ទេ ជជែក​គ្នា​បាន​គ្រប់​តែ​រឿង​ហ្នឹង!!) ។

វិន័យ​ស្នេហា​ទី 8
បើ​ដឹងខ្លួន​ថា​ខុស​ហើយ ចូរ​ប្រញាប់​សុំទោស​ភ្លាម​ទៅ មិនបាច់​ខ្លាច​ថា​ខ្លួន​អន់​ទេ (អា​សុំទោស​ហ្នឹង បាន! តែ​អត់​ទោសឱ្យ​វិញ ធ្វើបាន​អត់?) ។

វិន័យ​ស្នេហា​ទី 9
កុំ​យល់ច្រឡំ​ថា ការ​នៅ​ជាមួយគ្នា​ជាប់​រហូត មានន័យ​ពី​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​យ៉ាងពិត​ប្រាកដ​នោះ ព្រោះ​ការយកចិត្ត​ទុកដាក់​គ្នា​ទៅវិញទៅមក គឺ​ការ​ផ្តល់នូវ​ការចាប់អារម្មណ៍​ពេញ​មួយរយ​ភាគរយ​ពេលដែល​នៅ​ជាមួយគ្នា មិនមែន​យើង ស្តាប់​គេ​និយាយ តែ​ភ្នែក​សម្លឹងមើល​ទូរ​ទស្ស​ន៏​នោះទេ (ជួយ​មិន​បានទេ! ចង់​មក​និយាយ​ចំពេល​រឿង​ភាគ​កំពុង​ល្អមើល ឬ​បាល់ទាត់​កំពុង​ប្រកួត​ធ្វើ​អី!!)

វិន័យ​ស្នេហា​ទី 10
កុំ​ភ្លេច​ធ្វើឱ្យ​គូស្នេហ៍​ដឹងថា យើង​នៅតែ​ស្រឡាញ់គ្នា​ជានិច្ច មិនដែល​នឿយណាយ​ឡើយ...៕

0 comments:

Post a Comment

Powered by Blogger.