វាជារឿងធម្មតានោះទេដែលរោមភាគច្រើនកើតមានគ្រប់ទីកន្លែងនៅលើខ្លួន ដូចនេះរោមពីរឬបីសរសៃនៅនឹងក្បាលសុដន់របស់អ្នកមិនមែនជារឿងអ្វីដែលគួរឱ្យបារម្ភនោះទេ ។ បុរស និង ស្ត្រីជាច្រើនគឺមានបញ្ហានេះ ។ អ្នកមានជម្រើសជាច្រើនសម្រាប់បំបាត់រោម នៅនឹងក្បាលសុដន់នេះ ។ អ្នកអាចសាកល្បងដោយការដក , កោរ ឬការព្យាបាលដោយការប្រើកាំរស្មីឡាសែ ។
ការកោរមិនមែនជាជម្រើសល្អបំផុតចាប់តាំងពីវាអាចធ្វើឱ្យស្បែកនៃក្បាលសុដន់របួស ឬឈឺ ។ ក្មេងស្រីមួយចំនួនមានរោមបន្ថែមនៅលើខ្លួនរបស់ពួកគេដោយសារតែកត្តាតំណរពូជ ហើយក្មេងប្រុស ក៏ដូចគ្នាអ៊ីចឹងដែរ ។ មនុស្សមួយចំនួនមានរោមខ្លួនតិច និងអ្នកផ្សេងទៀតមានរោមខ្លួនច្រើនដូចនេះប្រសិនបើម្តាយ ឬក៏ បងស្រី ឪពុក ឬក៏ បងប្រុស របស់អ្នកមានរោមត្រង់ក្បាលសុដន់វាអាចកើតមាននៅក្នុងគ្រួសារហើយ ។
ក្មេងស្រីអាចមានរោមដុះបន្ថែមដោយសារតែខ្លួនរបស់ពួកគេផលិតនូវអរម៉ូនអង់ដ្រូសែនច្រើនពេក ចំណែកករណីក្មេងប្រុសគឺមានលក្ខណៈខុសគ្នាបន្តិចបន្តួច ។ ការមានអរម៉ូនអង់ដ្រូសែនច្រើនពេកអាចធ្វើឱ្យបុរស នារី (ជាពិសេសនារី)ដុះរោមលើមុខ, ទ្រូង និងពោះ ។ បរិមាណខ្ពស់នៃអ័រម៉ូនអង់ដ្រូសែនក៏អាចបណ្តាលឱ្យស្ត្រីខកខាននឹងមករដូវ ឬបញ្ឈប់រដូវរបស់ស្ត្រីមិនឱ្យមានតែម្តង ចំណែកឯបុរសវិញគ្រាន់តែមានភាពរំខានបន្តិចបន្តួចប៉ុណ្ណោះ ។
0 comments:
Post a Comment