១. កំហុសវេយ្យាករណ៍ និងអក្ខរាវិរុទ្ធ
កំហុសវេយ្យាករណ៍ឫកំហុសអក្ខរាវិរុទ្ធនៅពេលដែលបំពេញបែបបទការងាររបស់អ្នក ត្រូវចៀសវាងដាច់ខាត ព្រោះវាក៏អាចជាការវាយតម្លៃរបស់អ្នកពិនិត្យ CV ដែរ។ សូមធ្វើការយកចិត្តទុកដាក់ក្នុងក្នុងការបំពេញ។ ត្រូវពិនិត្យមើលនូវអ្វីដែលអ្នកបំពេញ និងអក្ខរាវិរុទ្ធ។
២. ចំណុចខុសគ្នាច្រើនហួសប្រមាណ
ត្រូវប្រាកដថា ប្រវត្តិរូបការងាររបស់អ្នកប្រើពុម្ពអក្សរតែមួយដូចគ្នា និងប្រើពណ៌ខ្មៅ ព្រមទាំងទំហំអក្សរ១២។ កុំលេងអក្សរ កុំលេងពណ៌ ឬដាក់ក្បាច់ច្រើន នាំឲ្យមើលទៅគ្មានសណ្ដាប់ធ្នាប់ ព្រោះវាមិនអាចទាក់ទាញចំណាប់អារម្មណ៍ទេ គឺវាអាចធ្វើឲ្យអ្នកមើលធុញទ្រាន់ទៅវិញ។
៣. ព័ត៌មានដែលមិនទាក់ទងនឹងប្រវត្តិរូបការងាររបស់អ្នក
នៅពេលដែលអ្នកបំពេញប្រវត្តិរូបការងាររបស់អ្នក ត្រូវប្រាកដថាព័ត៌មានដែលអ្នកបញ្ចូលគឺមានភាពស័ក្ដិសម។ ប្រសិនបើអ្នកបំពេញនូវចំណុចដែលគ្មានភាពស័ក្ដិសម ហើយមិនទាក់ទងច្រើនហួសប្រមាណ ធ្វើឲ្យអ្នកត្រួតពិនិត្យមិនសប្បាយចិត្តនឹងមើលឡើយ។
៤. ការរៀបរាប់នូវអ្វីដែលគ្មានតម្លៃ
នៅពេលដែលបំពេញបែបបទការងារ ហើយគេតម្រូវអោយអ្នកធ្វើការពណ៌នា អ្នកត្រូវរៀបរាប់ពីអ្វីដែលមើលទៅចាប់អារម្មណ៍ ដូចជាវិធីសាស្ត្រធ្វើឲ្យក្រុមហ៊ុនរីកចម្រើន ឬយុទ្ធសាស្ត្រអ្វីមួយដែលអ្នកគិតថាមានប្រយោជន៍។ កុំចេះតែសរសេរតាមនឹកឃើញ ព្រោះសរសេរច្រើនពេក តែមិនចំចំណុចក៏គ្មានន័យដែរ។
៥. ជំនាញនិងបទពិសោធន៍ដែលមិនពាក់ព័ន្ធ
ទៅបីជាអ្នកជាមនុស្សពូកែប៉ុណ្ណាក៏ដោយ ក៏មិនត្រូវដាក់បញ្ចូលនូវជំនាញ ឬបទពិសោធន៍ដែលមិនពាក់ព័ន្ធទៅក្នុងប្រវត្តិរូបការងាររបស់អ្នកដែរ។ ដូចនេះត្រូវដកចេញ នូវជំនាញនិងបទពិសោធន៍ការងារដែលមិនពាក់ព័ន្ធ។
៦. ក្លែងបន្លំសមិទ្ធផលរបស់ខ្លួន គ្រប់គ្នាសុទ្ធតែមានសមិទ្ធផលក្នុងអាជីពការងារ ឬរឿងអ្វីមួយនាពេលកន្លងមក គ្រាន់តែពេលខ្លះសមិទ្ធផលនោះតូច ឬធំប៉ុណ្ណោះ។ ទោះបីជាបីជាគ្មានសមិទ្ធផលអ្វីជាដុំកំភួនក៏ដោយ គួរកុំក្លែងបន្លំ ឬអួតហួសប្រមាណ។
៧. ទំព័រទីពីរ
បើទោះជាអ្នកមានបទពិសោធន៍ការងារជាង៨ឆ្នាំក៏ដោយ សូមធ្វើការដាក់បញ្ចូលប្រវត្តិរូបការងាររបស់អ្នកនៅក្នុងទំព័រតែមួយ។ ប្រសិនបើអ្នកអាចបំពេញនូវព័ត៌មានសំខាន់ៗបានក្នុងមួយទំព័រ គឺអ្នកកំពុងបង្ហាញដល់អ្នកជ្រើសរើសបុគ្គលិកថា អ្នកគិតដល់ពេលវេលារបស់ពួកគេនិងអ្នកមានសមត្ថភាពក្នុងការសង្ខេប។
៨. ព័ត៌មានផ្ទាល់ខ្លួនច្រើនហួសប្រមាណ រួមបញ្ចូលនូវព័ត៌មានសំខាន់ៗនៅក្នុងប្រវត្តិរូបការងាររបស់អ្នក។ តើព័ត៌មានអ្វីដែលមានសារៈសំខាន់?ឈ្មោះរបស់អ្នក លេខទំនាក់ទំនង បទពិសោធន៍ការងារដែលពាក់ពន្ធ័និងកម្រិតអប់រំ។ ចៀសវាងដាក់ព័ត៌មានមិនចាំបាច់ ដូចជាស្ថានភាពគ្រួសារ ឈ្មោះ និងមុខរបរឪពុកម្ដាយជាដើម។
៩. បំពេញព័តមានមិនពិត
ជៀសវាងនូវការកុហក។ ត្រូវប្រាកដថាអ្វីដែលអ្នកនិយាយនៅលើប្រវត្តិរូបការងាររបស់អ្នកដូចជាបទពិសោធន៍ការងារ ឫកម្រិតអប់រំ គឺត្រូវមានភាពពិតប្រាកដ។ ព្រោះថាអ្នកជ្រើសរើសបុគ្គលិកជារឿយៗពូកែខាងការរកឃើញការកុហក ។ ត្រូវចងចាំថាការផ្ដល់នូវព័ត៌មានមិនពិតក្នុងប្រវត្តិរូបការងារ អាចត្រូវបានគេដកចេញក្នុងការផ្ដល់ការងារ ឫក៏ត្រូវបានគេបណ្ដេញចេញតែម្ដង៕
ប្រភព៖ everjobs

0 comments:
Post a Comment