បច្ចុប្បន្នប្រជាជនលើពិភពលោក រួមទាំងខ្មែរយើងផង មានរោគសរសៃប្រសាទកាន់តែច្រើននាក់ គ្រាន់តែអ្នកខ្លះមានអាការស្រាល និង ខ្លះធ្ងន់ ។ ជំងឺនេះវាកើតឡើងចំពោះមនុស្សពិបាកចិត្ត គិតច្រើន ការគាបសង្កត់ខាងផ្លូវចិត្ត រហូតគេងមិនលក់ រៀងរាល់យប់ ។

លោកអ្នកអាចសង្កេតអាការខ្លួនឯងបាន គឺចាប់ផ្តើមប្រែប្រួលឥរិយាបថ អារម្មណ៍ ពិបាកក្នុងការសម្រេចចិត្ត សញ្ចប់សញ្ជឹង… បើមានសញ្ញាគួរឱ្យសង្ស័យទាំងនេះ គួរប្រញាប់ទៅប្រឹក្សា ជាមួយលោកគ្រូពេទ្យជំនាញខាងផ្លូវចិត្តជាបន្ទាន់ ។
វាមាន ៨ សញ្ញាគួរកត់សម្គាល់ដូចខាងក្រោម ៖
១. នៅឃ្លាតឆ្ងាយពីសង្គម (Social withdrawal)
២. ឥរិយាបថប្រែប្រួល ប្លែក (Unusual behavior) ដូចជា លក្ខណៈនៃការតុបតែងកាយ ការថែទាំខ្លួនឯង

៣. មានភាពលំបាកក្នុងការគិត / សម្រេចចិត្ត (Difficulty making choices)
៤. ភ្លេចច្រើន /ចាប់អារម្មណ៍អ្វីមិនបានយូរ (Problems with concentration and attention)
៥. មានបញ្ហាក្នុងការទំនាក់ទំនង (Problems with communication and perception)
៦. មានគំនិតប្លែកៗ មិនដូចដើម ចាប់ផ្តើមជឿនូវអ្វីដែលមិនពិត (Unusual thoughts)
៧. មមើមមាយ ឃើញរូបភាពខ្លាច (Hallucinations)
៨. ចាប់ផ្តើមមានភាពថមថយ នៃដំណើរជីវិតប្រចាំថ្ងៃ /ការរៀន / ការធ្វើការ
ប្រសិនបើកើតអាការរបែបនេះ ក្នុងមួយសប្តាហ៍ ១ ដង ត្រូវប្រញាប់ទៅជួប គ្រូពេទ្យជំនាញខួរក្បាលជាបន្ទាន់ កុំឱ្យអាការកាន់តែខ្លាំង ធ្ងន់ទៅៗ ៕
Comments របស់ប្រិយមិត្តខ្លះៗ៖
១. Pich Malen
អ្នកដែលកើតរោគចិត្តគឺបណ្តាលមកពីមានបញ្ហាណាមួយដែលគាត់មិនពេញចិត្ត ( ឧទាហរណ៌ បញ្ហាស្នេហា, គ្រួសារ, ការងារ,មិត្តភក្តី ) គាត់តែងតែគិតរឿងនោះជាប់ជារហូតគាត់ចូលចិត្តគិតច្រើន ចូលចិត្តស្រមើលស្រមៃរឿងទាំង។ វិធីកាត់បន្ថយត្រូវនាំគាត់អោយជួបនរណាម្នាក់ដែលគាត់អាចនិយាយបញ្ហាទាំងនោះចេញមកទាំងអស់ ហើយអ្នកដែលបានស្តាប់នោះដំបូងត្រូវយល់ស្របនឹងបញ្ហាដែលគាត់តែងតែគិតហើយបន្ទាប់មកទៀតត្រូវនិយាយដោយការលើកឧទាហរណ៌ពីចំនុចល្អ និងចំនុចអាក្រក់ចំពោះបញ្ហាទាំងនោះ។ ពេលនោះគាត់និងមានភាពធូរស្រាលមួយកំរិតព្រោះបញ្ហាដែលគាត់តែតែលាក់ទុកបានរំសាយអស់ខ្លះហើយ។ ហើយមនុស្សដែលមានវិបត្តផ្លូវចិត្តនេះគឹត្រូវការអ្នកយល់ចិត្ត គេចង់សប្បាយ គេចូលចិត្តដើរកំសាន្តនៅកន្លែងដែលសំបូរទៅដោយធម្មជាតិ។ ចាំណាកុំទុកអោយមនុស្សដែលអ្នកស្រលាញ៉ជួបបញ្ហាទាំងនោះអីណា៕ នេះជាបទពិសោធន៌ខ្លះៗដែលខ្ញុំធ្លាប់ជួបប្រទះ
Psycholgy Student at Royal University of Phnom Penh
បញ្ហារោគចិត្តមិនអាចមើលឃើញដោយភ្នែកទទេ និងងាយព្យាបាលដូចរោគកាយឡើយ។ ដូចជាបញ្ហាបែកបាក់ស្នេហាជាដើម បើបងធ្លាប់ភ្លក្សបងនឹងដឹង។ ការព្យាបាលក៏ត្រូវការពេលវេលា និងការយកចិត្តទុកខ្លាំងបំផុតពីសំណាកគ្រូពេទ្យ ជាពិសេស គឺគ្រួសារ និងមនុស្សជាទីស្រឡាញ់។ ចំណែកការដែលទៅបួស គឺជាការព្យាបាលតាមបែបសាសនា វាជាវិធីដ៏ល្អបំផុតមួយដែរសម្រាប់ជនជាតិយើង ។
Works at សហគ្រិន វ័យក្មេង
វិបិត្តផ្លូវចិត្ត កុំទៅពេទ្យ វាបាត់តែខ្លះទេ តែអ្វីដែលល្អបំផុត សម្រាប់ដោះស្រាយ ឲ្យដាច់ស្រឡះ មានតែស្តាប់ព្រះធម៌ បែបព្រះពុទ្ឋសាសនា ដែលនាំឲ្យចិត្តស្ងប់ បញ្ចប់កង្វល់ ។
ប្រភព៖ matenak
0 comments:
Post a Comment