ជារៀងរាល់ថ្ងៃ មានរឿងរ៉ាវជាច្រើនដែលមនុស្សយើងយកមកគិត មិនថាតែជារឿងការងារ ស្នេហា ក្រុមគ្រួសារ មិត្តភក្តិ និងអំពើផ្សេងទៀតទេ វាបានក្លាយទៅជាប្រធានបទក្នុងខួរក្បាលយើងជានិច្ច។
បើយើងគ្មានវិធីសាស្រ្តដោះស្រាយទេ ខួរក្បាលយើងនឹងដំណើរការស្ពឹក ព្រោះតែការគិតច្រើនពេកនេះមិនខាន។ ដូច្នេះចង់បំបាត់វា ជាការងាយទេ ឱ្យតែយើងដាក់ចិត្ត ថាធ្វើវាពិតប្រាកដ។ យើងមកសាកល្បងជាមួយទិចនិកសួរសំណួរទាំង៣ខាងក្រោមនេះ ដែលត្រូវបានណែនាំដោយអ្នកជំនាញ៖
១. ព្យាយាមសាកល្បងសួរខ្លួនឯង៖ «ប្រសិនបើខ្ញុំសួរសំណួរនេះទៅគេ តើនឹងទទួលបានលទ្ធផលល្អ ឬអាក្រក់យ៉ាងណាត្រឡប់មកវិញ?»។ ពេលសួរខ្លួនឯងបែបនេះវាធ្វើឱ្យអ្នកចាប់ផ្តើមគិតយ៉ាងមានហេតុផល និងត្រៀមខ្លួនទទួលលទ្ធផលដែលចេញមកជាស្រេច។ ដូច្នេះបើមានទុក្ខកង្វល់ ឬមន្ទិលសង្ស័យអ្វីមិនអស់ចិត្ត មុននឹងសួរទៅកាន់អ្នកដទៃគួរសួរខ្លួនឯងជាមុនសិន។
២. ធ្វើរឿង២ដែលងាយស្រួលបំផុត៖ ឬហៅថា Two Easiest Method ជាញឹកញាប់ យើងតែងគិតថាត្រូវធ្វើរឿងនោះឱ្យចេញមកល្អជាទីបំផុត ហើយមានការព្រួយបារម្ភ តែមិនព្រមគិត ធ្វើរឿងណាដែលងាយៗមុននោះទេ។ ព្យាយាមពន្យារដោយមិន ព្យាយាមរកដំណោះស្រាយងាយស្រួលដោយខ្លួនឯងទេ។ ឧទាហរណ៍៖ ថ្ងៃស្អែកមាន ការប្រជុំធំមួយនៅក្រុមហ៊ុនអ្នក តែអ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់ទេ សម្រាប់ការ ប្រជុំនេះ។ ដូច្នេះសូមណែនាំថា មុនពេលត្រឡប់ទៅផ្ទះវិញ អាចចូលទៅមើលក្នុង បន្ទប់ប្រជុំបន្តិច ដើម្បីលើកកម្លាំងចិត្តខ្លួនឯង ឬកត់ចំណងជើងខ្លីៗនៃប្រធានបទដែលអ្នកនឹងត្រូវនិយាយបកស្រាយនៅថ្ងៃស្អែក។ ធ្វើបែបនេះនឹងជួយអ្នកមានផាសុកភាព កាន់តែច្រើនឡើងនៅថ្ងៃបន្ទាប់។
៣. សរសេរកណត់ត្រានៅពេលព្រឹក៖ រៀបចំគំនិតរបស់អ្នកតាំងតែពេលព្រឹកមក ដោយសរសេរទុកនូវអ្វីដែលអ្នកចង់ធ្វើ និងត្រូវធ្វើ។ ដូចជាអ្នកជំនួញពីមួយថ្ងៃទៅ មួយថ្ងៃ មានរឿងជាច្រើន ដែលត្រូវគិត ដូច្នេះគេត្រូវរៀបគំនិតទុកជាមុន ទើបដើរទៅ មិនខុសផ្លូវ។ យើងក៏ដូចគ្នាដែរ ត្រូវចេះរៀបចំគំនិតទើបមិនស្មុគស្មាញ ងាយគិត ងាយធ្វើមិនខ្វល់ខ្វាយច្រើន។ សាកល្បងធ្វើវាពី ៣-៥ថ្ងៃ នោះអ្នកនឹងបានឃើញពី ភាពខុសគ្នាយ៉ាងខ្លាំង។

0 comments:
Post a Comment