ជំនឿ និង ហោរាសាស្ត្រ

ទម្រង់​ថ្គាម និង ចង្កា អាចប​ង្ហាញពី​បុគ្គលិកលក្ខណ​: និង អនាគត​របស់​អ្នក​បាន!



ចង្កា​ស្រួចសម្គាល់មនុស្សដែល​មាន​បុគ្គលិកលក្ខណ​: និង មាន​ភាព​ទាក់ទាញ​បំផុត ប៉ុន្តែ​ជាម​នុស្ស​ខុស​ប្រក្រតី និង ពិបាក​ក្នុងការ​ទស្សន៍ទាយ ។ មនុស្ស​ចង្កា​បាក់​តែងតែ​ទន់ខ្សោយ ឬ ឆាប់​ស្រក់​ទឹកភ្នែក ។​



១. ចង្កា​:
-ចង្កា​មូល : មនុស្ស​នេះ​តែងតែ​ចង់ដឹង​ចង់ឃើញ និង ស្រេកឃ្លាន​ការសិក្សា​បំផុត ។ ជួនកាល​ពេល​បាន​ឆ្ងល់​ពី​រឿង​អ្វីមួយ ពួកគេ​សម្រេចចិត្ត​ស្វែងរក​រហូត​ទាល់តែ​ឃើញ​ការពិត ។ ពួកគេ​ចូលចិត្ត​ភស្តុតាង ប៉ុន្តែ​មិន​ចូលចិត្ត​ជឿ​ទៅលើ​អ​បិ​យ​ជំនឿ​ឡើយ ។

-ចង្កា​រាង​ការ៉េ : មនុស្ស​ចង្កា​រាង​ការ៉េ​ជាម​នុស្ស​ស្មោះត្រង់​, មាន​អ្វី​និយាយ​នោះ មិន​ព្យាយាម​លាក់លៀម​ឡើយ ហើយ​ត្រូវបាន​មនុស្ស​គ្រប់គ្នា​ស្រឡាញ់​រាប់អាន​យ៉ាងខ្លាំង ។ នៅក្នុង​ជីវិត ពួកគេ​ជួប​សំណាង​ច្រើន ពិសេស​គឺ​អំពី​បញ្ហា​ប្រាក់កាស ។​

-ចង្កា​ស្រួច : ជា​មនុស្ស​កំពូល​បុគ្គលិកលក្ខណ​: និង ទាក់ទាញ ប៉ុន្តែ​ក៏​ជា​មនុស្ស​ខុស​ប្រក្រតី និង លំបាក​ទស្សន៍ទាយ​ដែរ ។ ពួកគេ​ឯករាជ្យ និង ច្បាស់លាស់​, តែងតែ​ស្រេកឃ្លាន​អំណាច និង តាមដាន​រហូត​ដល់ទី​បញ្ចប់​នូវ​អ្វីដែល​ខ្លួន​បានជ្រើសរើស ។​

-​ចង្កា​តូច​, ចង្អៀត​: មនុស្ស​នេះ​តែងតែ​មិន​សម្ញែង ប៉ុន្តែ​កំណាញ់ និង មាន “​អាត្មានិយម​” កំពូល​ខ្ពស់ ។

-ចង្កា​ទូលាយ : ជា​មនុស្ស​សប្បាយរីករាយ​, ឥត​កង្វល់​ក្នុងការ​រស់នៅ​, គួរ​ឲ្យ​ស្រឡាញ់ និង តែងតែ​ត្រូវបាន​មនុស្ស​គ្រប់គ្នា​ស្រឡាញ់​រាប់អាន ។ ពួកគេ​ក៏​ជួប​ភាពជោគជ័យ​នៅក្នុង​ជីវិត​ច្រើន​ណាស់ដែរ ប៉ុន្តែ​មិនមែន​អាស្រ័យ​លើ​ខ្លួនឯង​ទេ គឺ​អាស្រ័យ​លើ​សំណាង និង ការជួយ របស់​មនុស្ស​គ្រប់គ្នា ។

​-ចង្កា​ខ្លី : មនុស្ស​ចង្កា​ខ្លី​មាន​ភាពឈ្លាសវៃ​បំផុត និង មាន​ខួរ​ក្បាលមាន​អំណោយទាន​ខាង​ធ្វើ​អាជីវកម្ម ។ ពួកគេ​ជួប​សំណាង​ច្រើន និង ជួប​ជោគជ័យ​ធំ ពេល​ចូលរួម​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​, វិនិយោគ​ពាណិជ្ជកម្ម … ទាំង​នៅ​វ័យក្មេង ។​
-ចង្កា​វែង : មនុស្ស​នេះ​ក៏មាន “​អាត្មានិយម​” កំពូល​ខ្ពស់​ដែរ ឬ ក្រអឺតក្រទម ឬ មិនសូវ​រីករាយ និង លំបាក​ផ្គាប់ចិត្ត ។​

-ចង្កា​បាក់ : តែងតែមាន​បុគ្គលិកលក្ខណ​:​ទន់ខ្សោយ​, រំញោច​អារម្មណ៍​, ងាយ​រងគ្រោះ និង ឆាប់​ស្រក់​ទឹកភ្នែក ៕

២. ថ្គាម​:
-ថ្គាម​ទូលាយ : មនុស្ស​មាន​ថ្គាម​ទូលាយ​ជាម​នុស្ស​ម៉ឺងម៉ាត់ និង វាយឫក​បំផុត ប៉ុន្តែ​ស្មោះត្រង់ និង គួរ​ឲ្យ​ទុកចិត្តបាន ។ ពួកគេ​មានសំណាង​បាន​ក្លាយជា​មនុស្ស​មាន​សិទ្ធិអំណាច​ក្នុងពេល​អនាគត​។ ក្រៅពីនេះ ពួកគេ​ក៏​ជា​មនុស្ស​រឹងរូស​, តែង​តែង​ជឿជាក់​ទៅលើ​រឿង​ដែល​ខ្លួន​បានជ្រើសរើស​, លំបាក​រង​ឥទ្ធិពល​ដោយសារ​ទស្សន​: និង ឥទ្ធិពល​នៅ​ជុំវិញខ្លួន​បំផុត ។

-ថ្គាម​ខ្លី : តែងតែ​ជា​មនុ​ស្សមាន​អារម្មណ៍​ស្ងប់ស្ងាត់​, ខ្មាសអៀន និង មិន​ចូលចិត្ត​បង្ហាញ​ពី​ខ្លួនឯង ។ ពួកគេ​ចូលចិត្ត​ធ្វើតាម​អ្វីដែល​ត្រូវបាន​គេ​ដឹកនាំ​, រក្សា​ឲ្យ​ខ្លួន​នូវ​អារម្មណ៍​ទន់ភ្លន់ និង រាថយ ។

0 comments:

Post a Comment

Powered by Blogger.