ចំណេះដឹងថ្មីៗ

4រឿង​សំខាន់​ដែល​គួរ​ឆ្លើយតប​ខ្លួនឯង​ឱ្យបានមុន​សម្រេចចិត្ត​រៀបការ​



សេចក្តីស្នេហា​ដែល​ព្រោះ​បណ្តុះ​ភាព​ផ្អែមល្ហែម​យ៉ាង​ល្អ​រហូតមក​ប្រហែលជា​ដល់ពេល​ហើយ​សម្រាប់​ការសម្រេចចិត្ត​រៀបការនឹង​គ្នា។ មនុស្ស​ជាច្រើន​ស្រឡាញ់គ្នា​ខ្លាំងណាស់ និង​មាន​បរិមាណ​ក្តី​ស្នេហ៍​ដ៏​ច្រើន​លើសលប់ តែ​ក៏​នៅតែ​មិនអាច​ទប់ទល់​នឹង​ឧបសគ្គផ្សេងៗបានដែរ ទើប​ការប្រញាប់​រៀបការ​ធ្វើឱ្យ​គូស្នេហ៍​មួយចំនួន​ព្រងើយកន្តើយ​នឹង​សំណួរ​ដែល​អាច​នឹង​ធ្វើឱ្យ​ការ​គ្រង​ស្នេហា មិនអាច​ស្ថិតស្ថេរ​យូរអង្វែង​បាន។ ហើយ​ខាងក្រោម​នេះ​គឺជា​សំណួរ​ដែល​នឹង​ធ្វើឱ្យ​អ្នក​នឹកឃើញ និង​នាំគ្នា​រៀប​ផែនការ​ទប់ទល់​មុនពេល​សម្រេចចិត្ត​រៀបការ​បាន​ទាន់។ ទាំងអស់នេះ​ក៏​ដើម្បីឱ្យ​ការ​គ្រង​ស្នេហ៍​ក្រោយពេល​រៀបការ​ពេញ​ទៅដោយ​សម្ពន្ធភាព​ដែល​នៅក្បែរ​យើង​រហូត​ទៅ។ឥឡូវ​យើង​នាំគ្នា​មក​មើលថា តើ​មានរឿង​អ្វីខ្លះ​ដែល​គួរតែ​ឆ្លើយតប​ខ្លួនឯង​ឱ្យបាន​សិន​មុន​រៀបការ។

1- ភាព​ស្ថិតស្ថេរ​របស់​អនាគត

ភាព​ស្ថិតស្ថេរ​របស់​អនាគត​ចាប់ផ្តើម​ពី​បច្ចុប្បន្ន​របស់​អ្នក និង​គេ(ឬ​នាង) ត្រូវ​សម្លឹងមើល​ជាមុនសិន​ថា តើ​អ្នក និង​គេ(ឬ​នាង)មានមុខ​នាទី​ការងារ​រឹងមាំ​ស្ថិតស្ថេរ​ហើយ​ឬ​នៅ? ហើយ​បើ​ថ្ងៃ​ណាមួយ​ដែល​រៀបការ​ហើយ គូស្នេហ៍​អាចមាន​ហេតុ​ឱ្យ​ត្រូវអស់​ការងារ​ធ្វើ ឬ​អ្នក​ទាំងពីរ​អាច​នឹង​លែងមាន​ការងារ​ធ្វើ​ទាំងអស់គ្នា តើ​អ្នក​គួរ​មាន​ផែនការ​ទប់ទល់​យ៉ាងណាខ្លះ? ដែល​សំខាន់​មុនគេ​គឺ អាច​នឹង​ត្រូវមាន​ប្រាក់​បម្រុង​ទុក​ជាមួយគ្នា​មួយចំនួន ដើម្បី​កុំឱ្យ​គ្រឹះ​អនាគត​រង្គោះរង្គើ​តាម។

2- មាន​ពេលវេលា​មិនត្រូវ​គ្នា

ពិត​ហើយ​ដែល​ការ​រៀបការ​នឹង​គ្នា​អាចធ្វើឱ្យ​អ្នក​ទាំងពីរ​បានរស់នៅ​ជាមួយគ្នា តែ​កុំភ្លេចថា អាជីព​ខ្លះ ដូចជា គ្រូពេទ្យ ប៉ូលីស ឬ​អ្នក​ដែល​ធ្វើ​ការងារ​បម្រើ​សេវាកម្ម​ខ្លះ​នឹងត្រូវ​នៅចាំ​បំពេញការងារ​គ្រប់ពេលវេលា អាច​នឹងត្រូវ​ចេញទៅ​ធ្វើ​ការមិន​ទៀងពេល និង​ធ្វើឱ្យ​អ្នក​គ្មាន​ពេល​នៅ​ជាមួយគ្នា​បាន​តាម​ដែល​អាចទៅរួច​នោះ អ្នក​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នេះ​ឱ្យបាន​សិន​ថា បើសិនជា​កើត​ស្ថានការណ៍​បែបនេះ​ឡើង​ញឹកញាប់ តើ​អ្នកនឹង​ទទួលយក​វា​បាន​ដែរឬទេ?

3- ការរៀប​ផែនការ​អនាគត​រួមគ្នា

ការរៀប​ផែនការ​អនាគត​រួមគ្នា​ត្រូវ​កើតចេញពី​គំនិត និង​គោលដៅ​ជីវិត​ដែលមាន​ទិសដៅ​ដូចគ្នា​ជា​ចម្បង ដូចជា ការរៀបចំ​ផែនការ​រឿង​មុខ​ជំនួញ​គ្រួសារ ការ​មានកូន ការទិញ​ផ្ទះ និង​ទិញ​រថយន្ត-ល- ទាំងអស់នេះ​ត្រូវតែ​យល់ឃើញ​ដូចគ្នា និង​ឯកភាពគ្នា មិនមែនម្នាក់ៗគិត​ឃើញ​ខុសពី​គ្នា​នោះទេ។ សាកល្បង​និយាយ​គ្នា និង​រៀប​ផែនការ​ទុក​តាំងពីដំបូងៗ មិនមែន​រៀបការ​រួចហើយ​បានមក​រៀបចំ​ផែនការ​តាម​ក្រោយ​នោះទេ ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​អ្នក​ពិបាក​ក្នុងការ​សម្របសម្រួល​ខ្លួន​ឱ្យចូល​គ្នា​ខាង​ផ្នែក​គំនិត និង​នៅ​ធ្វើឱ្យ​កើតរឿង​ទើសទាល់​ក្នុង​ចិត្ត​ចំពោះ​គ្នា​ទៀតផង។

4- ចំណង់​ចំណូលចិត្ត និង​រស​និយម​រឿង​លើ​គ្រែ

នេះ​គឺជា​រឿង​សំខាន់​សម្រាប់​ការ​មានជីវិត​គូ​ខ្លាំងណាស់ ទាំង​គូ​មុននឹង​សម្រេចចិត្ត​រៀបការ​នឹង​គ្នា ការឆ្លងកាត់​ក្តៅ-ត្រជាក់​ក្នុង​រឿងផ្សេងៗ អាច​នឹងមិន​គ្រប់គ្រាន់​ក្នុងការ​ទប់​ប្រគង​សម្ពន្ធភាព​ស្នេហ៍​ឱ្យ​គង់វង្ស​ជា​និរន្តរ​ទៅបាន​ឡើយ តែ​រឿង​សិច​ក៏មាន​ចំណែក​រឹតបន្តឹង​សម្ពន្ធភាព​ឱ្យ​ស្អិតល្មួត​រវាង​គ្នា​បានដែរ ដូច្នេះ គួរតែ​ជជែក​គ្នា​ជាមុនសិន​មុននឹង​រៀបការ​សម្រាប់​រឿង​លើ​គ្រែ​នេះ​ថា តើ​អ្នក​ទាំងពីរ​និយម​ចូលចិត្ត និង​ស្វាគមន៍​ចំពោះ​រឿងនេះ​ច្រើន​តិច​ប៉ុនណា បើ​បញ្ចប់​ដោយ​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា​ទាំង​រឿង​សិច និង​របៀបរបប​រស់​នៅលើ​ផ្នែកផ្សេងៗបាន​ហើយ​នោះ ធានាថា​ជីវិត​គូ​របស់​អ្នកនឹង​ល្អឥតខ្ចោះ​មែនទែន​តែម្តង។

ការ​រៀបការ​ត្រូវតែ​មក​ព្រមជាមួយ​កម្មវិធី​ការគិត​ត្រិះរិះ​ពិចារណា​ជាមុន​យ៉ាង​ល្អិតល្អន់​ជានិច្ច កុំ​រៀបការ​ព្រោះតែ​ក្តី​ស្នេហា ឬ​ព្រោះតែ​អារម្មណ៍​នឹក​ស្រណុក​សប្បាយ​ឱ្យសោះ ព្រោះ​ស្នេហា​មិនបាន​មានតែ​ជ្រុង​មួយ​នោះទេ ជីវិត​គូ​នៅ​ត្រូវ​សម្របសម្រួលអ្វីៗទៀត​ច្រើនណាស់ ដូច្នេះ បើ​អ្នក​នឹក​ដល់​ចំណូ​ច​ទាំងអស់នេះ និង​ឆ្លើយតប​នឹង​សំណួរ​របស់​ខ្លួនឯងបាន ព្រមទាំង​ចេះ​ទប់ទល់​កែខៃ​បញ្ហា​បាន​ផង​នោះ សេចក្តីស្នេហា​របស់​អ្នក​ទាំងពីរ​នឹង​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​មិន​ខាន៕





ប្រភពពី៖ Lareine

0 comments:

Post a Comment

Powered by Blogger.