១. ឆ្នាំឆ្លូវ
អ្នកដែលកើតនៅឆ្នាំនេះជាបុគ្គលដែលតែងតែផ្លាស់ប្តូរ អត្តចរិតជានិច្ច។ អ្នកដែលកើតនៅព្រឹក និងថ្ងៃត្រង់ គឺជាមនុស្សដែលមានសុខភាពរឹងមាំ ហើយមិនខ្វះឡើយនូវសម្លៀកបំពាក់ និងអាហារសម្រាប់បរិភោគ ប៉ុន្តែគេអាចនឹងរវល់បន្តិច។ អ្នកដែលកើតនៅពេលយប់ ការរស់នៅគឺល្អ ប៉ុន្តែប្រហែលជាមិនអាចមានកេរ្តិ៍ឈ្មោះល្បីល្បាយដូចអ្នកដទៃបាន។ ឆ្នាំក្រោយនេះ គេនឹងមានសម្បត្តិជាប់កាយ និង សម្បត្តិក្រៅកាយ ចូលក្នុងជីវិត គេជាច្រើន គេឲ្យឈ្មោះថាសម្បតិ្តទេវត្តា និង សម្បត្តិមហាសាល ហេតុនេះ គេអាចមានដោយ មិនបានប្រឹង ក៏អាចថាបាន មានដោយមិនបាច់នឿយ ក៏អាចថាបាន ហើយវានឹងបន្តទៅមុខរហូតដល់ទៅ ៣ ឆ្នាំ ឯណោះ ៕
២. ឆ្នាំខាល
អ្នកដែលកើតនៅឆ្នាំនេះមានចិត្តបរិសុទ្ធ មិនគេងប្រវ័ញ្ច និង មានប្រាជ្ញា លើស អ្នកដទៃ ពេលខ្លះគេមានគំនិតជាគ្រូផងដែរ ប៉ុន្តែ បើអ្នកកើតឆ្នាំនេះ ហើយចំថ្ងៃចន្ទ ទៀតគឺ ឥតខ្ចោះ តែម្តង ។ គេមិនចូលចិត្តប្រកាន់ជាមួយអ្នកដទៃ និង មិនចូលចិត្តតុបតែងខ្លួនដើម្បីទាក់ទាញអ្នកដទៃដូចគ្នា។ ដោយសារតែគេជាមនុស្សដែលមានចរិតបែបនេះហើយ ទើបគេអាចទទួលបានសំណាងជាទ្រព្យរបស់ថ្មីៗជាច្រើន នាឆ្នាំក្រោយ ហើយបន្តទៅមុខ រហូតដល់ទៅ ៣ ឆ្នាំ ឯណោះ ។ គេសាកសមនឹងការងារសាស្រ្តាចារ្យ ឬក៏អ្នកវិភាគ ផ្តល់យោបល់ ជាងការងារដទៃ ព្រោះគេសំបូរគំនិតណាស់ ៕
៣. ឆ្នាំម្សាញ់
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលប្រកាន់យុតិ្តធម៌ ហើយជាមនុស្សទៀងត្រង់ ហើយចេះប្រើខួរក្បាលដើម្បីវិភាគរឿងមួយចំនួន។ អ្នកដែលកើតនៅពេលយប់មានជំលោះជាមួយអ្នកដទៃច្រើនជាងអ្នកដែលកើត នៅពេលព្រឹក។ ម្យ៉ាងទៀតអ្នកដែលកើតនៅខែកុម្ភៈ មីនា ឬក៏ មិថុនា អាចមានជីវិតដ៏ជោគជ័យមួយ ជាងខែដទៃ ។ ឆ្នាំម្សាញ់នេះ ស្អប់ការលាក់លៀម និង ភាពព្រងើយកន្តើយ ខ្លាំងមែនទែន ។ ការងារដែលគេអាចជោគជ័យធំក្នុងជីវិត គឺ ពាក់ព័ន្ធ នឹង ការប្រើប្រាស់ចំណេះ ក្រៅពីសញ្ញាបត្រដែលគេមាន ឧ.បរិញ្ញាបត្រគណិត គួរតែបង្រៀនខ្មែរ ទើបហេងមួយជីវិត ។ ចំណាំ ទោះជាការប្រើប្រាស់ ចំណេះ របស់គេ មានលក្ខណៈផ្ទុយ ពីចំណេះដឹងដែលគេ បានរៀនក៏ ដោយ ក៏មនុស្សឆ្នាំនេះ អាចធ្វើបានយ៉ាងល្អបំផុត ។ លាភក្រៅ និង លាភក្នុង នឹងចាប់ផ្តើម ថ្កុំថ្កើង ដល់គេ ចាប់ពីឆ្នាំ ក្រោយ រហូតទៅ មុខ ដល់ ៣ឆ្នាំ ៕
៤. ឆ្នាំវក
អ្នកដែលកើតនៅឆ្នាំនេះមានចិត្តទន់ភ្លន់ ហើយក៏ចេះប្រើប្រាស់អ្នកដទៃដែរ ប៉ុន្តែគុណវិបត្តិធំរបស់ គេទុកចិត្តមនុស្សជ្រុល ដែលអាចនាំរឿងមិនល្អដល់គេវិញ ។ អ្នកដែលកើតនៅឆ្នាំនេះ ទោះបីជាជួបរឿងលំបាកយ៉ាងណាក៏ដោយក៏មានអ្នកតាមជួយដែរ ដោយមិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះភាពស្មោះត្រង់ ទន់ភ្លន់ និងចេះយល់ពីសុខទុក្ខអ្នកដទៃ មនុស្សឆ្នាំនេះ អាចទទួលបានសម្បតិ្តមហាសាលពីទេវត្តា នៅថ្ងៃណាមួយជាក់ជាមិនខាន ហើយអាចធ្វើឲ្យគេក្លាយជាអ្នកមានបានផងដែរ ។ នាឆ្នាំក្រោយ គេនឹងជួបគូព្រេង ក៏ដូចជាមានសំណាងជាលុយកាក់ ច្រើនហូរហែរ នឹងបន្តទៅមុខ រហូតដល់ទៅ ៣ ឆ្នាំ ហេតុនេះ បើគេចង់ប្រកបការអ្វី ធ្វើ អ្វី ក៏បានដែរ កុំភិតភ័យបារម្ភឡើយ ៕
៥. ឆ្នាំច
អ្នកដែលកើតនៅឆ្នាំនេះ មានចរិតមានៈ ប៉ុន្តែចិត្តល្អ និយាយស្តាប់់ទៅដូចខុស តែអ្នកដែល យកទៅអនុវត្តតាម ៩៩% ទទួលជោគជ័យ ។ គេជាមនុស្សស្រលាញ់គ្រួសារ សាច់ញាតិ និង ផៅសន្តាន ខ្លាំងណាស់ ប៉ុន្តែគេច្រើនមិនទទួលបានអ្វីដែល គេរំពឹងនោះមកវិញ ទាល់តែសោះ ។ ភាគច្រើននៃមនុស្សដែល គេស្រលាញ់រាប់អាន អស់ពីពោះ ច្រើនតែលាក់លៀម ក្បត់ និង កេងប្រវណ្ឌពីគេខ្លាំងណាស់ ។ ដោយសារតែទង្វើល្អទាំងនេះ ហើយ គេគឺមិនអាចក្រ មិនអាចមានរឿងរ៉ាវអាក្រក់ដោះស្រាយ មិនចេញ ឬមានរឿង អប្បមង្គល ចូលក្នុងជីវិតគេ យូរ ឡើយ ។ គេជាមនុស្សសំណាងបំផុត ហើយបើគេជាមនស្សកើតចំថ្ងៃពុធ ឬ សុក្រ ទៀត គឺគ្មាន នរណាម្នាក់អាចផ្តួលខ្សែជីវិតគេបានឡើយ ។ នាឆ្នាំក្រោយគេនឹងមានតែដំណឹងល្អៗ ការងារល្អ និង ចំណូលច្រើនៗ ជាហូរហែរ ហើយបន្តទៅមុខ រហូតដល់ទៅ ៣ ឆ្នាំ ឯណោះ ៕
Copyrighted: Moha Sneha
0 comments:
Post a Comment