គតិបណ្ឌិត

អានអត្ថបទនេះ អ្នកនឹងដឹងអំពីវិធី រំងាប់អារម្មណ៍របស់អ្នក!


ថ្ងៃមួយមានព្រះសង្ឃជាច្រើនអង្គបាននិមន្តទៅទីកន្លែងណាមួយ ដើម្បីសម្តែងធម៌ទេសនា ដែលមានរួមដំណើរជាមួយនឹងឧបាសកឧបាសិកាជាច្រើននាក់។

មិនយូរប៉ុន្មានព្រះសង្ឃ និងឧបាសកឧបាសិកាទាំងនោះក៏បានដើរដល់កន្លែងមួយ ដែលមានដើមឈើធំៗជាម្លប់ត្រជាក់ ហើយនៅក្បែរនោះមានត្រពាំងទឹកមួយ។ សម្តេចព្រះសង្ឃក៏បានហៅកូនសិស្ស ហើយប្រាប់ថា, «អាត្មារស្រែកទឹកណាស់, ចូរញោមទៅដួសទឹកនៅក្នុងត្រពាំងក្បែរនេះអោយអាត្មារបន្តិចមក»។

កូនសិស្សក៏បានដើរចុះទៅត្រពាំង។ គាត់ក៏បានយកធុងមួយដួសទឹកត្រពាំងនោះ ប៉ុន្តែពេលដែលគាត់មើលទៅទឹកដែលបានដួសនោះកខ្វក់ខ្លាំងណាស់ មានសុទ្ធតែកករ។

កូនសិស្សឃើញដូចនេះហើយគិតថា, «តើអញអោយលោកគ្រូឆាន់យ៉ាងម៉េចទៅ បើទឹកនេះសុទ្ធតែកករអ៊ីចឹង?»

គិតរួចគាត់ក៏ចាក់ទឹកនោះចោល ហើយត្រលប់ទៅជួយសម្តេចព្រះសង្ឃវិញទាំងដៃទទេរ។ ពេលដែលគាត់ទៅដល់គាត់បានប្រាប់ទៅសម្តេចព្រះសង្ឃថា, «ទឹកកខ្វក់ណាស់មានសុទ្ធតែកករ។ ករុណាគិតថាលោកគ្រូមិនអាចឆាន់បានទេ»។

កន្លះម៉ោងក្រោយមក, សម្តេចព្រះសង្ឃក៏ប្រាប់ទៅកូនសិស្សដដែលអោយទៅដួសទឹកនៅត្រពាំងនោះម្តងទៀត។

កូនសិស្សនោះក៏ទៅ ហើយនៅតែឃើញទឹកត្រពាំងមានសុទ្ធតែកករ។

គាត់ក៏រត់មកប្រាប់សម្តេចព្រះសង្ឃដូចមុនទៀត។

មួយសន្ទុះក្រោយមក, សម្តេចព្រះសង្ឃក៏បានប្រាប់អោយកូនសិស្សដដែលទៅដួសទឹកម្តងទៀត។

ម្តងនេះ, កូនសិស្សបានឃើញទឹកត្រពាំងរងថ្លា។ គាត់ក៏ដួសទឹកដាក់នៅក្នុងធុងទឹក ហើយយកមកអោយសម្តេចព្រះសង្ឃ។

សម្តេចព្រះសង្ឃកាលបើបានឃើញដូចនេះហើយ ក៏បែរមុខសួរទៅកូនសិស្សថា, «ឃើញទេថាឯងបានធ្វើអោយទឹករងកករ។ ឯងទុកវា​ចោលដោយមិនរវល់ ដូច្នេះកករនឹងរងចុះទៅក្រោម ហើយទឹកក៏ប្រែជាថ្លា»។

ចិត្តរបស់ឯងក៏ដូចគ្នាដែរ។ ពេលដែលវាទទួលការរំខាននោះ, ឯងគ្រាន់តែទុកវាចោលអោយទៅតាមដំណើរទៅចុះ។ ទុកពេលបន្តិចអោយវា។​ វានឹងរសាយបាត់ទៅដោយខ្លួនវា។ ឯងមិនចាំបាច់ខំប្រឹងរំងាប់អារម្មណ៍នោះទេ។ វានឹងរសាយបាត់ដោយមិនបាច់ប្រឹង។

ការមានសន្តិភាពខាងផ្លូវចិត្ត គឺមិនមែនជារឿងដែលត្រូវខំប្រឹងនោះទេ, វាគឺជាដំណើរការនៃការធ្វើចិត្តអោយត្រជាក់។ អ្នកត្រូវធ្វើចិត្តអោយរឹងមាំ ទើបមិនអ្វីដែលអាចមិនរំខានអារម្មណ៍របស់អ្នកបាន៕

0 comments:

Post a Comment

Powered by Blogger.