សូមក្រើនដល់កូនប្រុស
ស្រីទាំងអស់គ្រប់ៗប្រាណ
ចូរអ្នកតាំងសន្ដាន
កុំបានភ្លេចទុក្ខរបស់ម៉ែ។
បើអ្នកអាយុ ២០
បើអ្នកអាយុ ២០
សូមអ្នកលៃគិតរិះរេ
កាលយើងបានបីខែ
កាលយើងបានបីខែ
តើម៉ែយើងធើ្វអ្វីខ្លះ។
ហៃកូនគ្រប់ប្រាណអើយ
ហៃកូនគ្រប់ប្រាណអើយ
កុំព្រងើយចូររហ័ស
ម៉ែឪនៅលើផ្ទះ
ម៉ែឪនៅលើផ្ទះ
អ្នករវៀសសន្សំបុណ្យ។
បានម្ហូបចំណីគាប់
បានម្ហូបចំណីគាប់
ជូនគោរពអ្នកមានគុណ
ជូនគាត់ពិសាមុន
ជូនគាត់ពិសាមុន
អ្នកបានបុណ្យជាប្រាកដ។
សំពត់អាវស្លៀកពាក់
សំពត់អាវស្លៀកពាក់
បើប្រលាក់បោកហាលបត់
រៀបចំល្អម៉ត់ចត់
នេះជាវត្តកូនទាំងឡាយ។
ម៉ែពុកមានជម្ងឺ
ម៉ែពុកមានជម្ងឺ
រោគយាយីសកលកាយ
ផ្លាស់ប្ដូរបបរបាយ
ផ្លាស់ប្ដូរបបរបាយ
ចូរខ្វល់ខ្វាយថែរក្សា។
ពេលជាទឹកនោះស្រាល
ពេលជាទឹកនោះស្រាល
ក្នុងពេលកាលមានរោគា
ទឹកស្រាលប្រែក្លាយជា
ទឹកស្រាលប្រែក្លាយជា
ធ្ងន់ហត្ថាលើកពុំបាន។
រវាំងការរាក់ជ្រៅ
រវាំងការរាក់ជ្រៅ
មើលទីនៅទីសំរាន
សំរាមធូលីមាន
សំរាមធូលីមាន
បោសជូតលាងឱ្យស្អាតផង។
សូមអ្នកធើ្វតបគុណ
សូមអ្នកធើ្វតបគុណ
ប្រសើរលន់ឥតសៅហ្មង
ល្អហើយបានបុណ្យផង
ត្រង់គន្លងនៃកុសលា។
រីអស់ជនសប្បុរស
រីអស់ជនសប្បុរស
ទោះជាមនុស្សឬទេវតា
សរសើរហើយរក្សា
ជួយការពាររាល់ថ្ងៃខែ។
បានជាខ្ញុំរំលឹក
បានជាខ្ញុំរំលឹក
អាណិតនឹកអស់ឪម៉ែ
នឹកដល់កូនផងដែរ
សូមរិះរេចារចែងចប់។
តែសូមផ្ដាំចុងក្រោយ
តែសូមផ្ដាំចុងក្រោយ
បើថ្លោះធ្លោយសូមកុំស្អប់
សូមផ្ដាំចាំឱ្យជាប់
សូមកុំស៊ីដប់សងមួយ។
ប្រភព៖ Facebook
0 comments:
Post a Comment