(((ឆ្នាំជូត)))រាសីថ្ងៃនេះល្អបង្គួរ ។ រាល់កិច្ចការសព្វសារពើរបស់លោកអ្នកមានការរីកចំរើនទៅមុខ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកគួរមានការប្រយ័ត្នក្នុងការឯកភាពតាមមតិអ្នកផ្សេង ព្រោះប្រសិនបើមានការភ្លាំងភ្លាត់តែបន្តិចអាចនឹងខូចខាតប្រយោជន៍ច្រើន ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មានការលូតលាស់ទៅមុខដោយសន្សឹមៗ ។ រីឯបញ្ហាគូស្នេហ៍ច្រើនយល់ចិត្តគ្នាទៅវិញទៅមក ៕
(((ឆ្នាំឆ្លូវ)))រាសីថ្ងៃនេះធ្លាក់ចុះ ។ លោកអ្នកអាចនឹងត្រូវមនុស្សចម្លែកមកបញ្ចុះបញ្ចូលចិត្តឱ្យដើរទៅរកផ្លូវមិនល្អ ហេតុនេះបើសិនជាមានមែននោះចូរកុំរវីរវល់ជាមួយឱ្យសោះ ព្រោះអាចបណ្តាលឱ្យមានក្តីអន្តរាយដល់ខ្លួនបាន ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ទោះបីជាចេញទៅជួញដូរនៅទីណាក្តីគួរចៀសវាងការដាក់ទុនថ្មី ព្រោះអាចនាំឱ្យមានការខាតបង់ ។ រីឯបញ្ហាស្នេហា គូស្នេហ៍ច្រើនប្រចណ្ឌខុសរឿង ៕
(((ឆ្នាំខាល)))រាសីថ្ងៃនេះមធ្យម ។ លោកអ្នកអាចនឹងត្រូវមនុស្សចម្លែកភេទផ្ទុយមកញ្ចុះបញ្ចូលចិត្តឱ្យដើរទៅរកផ្លូវមិនល្អ ហេតុនេះបើសិនជាមានមែននោះចូរកុំរវីរវល់ជាមួយឱ្យសោះ ពីព្រោះអាចឱ្យមានក្តីវិនាសដល់ខ្លួនបាន ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ទោះបីជាចេញទៅជួញដូរនៅទីណាក្តីមិនថាទីជិត ឬឆ្ងាយឡើយក៏ទទួលបានផលល្អដែរ ។ រីឯបញ្ហាស្នេហា គូស្នេហ៍អាចនឹងមានការរកាំរកូសនឹងគ្នាក៏សឹងថាបាន ៕
(((ឆ្នាំថោះ)))រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងមានអំណាចដ៏លើសលប់ដោយសារព្រេងសំណាង ហើយមានគេជួយយកអាសាកាន់ជើងគ្រប់ពេលវេលា ជាមួយនេះនឹងអាចក្លាយទៅជាមនុស្សដែលមានការស្ញប់ស្ញែងដោយជនានុជន ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ទោះបីចេញជួញដូរនៅទីណាក្តីមិនថា ជិតឬឆ្ងាយឡើយរមែងបានសមប្រកបទាំងអស់ ។ រីឯបញ្ហាស្នេហា គឺមានតែមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ ៕
(((ឆ្នាំរោង)))រាសីថ្ងៃនេះធ្លាក់ចុះ ។ លោកអ្នកអាចជួបនឹងរឿងអាស្រូវ ឬការរំខានដោយសារតែការបំពេញតួនាទីមិនបានគិតគូរឱ្យបានដិតដល់ធ្វើឱ្យសហការីនិយាយដើម ហើយបើជាស្ត្រីភេទវិញនោះមិនគួរឱ្យដើររហេតរហូតម្នាក់ឯងទេ គួរតែខ្នះខ្នែងរិះរកសំងំសុខល្អជាង ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មិនមានការរីកចំរើនឡើយ ។ រីឯបញ្ហាស្នេហានៅក្នុងចិត្តច្រើនតែមានការមួ ម៉ៅច្រើន ៕
(((ឆ្នាំម្សាញ់)))រាសីថ្ងៃនេះមធ្យម ។ រាល់ការបំពេញការងារផ្សេងៗរបស់លោកអ្នកនៅក្នុងថ្ងៃនេះមិនមានបញ្ហាអ្វីចោទនោះទេ គឺអាចដោះស្រាយបាន ប៉ុន្តែក្នុងនោះសូមប្រយ័ត្នកុំយកអាសាមនុស្សខ្ចាត់ព្រាត់ឱ្យសោះ ព្រោះនាំឱ្យកើតរឿងសៅហ្មងទៅថ្ងៃក្រោយ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ផលកំរៃបានមកកាក់កបគ្រាន់បើ និងអាចសន្សំទុកបានមួយចំនួន ។ រីឯបញ្ហាស្នេហាគឺគូស្នេហ៍មានស្ថានភាពដូចធម្មតាទេ ៕
(((ឆ្នាំមមី)))រាសីថ្ងៃនេះធ្លាក់ចុះ ។ លោកអ្នកអាចជួបនឹងគ្រោះភ័យជាយថាហេតុ ដោយសារតែការធ្វេសប្រហែសដោយប្រការណាមួយ ដូច្នេះមិនគប្បីធ្វើដំណើរទៅទីឆ្ងាយដែលមិនចាំបាច់ឡើយ ព្រោះអាចមានសត្រូវប៉ងយាយីធ្វើឱ្យរំខាន ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ថ្ងៃនេះមិនគួរប្រញាប់ប្រញាល់ចាប់ផ្តើមដាក់ទុនពេកនោះ ទេ ។ រីឯបញ្ហាស្នេហាច្រើនតែចាប់កំហុសគ្នាទៅវិញទៅមក ៕
(((ឆ្នាំមមែ)))រាសីថ្ងៃនេះល្អបង្គួរ ។ រាល់កិច្ចការសព្វសារពើរបស់លោកអ្នកមានការរីកចំរើនទៅមុខ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកគួរមានការប្រយ័ត្នក្នុងការឯកភាពតាមមតិអ្នកផ្សេង ព្រោះប្រសិនបើមានការភ្លាំងភ្លាត់តែបន្តិចអាចនឹងខូចខាតប្រយោជន៍ច្រើន ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មានការលូតលាស់ទៅមុខដោយសន្សឹមៗ ។ រីឯបញ្ហាគូស្នេហ៍ច្រើនយល់ចិត្តគ្នាទៅវិញទៅមក ៕
(((ឆ្នាំវក)))រាសីថ្ងៃនេះឡើងខ្ពស់ ។ លោកអ្នកត្រូវបានអ្នកធំជឿទុកចិត្ត និងផ្តល់ការសរសើរបាន សុខក្រៃពេក ប៉ុន្តែក្នុងនោះក៏មានមនុស្សខ្សត់ទ្រព្យ ឬអ្នកចូលចិត្តប្រើអំណាចរំលោភមើលងាយខ្លះដែរ តែមិនជាអ្វីទេ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ប្រាក់ចំណេញបានមកសមស្របទៅនឹងដើមទុនដែលបានដាក់ ចេញ។ ឯបញ្ហាស្នេហា គូស្នេហ៍ស្រុះស្រួលចិត្តគ្នាល្អណាស់ ៕
(((ឆ្នាំរកា)))រាសីថ្ងៃនេះមធ្យម ។ រាល់កិច្ចការសព្វបែបយ៉ាង ដែលលោកអ្នកអាចជួបនឹងបញ្ហាខ្លះៗដោយសារតែលោកអ្នកមានសុខភាពមិនប្រក្រតី ហើយធ្វេសប្រហែសប៉ុន្តែមិនធ្ងន់ធ្ងររហូតដល់បាត់បង់ផលប្រយោជន៍ទាំងស្រុងនោះទេ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ រកប្រាក់កំរៃបានមិនគ្រប់គ្រាន់ទេ ហើយលោកក៏មិនគួរបោះទុនធំដែរ ។ រីឯបញ្ហាស្នេហាគឺដូចធម្មតាមិនមានអ្វីប្លែកឡើយ ៕
(((ឆ្នាំច)))រាសីថ្ងៃនេះធ្លាក់ចុះ ។ លោកអ្នកច្រើនជួបនឹងការបរាជ័យទាំងក្នុងការបំពេញការងារក្នុងថ្ងៃនេះ ទាំងការចេញទៅទាក់ទងនៅក្រៅអង្គភាព ហើយបើមានការធ្វើដំណើរតាមផ្លូវទឹកនោះក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ លោកអ្នកមិនគួរប្រថុយប្រថានដាក់ទុនធំពេកនោះទេ ព្រោះអាចនាំឱ្យមានការខាតបង់ ។ រីឯបញ្ហាស្នេហាគូស្នេហ៍ច្រើនពាក់មុខយក្សដាក់គ្នាខុសទំនង ៕
(((ឆ្នាំកុរ)))រាសីថ្ងៃនេះខ្ពស់ត្រដែត ។ លោកអ្នកនឹងមានលាភដោយការប្រើសំដីវោហារសាស្ត្រទោះជាបាននិយាយស្តីអ្វីក៏ដោយ ក៏មានការគាំទ្រពីអ្នកដទៃជានិច្ច ហើយបើមានបេសកកម្មត្រូវទៅបំពេញការងារនៅទីណានោះ ទោះជិតក្តីឆ្ងាយក្តីក៏នឹងបានសំរេចផលជាទីគាប់ចិត្ត ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មានការរីកលូតលាស់ទៅមុខជាលំដាប់ ។ រីឯបញ្ហាស្នេហា គូស្នេហ៍មានការរីករាយរកគ្នា ៕
Copyrighted: Moha Sneha

0 comments:
Post a Comment