១.ថ្ងៃនេះញ៉ាំឲ្យច្រើនចាំតមថ្ងៃស្អែក
លេសនេះគឺថាត្រូវបានប្រើជាសកលលោកតែម្ដង មិនថានៅប្រទេសណាទេស្រីធាត់ចូលចិត្តយកលេសនេះដើម្បីបានញ៉ាំអាហារដែលខ្លួនចង់ញ៉ាំ។ រួចដល់ពេលថ្ងៃដែលត្រូវតមគឺធ្វើមិនបានដូចមាត់ទេ។
២.ញ៉ាំតិចជាងមិត្តភ័ក្ដិមានរូបរាងស្គមរបស់ខ្ញុំទៅទៀត
នេះជាការកុហកខ្លួនឯងមួយដែលមិនអាចជួយពួកនាងឲ្យស្រកទម្ងន់បាន។ វាគ្មានការពិតណាដែលញ៉ាំតិចជាងហើយតែធាត់ជាងនោះទេ អ្នកត្រូវចេះទទួលស្គាល់ការពិត ហើយរិះរកវិធីមកគ្រប់គ្រងរបបអាហារ ខ្លួនឯង។
៣.ស្ដាយលុយអញ្ចឹងត្រូវឲ្យអស់
អ្នកញ៉ាំបានពូកែស្ដាយណាស់ តែការស្ដាយនេះហើយជាទម្លាប់មួយធ្វើឲ្យយើងឡើងទម្ងន់។ គួរញ៉ាំអាហារឲ្យត្រឹមឆ្អែតល្មមទៅបានហើយ កុំដោយសារស្ដាយលុយប្រឹងញ៉ាំឲ្យអស់នោះ ព្រោះថាលុយអាចទិញរបស់ញ៉ាំបាន តែមិនអាចទិញរាងស្អាត និងសុខភាពបានទេ។
៤.ស្ត្រេសណាស់ត្រូវញ៉ាំដើម្បីកាត់សាញ
អ្នកខ្លះយកលេសការងារស្ត្រេស និងធ្វើការអស់កម្លាំងមកធ្វើជាលេស ដើម្បីបានញ៉ាំអ្វីដែលខ្លួនចង់ញ៉ាំ។ បើឈប់បានឈប់ទៅ ព្រោះថាហាត់ប្រាណក៏ជួយបំបាត់ស្ត្រេសដូចគ្នា ហើយជួយឲ្យមានរាងស្អាត និងសុខភាពល្អទៀតផងដែរ។
៥.ញ៉ាំទៅទាន់បំពង់កនៅឈរ
ពាក្យលេងសើចនេះឮសឹងតែរាល់ពេលទៅហើយពីស្រីម៉ាប់ៗភាគច្រើនទៀតផង។ តែបើប្រើសម្រាប់មនុស្សចាស់សុខភាពល្អមិនអីទេ ព្រោះពួកគាត់សក្ដិសមនឹងពិសា អាហារតាមដែលពួកគាត់អាចពិសាបាន។ តែគ្នាយើងវិញគួរតែកុំអនុវត្តពាក្យនេះព្រោះថាអាយុនៅតិចនៅឡើយ អញ្ចឹងនៅមានពេលញ៉ាំច្រើនណាស់។ ដូច្នេះគួរតែចេះស្រលាញ់រាងតមចំណីជាដើម។
៦.មុខខ្ញុំធាត់សមជាង
សូមកុំគិតដូចច្នេះអីព្រោះការពិត មនុស្សធាត់មើលទៅចាស់ជាងមនុស្សដែលមានរូបរាងស្គម។ គួរណាស់តែប្រឹងប្រែងហាត់ប្រាណសម្រកទម្ងន់ ដើម្បីបានរាងស្អាតនិងសុខភាពល្អ ព្រោះអ្នកធាត់គឺងាយប្រឈមនិងជំងឺច្រើនមុខណាស់៕
ប្រភព៖ Shape ប្រែសម្រួល៖ Pencharm
0 comments:
Post a Comment