ចំណេះដឹងថ្មីៗ

ប្រភេទមនុស្សប្រុសដែលមនុស្សស្រីមិនត្រូវការជាគូជីវិត!

ខាងក្រោមនេះគឺជាប្រភេទបុរសដែលមនុស្សស្រីមិនត្រូវការជាគូជីវិត!!
  1. បុរស​ដែល​មានចរិកក្មេង​ស្ទាវ កាចសាហាវ​៖ "ចរិត​ក្មេង​ស្ទាវ" មិនមែន​សំដៅ​លើ​បុរស​ក្មេង​ស្ទាវ​ទេ។ បុរស​ប្រភេទ​នេះ ជា​បុរស​ដែល​មិន​មានទំនួលខុសត្រូវក្នុងឆាកជីវិតរបស់គេ​ទេ គេ​ស្គាល់តែ​ការ​សប្បាយរីករាយ ហើយជួន​កាល​គេជា​មនុស្ស​ដ៏ឃោរឃៅ​ទៀត​ផង​ និងចូលចិត្តដើរលេង ប្រព្រឹត្តអំពើដូចក្មេងឈាមរាវ!
  2. បុរសគំរិះម៉ៅស្វិត៖​​ មិនគិតថាចាស់ ឬក៏ក្មេងទេ ​​បុរស​ដែល​កំណាញ់​ម៉ៅស្វិត បេះមិនចេញប្រភេទនេះ នារីបានរាប់អាន សេពគប់ ​និងប្រតិព័ទ្ធ​បុរស​ប្រភេទ​នេះ នាងប្រកដ ជាត្រូវតឹងទ្រូង ណែនចិត្ត ឬទឹកភ្នែក ក្នុងមួយជីវិត​របស់នាងជាក់ជាមិនខាន ព្រោះនាង​ គ្មាន​សង្ឃឹមថា បានស្លៀកពាក់​ រឺតុបតែង​ខ្លួនហ៊ឺហារ​បាន​ល្អ​ៗនឹងគេឡើយ ហើយមួយវិញទៀត គឺគ្មានឳកាសបានប្រើរបស់ថ្លៃ​ៗ​សោះឡើយ!
  3. បុរ​ស​ចរិកញី សកម្ញ៉កដូចស្រី ​៖ បុរស​ប្រភេទ​នេះ គេស្រលាញ់តែ​ភាព​ហ៊ឺហារ តុបតែង​ខ្លួនស្អាត​បាត​ និង​មានចរិត​មានៈ ឆេវឆាវ តែគ្មានឆន្ទៈ​ពិត​ប្រាកដ​ឡើយ​។ ហើយអ្នក កុំគិតថាមិនមានបុរសបែបនេះឲ្យសោះ ព្រោះតាមការស្រាវជ្រាវ ក្នុងចំណោម មនុស្ស ប្រុស ១០០០នាក់ អាចមាន ១ ឬ ២ ផងដែរ ម៉្យាងវិញទៀត បុរស​ប្រភេទ​នេះ តែងតែមាន​ឋានៈ​មុខ​មាត់​ក្នុងសង្គម​ទៀតផង ។
  4. បុរសសម្ភារៈ​និយម៖ បុរស​ប្រភេទ​នេះ គេឃើញ​មានច្រើន​ណាស់​។ ជាប្រភេទ​បុរស​ដែល​ស្រលាញ់​តែ​ការ​​ឡូយឆាយ ចូលចិត្តប្រើប្រាស់របស់ទំនើប​ៗ មិនដែលខ្វល់ខ្វាយពីអារម្មណ៍របស់ដៃគូ​ខ្លួន​ឡើយ។ មានន័យថា គេជាប្រភេទបុរស​អាត្មានិយម​ ឬយើង អាចហៅម៉្យាងទៀតថា ជាប្រភេទបុរស "អញនិយម"។
  5. បុរស​ដែលអពលានុភាពនៃ​លិង្គ​៖ និយាយអោយចំ គឺប្រភេទបុរស​ដែល​មិនមានសមត្ថភាព​ផ្លូវភេទ​ ព្រោះបុរស​ប្រភេទ​នេះ ជាទូទៅ​ជាប្រភេទ​មនុស្សដែល​ចូលចិត្ត​ប្រើ​ហឹង្សារផ្នែកភេទ​.. អ្នក​អាច​ជានារីរងគ្រោះ ប្រសិនបើ​បានជួបបុរស​ប្រភេទ​នេះ៕
  6. បុរស​ទន់ជ្រាយគ្មានឆន្ទះហើយស្តាប់តាមតែសម្តីម៉ែឪ៖ ពាក្យចាស់ពោលថា ត្រូវជ្រើសរើស​បុរស​ ដើមទ្រូង​៥ហត្ថ ព្រោះ​បុរស​ពិត​ប្រាកដ​គឺជា​បុរស​ដេលអាច​ទទួលខុសត្រូវ​លើវាសនា​អនាគត​ខ្លួនឯង និងដៃគូជីវិត​របស់គេ​ ប៉ុន្តែសម្រាប់ពួកបុរស​ដែលទន់ជ្រាយ​ ងាករេដូច​ចុងស្រល់​វិញ ​ច្បាស់ណាស់ថា គេ​នឹង​ធ្វើតាម​ការ​បញ្ជារ​របស់​ម៉ែឳគេ បើសិន​ជា​មាន​ទំនាស់កើត​ឡើង​។


0 comments:

Post a Comment

Powered by Blogger.