ជំនឿ និង ហោរាសាស្ត្រ

ពេល​វេលា​ចាប់​កំណើត​ពិសេស នៃ​ឆ្នាំ​ទាំង​ដប់​ពីរ ដែល​លាត​ត្រដាង​ពី​ជោគ​វាសនា​ដ៏​មហិមា!


តើអ្នក​កើត​ឆ្នាំណា? ហើយ​ចុះ​ម៉ោង​ណា​ដែរ? តើ​អ្នក​ធ្លាប់ដឹង​ថា​ម៉ោង​កំណើត​មួយ​ណា​នៃ​ឆ្នាំ​កំណើត​ដែល​ល្អ​ជាង​គេ ហើយ​មាន​សំណាង​ជាង​គេ? យោង​តាម​គេហទំព័រ​ឥណ្ឌា Industladies និង ដើម្បី​កាន់​តែ​ច្បាស់​អំពី​រឿង​នេះ សូម​អាន​​ការ​ទស្សន៍​ទាយ​​ទាំង​ស្រុង​ខាង​ក្រោម៖

-អ្នកកើតឆ្នាំជូត

១-កើតនៅចន្លោះម៉ោង ៣ ដល់ ១១ ព្រឹក : អ្នកដែលកើតក្នុងចន្លោះម៉ោងនេះ គឺក្នុងមួយជីវិតនេះជួបតែរឿងសប្បាយៗច្រើន នៅក្នុងគ្រួសារមានឪពុកម្តាយ និង បងប្អូនប្រុសស្រីជួយជ្រោមជ្រែងទៅវិញទៅមក និង ប្រកបដោយភាពសុខដុមរមនា ហើយនៅឯខាងក្រៅវិញ គឺមានអភិជនជួយទំនុកបម្រុងផងដែរ ដូច្នេះហើយ មានអំ ណោយផលល្អដល់មុខជំនួញជួញដូរ និង ទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត ។ ប៉ុន្តែ ទោះជាការងាររកស៊ី និង ចំណងស្នេហារអាចសម្រេចដូចបំណងប្រាថ្នាក្តី តែការមានស្នេហាលួចលាក់នៅក្រៅផ្ទះក៏មិនតិច ហើយក៏ត្រូវបាន គូស្នេហាលួចលាក់នេះជួួយទំនុកបម្រុងដែរ ។

២-កើតនៅចន្លោះម៉ោង ១៧ ដល់ ២១ យប់ : អាចទទួលបានកេរ្តិ៍មរតកពីដូនតា និង ត្រូវបានឪ ពុកម្តាយជួយទំនុកបម្រុងទៀតផង ។ រីឯបងប្អូនប្រុសស្រីក៏អាចជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ។ នៅខាងក្រៅ វិញ គឺមានអភិជនជួយគាំទ្រដូច្នេះហើយទើបការងាររកស៊ីជួញដូរអាចដំណើរការបានល្អប្រសើរ និង ទទួលបាន លទ្ធផលល្អជាទីគាប់ចិត្ត ។ មិនខ្វះខាតការហូបចុក និង ស្លៀកពាក់ ប៉ុន្តែទន្ទឹមនឹងនោះដែរ គឺសុខភាពមិនអំណោ យផល្អឡើយ ។


-អ្នកកើតឆ្នាំឆ្លូវ

១-កើតនៅចន្លោះម៉ោង ៥ ដល់ ១០ ព្រឹក : ក្នុងមួយជីវិតនេះមានទ្រព្រព្យសម្បត្តិសំបូរហូរហៀ និង មានភាពសុខដុមរមនា ។ មានឪពុកម្តាយ និង អភិជនជួយទំនុកបម្រុង ដូច្នេះហើយទើបល្បឿននៃការងាររកស៊ី ជួញដូរមានសន្ទុះបោះជំហានទៅមុខលឿន ហើយនឹងអាចក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងឆាប់រហ័ស ទៀតផង ។ ក្រៅពីនោះបើលោកអ្នកជាមន្ត្រីអ្នករាជការនឹងមានកិត្តិយស និង បុណ្យសក្តិខ្ពង់ខ្ពស់ផងដែរ ។

២-កើតនៅចន្លោះម៉ោង ១៤ ដល់ ២២ យប់ : ជាមនុស្សមានគំនិតប្រាជ្ញាឈ្លាសវៃ ។ ដំបូង ឡើយមិនចេះសន្សំទ្រព្យទេ គឺរកបានមកហើយត្រូវចំណាយទៅវិញអស់គ្មានសល់ ប៉ុន្តែក្នុងមួយជីវិតនេះខិតខំ សង្វាតរៀនសូត្រ និង មានចំណេះវិជ្ជាខ្ពង់ខ្ពស់ ។ មានហូបចុក និង ស្លៀកពាក់មិនខ្វះ ។ ឈានចូលវ័យកណ្តា លទោះប៉ងប្រាថ្នាអ្វី គឺអាចសម្រេចដូចបំណង ។ បើមានដំណើរទៅណាមកណាតែងមានគេគោរពរាប់អាន ។ ឈានចូលវ័យចាស់ជរា គឺគូស្វាមីភរិយារឹតតែស្រឡាញ់គ្នារហូតដល់ជីវិតចុងក្រោយរៀងៗខ្លួន និង ប្រកបតែភាព សុខដុមរមនា ៕

-អ្នកកើតឆ្នាំខាល

១-កើតនៅចន្លោះពីម៉ោង ១ ដល់ ៥ ទៀបភ្លឺ : អ្នកដែលកើតក្នុងចន្លោះម៉ោងនេះ គឺក្នុងមួយជីវិតស្គាល់តែ ភាពសប្បាយរីករាយ និង មានទ្រព្យសម្បត្តិសំបូរហូរហៀដែលជាកេរ្តិ៍មរតកពីដូនតា ជាពិសេសចំពោះស្ត្រីវិញរឹត តែដ៏ត្រជាក់ត្រជុំដោយសារកេរ្តិ៍មរតករបស់ដូនតាទៅទៀត ។ រីឯបុរសវិញរកប្រពន្ធបានស្រស់ស្អាត ហើយការ ងាររកស៊ីថ្វីត្បិតតែទទួលបានជោគជ័យ តែការចំណាយទៅវិញក៏ច្រើនលើសលប់ដែរ ។ ទាំងបុរស និង ស្ត្រីក្នុង មួយជីវិតមិនខ្វះខាតការហូបចុក និង ស្លៀកពាក់នោះទេ ។

២-កើតនៅចន្លោះពីម៉ោង ៥ ដល់ ១១ ព្រឹក : ក្នុងមួយជីវិតនេះជួបតែភាពរុងរឿង និង សេចក្តីសុខដុមរមនា ។ មានទ្រព្យពីកេរ្តិ៍មរតកដូនតាសំបូរហូរហៀ ហើយសល់ពីកេរ្តិ៍របស់ឪពុកម្តាយក៏ច្រើនក្រាស់ក្រែលដែរ ។ ដូច្នេះកិច្ចការងាររកស៊ីក៏ត្រូវបានក្រុមគ្រួសារ និង បងប្អូនញាតិមិត្តជួយគាំទ្រផងដែរ ។ ក្រៅពីនោះក៏ជាមនុស្សមានដែល ចិត្តអង់អាចក្លាហាន និង មានគំនិតប្រាជ្ញាឈ្លាសវៃម្នាក់ផងដែរ ។ ដូច្នេះហើយបើមិនបានក្លាយជាមេទ័ពទេក៏ជា មនុស្សអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែរ ។



-អ្នកកើតឆ្នាំថោះ

១-កើតនៅចន្លោះពីម៉ោង ៦ ដល់ ១១ ព្រឹក : ក្នុងមួយជីវិតនេះថ្វីត្បិតតែមិនខ្វះខាតការហូបចុក និង ការ ស្លៀកពាក់ក្តី តែជារឿយៗត្រូវបានគេច្រណែនឈ្នានិីស និង មានគេលួចវាយប្រហារពីក្រោយខ្នង ។ តែដោយ សារមានជោករាសីខ្ពស់ត្រដែតនោះ ទើបមិនមានបញ្ហាចោទធ្ងន់ធ្ងរឡើយ ។ ក្រៅពីនោះត្រូវចេះរៀបឫកពារមា យាទឲ្យបានសមសួន មិនកោងកាច ។ មានទំនាក់ទំនងល្អជាមួយមនុស្សផងទាំងឡាយ ទើបបានសុខកាយសប្បាយ ចិត្ត និង បង្កើនមិត្តភក្តិ កាត់បន្ថយសត្រូវ ។

២-កើតនៅចន្លោះពីម៉ោង ១១ ដល់ ១៨ រសៀល : ជាមនុស្សប្រកបតែសេចក្តីសុខ និង មិនស្គាល់អ្វីដែល ហៅថាក្រនោះឡើយ ។ ម្យ៉ាងទៀតមានជោគរាសីខ្ពស់ដែលអាចរំដោះខ្លួនពីគ្រោះអាក្រក់ ក្លាយមកជាជោគល្អវិញ ។ រាល់កិច្ចការងាររកស៊ីជួញដូរនឹងទទួលបានការជួយជ្រោមជ្រែងពីបងប្អូនញាតិមិត្ត និង ពីអ្នកមានមុខមាត់យ សសក្តិខ្ពង់ខ្ពស់ទៀតផង ។ ទោះបានប្រកបកិច្ចការងារអ្វីក៏ដោយ ក៏អាចសម្រេចដូចបំណងប្រាថ្នាទាំងអស់ ។ បើ ជាមន្ត្រីរាជការនឹងបានឡើងយសសក្តិ ។ បើជាអ្នកជំនួញនឹងមានផលចំណេញពេញបំពង់ ។ ម្យ៉ាងទៀតពេល ឈានចូលដល់វ័យចាស់ជរាក៏មិនមានទុក្ខព្រួយអ្វីមកញាំញីដែរ ។


-អ្នកកើតឆ្នាំរោង

១-កើតនៅចន្លោះពីម៉ោង ២ ដល់ ៩ ព្រឹក : ទោះបានប្រកបកិច្ចការងាអ្វីក៏ដោយក៏ត្រូវបានបងប្អូនញាតិ សណ្តាន ឬ អ្នកមានមុខមាត់ខ្ពង់ខ្ពស់ជួយយិតយោងយ៉ាងពេញទំហឹង ។ អាចរំដោះពីគ្រោះអាក្រក់ក្លាយមកជា គ្រោះល្អ ។ ជាមនុស្សមានគំនិតប្រាជ្ញាឈ្លាសវៃ និង មានទំនាក់ទំនងល្អជាមួយនឹងមនុស្សផងទាំងឡាយ ។ ម្យ៉ាង ទៀត បើទោះជាបានជួបបញ្ហាលំបាកៗក៏អាចរកដំណោះស្រាយបានដែរ បើនិយាយពីបញ្ហាសុខភាព គឺមិនសូវល្អ ឡើយ ។ ប៉ុន្តែដោយសារតែមានកម្លាំងថាមពលខ្លាំងក្លានោះ គឺជំងឺតូចតាចមិនហានចូលរាតត្បាតឡើយ ក្រៅពី នោះដោយសារតែជាមនុស្សចេះដឹងខុសត្រូវផងនោះ ទើបត្រូវបានគេគោរពស្រឡាញ់គ្រប់ៗគ្នា ។

២-កើតនៅចន្លោះពីម៉ោង ១១ ដល់ ១៧ រសៀល : ជាមនុស្សដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ។ ក្នុងមួយជីវិត នេះគិតគូរតែពីរឿងកាងារ និង ការរកស៊ី ។ មានចរឹតស្លូតបូតសុភាពរាបសារ និង ត្រូវបានមនុស្សផងទាំងឡាយ គោរពស្រឡាញ់រាប់អានគ្រប់ៗគ្នា ។ នៅផ្ទះជាកូនកតញូចេះគោរពឪពុកម្តាយ ។ ជាគូស្វាមីភរិយាប្រកបដោយភាព ល្អូកល្អឺនល្អណាស់ ។ ទាំងបុរស និង ស្ត្រី គឺជាអ្នកមានស្នាដៃល្អក្នុងការកសាងប្រទេសជាតិ ហើយនៅក្នុងគ្រួសារ ជាគំរូមនុស្សជាទីស្រឡាញ់ និង ជាគំរូដល់ឪពុកម្តាយកូនចៅ ។



-អ្នកកើតឆ្នាំម្សាញ់

១-កើតនៅចន្លោះពីម៉ោង ៧ ដល់ ១៣ ថ្ងៃត្រង់ : ទោះបានធ្វើអ្វីក៏ដោយ ក៏ត្រូវបានបងប្អូនញាតិមិត្តជួយ ជ្រោមជ្រែងយ៉ាងពេញទំហឹងដែរ ។ ពេលជួបបញ្ហាលំបាកក៏អាចរកដំណោះស្រាយបានជ្រះស្រឡះ និង ជាមនុស្ស មានរូបស្រស់សង្ហារ ។ បើជាបុរសនឹងបានរៀបការជាមួយនឹងប្រពន្ធស្រស់ស្អាត ។ បើជាស្ត្រីនឹងបានរៀបការ ជាមួយប្តីដែលមានចំណេះខ្ពង់ខ្ពស់ ។ គូស្វាមីភរិយាមានភាពល្អូកល្អឺន និង រួមរស់ជាមួយគ្នាដល់ចាស់សក់ស្កូវ ។ ម្យ៉ាងទៀតជាមនុស្សដែលរួចផុតពីការពឹងពាក់ពីសំណាក់ឪពុកម្តាយ និង បងប្អូនប្រុសស្រី ហើយក្នុងមួយជីវិតនេះ គ្មានគ្រោះតូចធំមកញាំញីទៀតផង ។

២-កើតនៅចន្លោះពីម៉ោង ១៥ ដល់ ២៤ កណ្តាល​អាធ្រាតុ : ជាមនុស្សមានគំនិតប្រាជ្ញាឈ្លាសវៃ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ ។ កិច្ចការងាររកស៊ីជួញដូរមានភាពថ្កុំថ្កើងរុងរឿង និង មានការជួយជ្រោមជ្រែងពីឪពុកម្តាយទៀតផង ។ ប៉ុន្តែ សម្រាប់ស្ត្រីត្រូវប្រយ័ត្នប្រយែងក្រែងមានអ្នកនៅក្បែរៗខ្លួនមានគំនិតអាក្រក់ប៉ងឈ្នានីស នាំឲ្យរាំងស្ទះដល់ការ ងាររកស៊ីជួញដូរ ។ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការសហការល្អជាមួយនឹងមិត្តភក្តិទើបអាចចៀសផុតពីគ្រោះអា ក្រក់បាន ។


-អ្នកកើតឆ្នាំមមី

១-កើតនៅចន្លោះពីម៉ោង ៩ ដល់ ១ យប់ : ទាំងបុរស និង ស្ត្រីនឹងទទួលបានជោគជ័យក្នុងកិច្ចការងាររក ស៊ី ។ ជាមនុស្សមានឧត្តមគតិ និង មានមហិច្ឆតាយ៉ាងមហសចារ្យ ។ ការងាររកស៊ីជួញដូរមានការរីកលូតលាស់ជា លំដាប់ទោះប្រកបកិច្ចការងារអ្វីក៏ដោយក៏ត្រូវបានបងប្អូនញាតិជួយជ្រោមជ្រែងដែរ ។

២-កើតនៅចន្លោះពីម៉ោង ១ ដល់ ៥ ទៀបភ្លឺ : មានជោគរាសីខ្ពស់ត្រដែត ។ បើមានដំណើរចេញទៅប្រកប ការងារ ឬរកស៊ីជួញដូរ ទោះផ្លូវជិតផ្លូវឆ្ងាយក៏ត្រូវបានបងប្អូនញាតិមិត្តជួយជ្រោមជ្រែងដែរ ព្រមទាំងត្រូវបានឪ ពុកម្តាយជួយទំនុកបម្រុងទៀតផង ។ ដូច្នេះហើយទើបការរកស៊ីជួញដូរអាចដំណើរការបានស្រួល ជាកូនកតញូ ហើយក្នុងមួយជីវិតនេះមិនសូវបានជួបភាពលំបាកលំបិនឡើយ ហើយរស់នៅប្រកបដោយភាពសុខដុមរមនា ។


-អ្នកកើតឆ្នាំមមែ

១-កើតនៅចន្លោះពីម៉ោង ៤ ដល់ ១០ ព្រឹក : ការងាររកស៊ីជួញដូរទទួលបានការជួយជ្រោមជ្រែងពីអ្នកមាន មុខមាត់ខ្ពង់ខ្ពស់ និង ត្រូវបានឪពុកម្តាយជួយទំនុកបម្រុងទៀតផង ។ ដូច្នេះទោះបានប្រកបការងារអ្វីក៏ដោយក៏ អាចដំណើរការបានស្រួល និង មានការរីកលូតលាស់ថ្កុំថ្កើងរុងរឿង ។ ក្នុងមួយជីវិតនេះមិនខ្វះខាតការហូបចុក មិនខ្វះការស្លៀកពាក់ និង រស់នៅប្រកបដោយភាពសប្បាយរីករាយ ។

២-កើតនៅចន្លោះពីម៉ោង ១២ ដល់ ២០ យប់ : បុរសស្ត្រីក្នុងមួយជីវិតនេះជួបនឹងរឿងសប្បាយៗច្រើន ។ ជា រឿយៗជួបនឹងមនុស្សជាទីស្រឡាញ់ដែលកិច្ចការងាររកស៊ីជួញដូរប្រកបដោយជោគជ័យ ។ មានអ្នកមានយសសក្តិ ខ្ពង់ខ្ពស់ជួយជ្រោមជ្រែង អាចបញ្ចៀសគ្រោះអាក្រក់ជួបជោគល្អ ។ ថ្វីត្បិតតែមានការហូបចុក ស្លៀកពាក់បរិបូរក្តីតែតោងប្រយ័ត្នប្រយែង ព្រោះជារឿយៗងាយនឹងជួបគ្រោះបង់ខាតទ្រព្យកើតឡើងញឹកញាប់ ។


-អ្នកកើតឆ្នាំវក

១-កើតនៅចន្លោះពីម៉ោង ៦ ដល់ ១២ ថ្ងៃត្រង់ : ចំពោះអ្នកដែលកើតក្នុងចន្លោះម៉ោងនេះដោយសារតែមាន ផ្កាយភាពសម្បូរសប្បាយគ្របដណ្តប់លើដួងរាសីកំណើតនោះ ទើបត្រូវបានជីដូនជីតាចាស់ទុំនៅក្នុងក្រុមគ្រួសារ និង អភិជន ជួយទំនុកបម្រុង ។ ដូច្នេះក្នុង១ជីវិតនេះមិនខ្វះការស្លៀកពាក់ និង ការហូបចុកឡើយ ។ ចំណែកការ ងាររកស៊ីជួញដូរគឺមានការរីកលូតលាស់យ៉ាងឆាប់រហ័ស មានផលចំណូលហូរចូល ពីគ្រប់ទិសទី ។ ម្យ៉ាងទៀត លោកអ្នកក៏ជាមនុស្សមានទឹកចិត្តជ្រះថ្លា ធ្វើតែអំពើល្អ និង មិនមានស្គាល់អ្វីដែលហៅ ថាទុក្ខព្រួយនោះឡើយ ។ ទន្ទឹមនឹងនោះដែរបើទោះជាមានជួបការបង់ខាតទ្រព្យខ្លះៗក្តី ក៏មិនជាឧបសគ្គអ្វី ដល់មុខជំនួញជួញដូរដែរ ។

២-កើតនៅចន្លោះពម៉ោង ១៤ ដល់ ១៩ យប់ : ចំពោះអ្នកដែលកើតក្នុងចន្លោះម៉ោងនេះ គឺជាមនុស្សមានទេព កោសល្យត្រូវបានមិត្តភក្តិជួយជ្រោមជ្រែង និង ត្រូវបានឪពុកម្តាយជួយទំនុកបម្រុងទៀតផង ។ ក្នុងមួយជីវិតនេះ ស្គាល់តែភាពសម្បូរសប្បាយ មិនខ្វះការស្លៀកពាក់ និង ការហូបចុកឡើយ ។ មុខជំនួញជួញដូរក៏បានទទួលផល សម្រេចដែរ ប៉ុន្តែដោយសារតែមានផ្កាយអុជអាលគ្របដណ្តប់លើដួងរាសីកំណើតទើបនៅផ្នែកប្រកួតប្រជែង និង មុខជំនួញជួញដូរតែងតែជួបរឿងរកាំរកូស និង ឧបសគ្គខ្លះៗ ។ តែមិនជាឧបសគ្គអ្វីខ្លាំងសម្រាប់អនាគត ឡើយ ។


-អ្នកកើតឆ្នាំរកា

១-កើតនៅចន្លោះពីម៉ោង ១ ដល់ ៥ ទៀបភ្លឺ : ចំពោះអ្នកដែលកើតក្នុងចន្លោះម៉ោងនេះក្នុងមួយជីវិតនេះមាន ជោគរាសីល្អណាស់ មុខជំនួញជួញដូរបានទទួលជោគជ័យ និង កិត្តិស័ព្ទកើនឡើងជារៀងរាល់ថ្ងៃ ។ ពិតមែនតែ មានទ្រព្យសំបូរហូរហៀ តែពិបាកពឹងផ្អែកការជួយទំនុកបម្រុងទាំងទ្រព្យ និង ទាំងសម្ភារៈពីឪពុកម្តាយបន្តិច ។ ដូច្នេះទ្រព្យដ៏សម្បូរហូរហៀននេះគឺបានមកពីការខិតខំប្រឹងប្រែងស្វះស្វែងរកដោយខ្លួនឯង ។ ម្យ៉ាងទៀតក្នុង មួយជីវិតនេះបើទោះជាបានជួបគ្រោះអាក្រក់ខ្លះៗក្តី ក៏មិនមានបញ្ហាចោទធ្ងន់ទេ ។

២-កើតនៅចន្លោះម៉ោង ១១ ដល់ ១៧ រសៀល : អាចចាត់ទុកថាជាមនុស្សដែលមានជោគល្អ និង មានជីវ ភាពរស់នៅប្រកបដោយភាពសម្បូរសប្បាយ បានទទួលការជួយជ្រោមជ្រែងពីឪពុកម្តាយ និង បងប្អូនប្រុសស្រី នៅក្នុងគ្រួសារ រីឯនៅខាងក្រៅវិញក៏មានទំនាក់ទំនងល្អជាមួយមិត្តភក្តិដែរ ។ មានទឹកចិត្តសប្បាយរីករាយ និង មិន រវីរវល់រឿងកំប៉ិកកំប៉ុកមិនបានការ ។ ក្នុងមួយជីវិតនេះបើទោះជាមានជំងឺឈឺថ្កាត់តូចធំមកញាំញីក្តី ក៏មិនប៉ះពាល់ ដល់សុខភាពធ្ងន់ធ្ងរដែរ ហើយមានអាយុយឺនយូរទៀតផង ។


-អ្នកកើតឆ្នាំច

១-កើតនៅចន្លោះម៉ោង ១ ដល់ ៤ ទៀបភ្លឺ : ចំពោះអ្នកដែលកើតក្នុងចន្លោះម៉ោងនេះក្នុងមួយជីវិតនេះ ប្រកបតែភាពសុខដុមរមនា និង មុខជំនួញជួញដូរថ្កុំថ្កើងរុងរឿង ។ មានបងប្អូនញាតិមិត្តជួយជ្រោមជ្រែងពីគ្រប់ ទិសទី ។ ម្យ៉ងទៀតក្នុងមួយជីវិតនេះច្រើនតែចេញទៅរកស៊ីជួញដូរនៅទីឆ្ងាយ ។ ក្រៅពីនោះលោកអ្នកក៏ជា មនុស្សមានចិត្តអង់អាចក្លាហាន មានចំណេះដឹងខ្ពង់ខ្ពស់ និង មានប្រាជ្ញាឈ្លាសវៃ ចេះសម្របសម្រួលទៅតាម កាលៈទេសៈប្រែប្រួល ហើយឈានដល់វ័យចំណាស់រឹតតែមានទ្រព្យសម្បូរហូរហៀរថែមទៀត ។

២-កើតនៅចន្លោះម៉ោង ៩ ដល់ ១៤ រសៀល : ទោះជាប្រកបកិច្ចការងារអ្វីក៏ដោយ ក៏អាចបានទទួលផល សម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ។ បើមានដំណើរទៅណាមកណាត្រូវបានគែគោរពស្រឡាញ់ ។ ចំ ពោះមុខជំនួញជួញដូរមានការរីកលូតលាស់ទៅមុខជាលំដាប់ និងមានផលចំណូលហូរចូលពីគ្រប់ទិសទី ។ ចាប់ពី មជ្ឈឹមវ័យដល់វ័យចាស់ជរាតទៅគឺស្គាល់តែភាពសម្បូរសប្បាយ និ ងមានអាយុយឺនយូរ ។


-អ្នកកើតឆ្នាំកុរ

១-កើតនៅចន្លោះម៉ោង ៧ ដល់ ១១ ព្រឹក : ចំពោះអ្នកដែលកើតក្នុងចន្លោះម៉ោងនេះ គឺក្នុងមួយជីវិតនេះជួប តែសេចក្តីសុខដុមរមនា ។ ប៉ុន្តែថ្វីត្បិតតែឈានចូលក្នុងវ័យចាស់ជរាមានជោគវាសនាអន់បន្តិចក្តីតែមិនខ្វះ ខាតការហូបចុក ឬ ការស្លៀកពាក់ឡើយ ។ ជាមនុស្សដែលមានអត្តចរឹតស្លូតបូត មានចិត្តស្មោះត្រង់ និង ប្រកាន់ ពាក្យសច្ចៈ ។ ប៉ុន្តែ ក្នុងនោះក៏មានគុណវិបត្តិខ្លះៗដែរដូចជា ជាមនុស្សមានចិត្តមានៈរឹងរូស ចូលចិត្តធ្វើអ្វីតាម តែទំនើងចិត្ត និង មិនស្តាប់មតិយោបល់ពីនរណាម្នាក់ឡើយ ។ ម្យ៉ាងទៀតបើទោះជាប្រកបអាជីពអ្វីក៏ត្រូវបាន អភិជនជួយជ្រោងជ្រែងដែរ ។ ដូច្នេះរាល់កិច្ចការងារ និង មុខរបររកស៊ីជួញដូរមានការីកលូតលាស់ទៅមុខជា លំដាប់ ប៉ុន្តែលុះដល់វ័យចំណាស់ពិតមានតែការងាររកស៊ីជួញដូរធ្លាក់បន្តិចក្តី តែក្នុងមួយជីវិតនេះមិនខ្វះខាតការ ហូបចុក និង ការស្លៀកពាក់ឡើយ ។


២-កើតនៅចន្លោះម៉ោង ១២ ដល់ ១៥ រសៀល : ជាមនុស្សដែលមានគំនិតប្រាជ្ញាឈ្លាសវៃ និង មានភាពរហ័ស រហួនទោះបានប្រកបការងារអ្វីក៏ដោយ គឺតស៊ូព្យាយាមណាស់ ។ ដូច្នេះ ក្នុងមួយជីវិតនេះស្គាលតែភាពរុងរឿង និង សំបូរសប្បាយ ។ មានបងប្អូនញាតិមិត្ត និង អភិជនជួយជ្រោមជ្រែងទើបការងាររកស៊ីជួញដូរអាចដំណើរការ បានល្អ និង ទទួលបានលទ្ធផលជាទីគាប់ចិត្តទៀតផង ។ ប៉ុន្តែអ្វីដែលជាគុណវិបត្តិនោះ គឺក្នុងមួយជីវិតនេះចូល ចិត្តតែភាពសប្បាយហ៊ឺហា និង ភ្លើតភ្លើនដែលអាចនាំមកនូវផលវិបាកសម្រាប់ការងាររកស៊ីជួញដូរ និង អាចបង្ករឿងជម្លោះវិវាទគ្រប់ទិសទីរហូតនាំអំពល់ទុក្ខ និង អន្តរាយទ្រព្យទៀតផង ។

ប្រភពពី៖ Industladies
Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.