ជាទូទៅអ្នកតែងតែចោលសំបកក្រូចនៅពេលដែលអ្នកញ៉ាំសាច់វាអស់។ ប៉ុន្តែការពិតទៅវាពិតជាមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនធ្លាប់ដឹង៖
1- វាធ្វើអោយធ្មេញរបស់អ្នកស
អ្នកប្រហែលជាមិនជឿទេថាសំបកក្រូចអាចធ្វើអោយធ្មេញរបស់អ្នកសបាន។ ប៉ុន្តែអ្នកអាចសាកល្បងជាមួយវាបានដោយគ្រាន់តែ យកសំបកក្រូចលឿងដុសលើធ្មេញរបស់អ្នកពីរបីនាទី ហើយលាងសំអាតវាចេញ។ អនុវត្តជារៀងរាល់ថ្ងៃនោះអ្នកនឹងឃើញពីលទ្ធផលរបស់វា។

2- ធ្វើអោយស្បែករបស់អ្នកក្មេងជាងវ័យ
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមាននៅក្នុងសំបកក្រូចជួយទប់ស្កាត់ភាពជ្រីវជ្រួញ, ស្នាមផ្នត់ និងស្បែកចាស់ជាងវ័យ។ វិធីធ្វើនោះគឺអ្នកគ្រាន់តែយកម្សៅសំបកក្រូច ១ ស្លាបព្រាបាយ និង ម្សៅ oat មួយស្លាបព្រាបាយ លាយជាមួយនឹងទឹកឃ្មុំ ធ្វើអោយវាខាប់ប៉ិៗ។ លាបល្បាយនោះទៅលើមុខ និងករបស់អ្នក ហើយទុកចោលរយៈពេល ១៥ ទៅ ២០នាទី សឹមលាងចេញជាមួយនឹងទឹកត្រជាក់។
3- កំចាត់មុនក្បាលខ្មៅ
យកម្សៅសំបកក្រូច លាយជាមួយនឹងយ៉ាអួ ហើយលាបទៅលើមុខ និងក, ជាពិសេសត្រង់ច្រមុះ រឺកន្លែងដែលសំបូរទៅដោយមុនក្បាលខ្មៅ។ ទុកវាចោល ១៥ ទៅ ២០នាទី សឹមលាងចេញជាមួយនឹងទឹកត្រជាក់។
4- បំបាត់ជាតិកាឡូរីអាក្រក់
សំបកក្រូចសំបូរទៅដោយ pectin ដែលជាជាតិសរសៃរលាយពីធម្មជាតិ ដែលអាចជួយកាត់បន្ថយ LDL រឺខូលេស្តេរ៉ូលអាក្រក់នៅក្នុងរាងកាយ។ ខូលេស្តេរ៉ូលអាក្រក់ទាំងនេះអាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺបេះដូង។ Pectin នេះក៏អាចជួយរក្សាការគ្រប់គ្រងកំរិតនៃសំពាធឈាមផងដែរ។ ឆុងម្សៅសំបកក្រូច ហើយផឹកវាដូចជាតែជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ។
៥. សំរកទំងន់
វីតាមីន C និង សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមាននៅក្នុងសំបកក្រូចគឺជា សមាសធាតុដ៏សំខាន់ដើម្បីជំរុញការសំរកទំងន់។ ឆុងសំបកក្រូចជាមួយទឹកក្តៅ ១ កែវ។ ទុកវាចោល ១០នាទី។ ចាក់យកតែទឹក ហើយបន្ថែមទឹកឃ្មុំចូល ១ ស្លាបព្រាកាហ្វេ។ ផឹកវាយ៉ាងហោចណាស់ ២ កែវជារៀងរាល់ថ្ងៃ នោះអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៕
ប្រភពអត្ថបទពី៖ បរទេស
0 comments:
Post a Comment