ការសិក្សាស្រាវជ្រាវចុះផ្សាយលើទស្សនាវដ្តីវេជ្ជសាស្ត្រ BMJ ឲ្យដឹងថា ជាមធ្យមមនុស្សពេញវ័យចំណាយពេលជិត ៨ ម៉ោង ក្នុង១ថ្ងៃ ដើម្បីអង្គុយ នោះពួកអ្នកវិទ្យាសាស្ត្រចាត់ទុកថា តួលេខនេះពិតជាគួរឲ្យខ្លាច ។
ក្នុងសង្គមទំនើប មនុស្សបានចំណាយពេលវេលាសឹងតែទាំងអស់ ដើម្បីអង្គុយពេលធ្វើការ, មើលទូរទស្សន៍, អង្គុយក្នុងរថយន្ត, អង្គុយមុខកុំព្យូទ័រ ។ ពួកអ្នកវិទ្យាសាស្ត្រអះអាងថា ការអង្គុយច្រើននឹងបំព្រួញអាយុរបស់មនុស្ស ។
១- អង្គុយធ្វើឲ្យអ្នកធាត់ជាង
រឿងនេះ ប្រហែលជាមិនគួរឲ្យភ្ញាក់ផ្អើលទេ ចំពោះអ្នកៈ អង្គុយកាន់តែច្រើន នោះលទ្ធភាពកើនទម្ងន់កាន់តែខ្ពស់ ។ ការស្រាវជ្រាវ១បង្ហាញថា អ្នកអង្គុយច្រើនមានហានិភ័យខ្ពស់ ត្រូវធាត់, ស្ថានភាពនេះ មិនចំណុះទៅលើការហាត់ប្រាណ ។ ក្នុងនោះ ក្រុមមនុស្សអង្គុយជាប្រចាំ ដើម្បីមើលទូរទស្សន៍ មានការប្រឈមធាត់ខ្ពស់បំផុត ។
២- អង្គុយច្រើន ងាយកើតជំងឺទឹកនោមផ្អែមប្រភេទ២
អង្គុយយូរពុំត្រឹមតែឥទ្ធិពលរូបរាងរបស់អ្នកប៉ុណ្ណោះទេ តែក៏មានហានិភ័យខ្ពស់ កើតជំងឺទឹកនោមផ្អែមប្រភេទ២ ។
៣- អង្គុយច្រើន ធ្វើឲ្យកើនការប្រឈមយារសរសៃឈាម
យើងទាំងអស់គ្នា សុទ្ធតែមានសរសៃឈាមនៅជើង ។ យារសរសៃឈាម ជាស្ថានភាពកំណត់សរសៃឈាមយារធំ, វែងចេញ និងអាចមើលឃើញក្រវិចក្រវៀនលើស្បែក ។ ធម្មតានោះ វាគ្រាន់តែធ្វើឲ្យបាត់សម្ផស្សលើជើងរបស់អ្នក, តែវាក៏បង្កឲ្យឈឺ និងពិបាកទ្រាំណាស់ ។
៤- អង្គុយច្រើន មិនល្អសម្រាប់បេះដូង
ទម្លាប់អង្គុយតិច និងចលនាច្រើន អ្នកនឹងមានបេះដូង១មាំមួន ។ តាមការស្រាវជ្រាវ១ អ្នកអង្គុយច្រើន ពុំសូវធ្វើចលនា នឹងកើន ៩០% ហានិភ័យកើតជំងឺអំពីបេះដូង ។
៥- អង្គុយច្រើន ធ្វើឲ្យថយចុះកូឡេស្តេរ៉ូល
ការស្រាវជ្រាវជាច្រើន បង្ហាញថា របៀបរបបរស់នៅសកម្ម ធ្វើឲ្យថយចុះបរិមាណកូឡេស្តេរ៉ូលល្អ (HDL) ។ ក្នុងពេលមនុស្សមាន HDL ច្រើន នោះនឹងបន្ថយបានហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ។ ពួកអ្នក ស្រាវជ្រាវទូន្មានថា គ្រប់គ្នាគួរអង្គុយតិចជាង ៣ ម៉ោង ក្នុង១ថ្ងៃ ដើម្បីមានសុខភាពល្អ និងបង្កើនបន្ថែមអាយុ ៕
ប្រភពអត្ថបទពី៖ EVERYDAY.com.kh
0 comments:
Post a Comment