សម្លេងនៃសម្តី របស់មនុស្សត្រូវបានបែងចែកជាបី ទៅតាមក្បួនទស្សន៍ទាយរបស់ ឥណ្ឌា គឺ សម្លេងសម្តីបែបធំ (ស្អក, គ្រលរ, ឬគំហ៊កៗ ជាដើម), សម្លេងសម្តីធម្មតា, សម្លេងសម្តីបែបតូច (ញ៉ាវៗ, ម្ញែក, ស្រួយ, ឬក៏ ត្មៀតជាដើម) ដែលអានសន្និដ្ឋាន ឬក៏កំណត់អំពី ជោគវាសនា និង ចរិកលក្ខណៈផងដែរ ។ ដូច្នេះតើលោកអ្នកជាមនុស្សដែលមានសម្លេងសម្តីបែបណា? អានការទស្សន៍ទាយនេះលមើល៍ ក្រែងលោកត្រូវ៖
1-សម្លេងសម្តីបែបធំ៖
មនុស្សប្រុសស្រីដែលមានសម្លេងសម្តីបែបនេះ ត្រូវបានក្បួនរបស់ឥណ្ឌាប្រាប់អោយដឹងថា គេ ជាមនុស្សមានបុណ្យវាសនាល្អ ខាងជួបនូវមនុស្សល្អ ឬក៏ អាចមានគ្រួសារជាជាតិសាសន៍ ផ្សេង ក្រៅពីជាតិសាសន៍ខ្លួន ហើយ គេក៏នឹងក្លាយជាមាន ទ្រព្យធនច្រើន បើគេមិនមែនជាអ្នកធ្វើការបំរើគេ ពោលគឺជាអ្នកធ្វើការរកស៊ីដោយខ្លួនឯង ព្រោះគេមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួន មិនមែនជាអ្នកបំរើគេឡើយ ។ រីឯលក្ខណៈទូទៅរបស់គេវិញ គឺគេជាប្រភេទមនុស្សដែលទទួលបានការស្ងើចសរសើរ ព្រោះតែភាពប្រយ័ត្នប្រយ៉ែង និងការរៀបចំដ៏ល្អរបស់គេ ។ គេជាមនុស្សចូលចិត្តបង្ហាញអំពីកំហុសរបស់អ្នកដទៃ ហើយរិះគន់គេ ចំៗមុខ ដើម្បីឲ្យគេកែតម្រូវ ។ ទន្ទឹមនឹងនេះ គេក៏ជាមនុស្សរឹងរូស មិនសូវមាត់ក ប៉ុន្តែជាដៃគូពិភាក្សាដ៏ល្អទៅវិញ ហើយគេជាមនុស្សដែលមានចិត្តល្អ អាណិតអាសូរគេឯង មានទំនុកចិត្តលើខ្លួនឯង ឆេវឆាវម្តងម៉្កាល គិតគូជួយគេជួយឯង មានការចងចាំល្អ ឆ្លាត មានចំណេះដឹងច្រើន ចូលចិត្តមើលព័ត៌មាន ចេះគ្រប់គ្រងខ្លួនឯងកុំឲ្យអ្នកដទៃរិះគន់ ចេះអភិវឌ្ឍខ្លួនឯងជានិច្ច ចូលចិត្តមានអាថ៌កំបាំង ។ មនុស្សនេះមិនងាយឈឺផ្តេសផ្តាសទេ ។ គេជាមនុស្សចិត្តដាច់ម៉ាំងៗ និងមានជម្រើសច្រើនក្នុងរឿងស្នេហា ។
រាល់ការចម្លង ឬចែកចាយបន្ត ឬក៏កែច្នៃជាវីដេអូ សូមដាក់ប្រភពអោយបានច្បាស់លាស់, អរគុណ!
2-សម្លេងសម្តីបែបធម្មតា
មនុស្សប្រុសស្រីដែលមានសម្លេងសម្តីបែបនេះ ត្រូវបានក្បួនរបស់ឥណ្ឌាប្រាប់អោយដឹងថា គេគឺមនុស្សមានមហិច្ឆិតាធំ មានភាពអត្មានិយមបន្តិចក្នុងខ្លួន ប៉ុន្តែគេនឹងកែប្រែវានៅវ័យកណ្តាល ហើយប្រែទៅជាចិត្តទូលាយវិញ។ ចំពោះបុណ្យវាសនារបស់គេ គឺឈរលើលេខ ល្អ ផងដែរប្រសិនបើគេជាមនុស្សចូលចិត្តសាងកុសលបុណ្យច្រើន ដែលធ្វើអោយថ្ងៃមុខគេអាចក្លាយជាអ្នកចេះដឹង ឬក៏ អ្នកមានអំណាច រីឯរឿងទ្រព្យធនគឺបានត្រឹមបង្គួរប៉ុណ្ណោះ។ ចំពោះចរិកលក្ខណៈវិញ ត្រូវបានក្បួនប្រាប់អោយដឹងថា គេជាប្រភេទមនុស្សស្មោះត្រង់ និង សប្បុរសធម៌ ចូលចិត្តសិចស៊ី តែមិនសូវហ៊ាន ។ គេរមែងមានភាពសកម្មខ្លាំងណាស់ចំពោះការងារ ទំនាក់ទំនង និង ហ្គេម ។ ទោះជាយ៉ាងណា គេក៏ជាមនុស្សម្នាក់ដែលនៅតែមានមហិច្ឆតាខ្ពស់ ក្នុងខ្លួនរហូតដល់ ៧០% លើសពីអ្នកដទៃ មានឥទ្ធិពល កំប្លែង ចូលចិត្តសង្គម ចូលចិត្តគេសរសើរ ចូលចិត្តការយកចិត្តទុកដាក់ក្នុងរឿងស្នេហា ពោលគឺស្រលាញ់គេ គឺចង់ឲ្យគេស្រលាញ់វិញ ហើយគេក៏ជាមនុស្សមិនចេះពុតត្បុត លាក់លៀម និងផ្លាស់ប្តូរលឿនៗដែរ ។ គេជាមនុស្សដែលពូកែខឹង តែឆាប់បាត់ មានមោទនភាពលើខ្លួនឯងជាខ្លាំង ស្អប់ភាពតឹងរឹង រឹតត្បិតលើសេរីភាពរបស់គេ ចូលចិត្តភាពកំប្លុកកំប្លែង ហើយគេក៏មនុស្សពូកែលេងសើច តែមានហេតុផលត្រឹមត្រូវ ។ មនុស្សនេះធន់នឹងជម្ងឺណាស់ ឈឺល្មមៗមើលទៅដូចអត់ឈឺ ។
រាល់ការចម្លង ឬចែកចាយបន្ត ឬក៏កែច្នៃជាវីដេអូ សូមដាក់ប្រភពអោយបានច្បាស់លាស់, អរគុណ!
3-សម្លេងសម្តីបែបតូច
មនុស្សប្រុសស្រីដែលមានសម្លេងសម្តីបែបនេះ ត្រូវបានក្បួនរបស់ឥណ្ឌាប្រាប់អោយដឹងថា គេ ជាមនុស្សកម្រខាងជំនាញ ទំនាក់ទំនង និង ការប្រាស្រ័យរស់នៅជាមួយអ្នកផងទាំងពួង ព្រោះគេជាមនុស្សចិត្តបាន មិនសូវមានភាពលោភលន់ មិនអាត្មានិយម និង មិនចេះបំភ្លៃបំភ័ន្ត ទ្រព្យធនរបស់អ្នកដទៃឡើយ ហើយនាថ្ងៃមុខ មនុស្សនេះ នឹងមានយសស័ក្តធំ ទ្រព្យសម្បត្តិច្រើន និង ញាតិមិត្តកុំប្រមូលផ្តុំច្រើន ។ ចំពោះចរិកលក្ខណៈវិញ គឺត្រូវបានក្បួនប្រាប់អោយដឹងថា អ្នកជាប្រភេទមនុស្សពោពេញដោយគំនិត ពិបាកយល់ គិតវែងឆ្ងាយ មានគំនិតសុទ្ធតែល្អៗ និងចេះវិភាគវែកញែកបានល្អ ។ មនុស្សនេះតែងតែមានអាថ៌កំបាំងផ្ទាល់ខ្លួន មិនចង់ឲ្យគេដឹង ប៉ុន្តែចូលចិត្តជីកឬស ជីកគល់ រឿងអ្នកដទៃណាស់ ។ គេជាមនុស្សគិតធ្វើអ្វី ធ្វើហ្នឹង ហើយ សម្រេចចិត្តបានលឿន និងត្រឹមត្រូវ ។ ទន្ទឹមនឹងនេះផងដែរ គេក៏ជាមនុស្ស ចូលចិត្តនៅតែឯង គិតតែឯង មិនងាយបោះបង់គោលដៅចោល មានសមត្ថភាពខ្ពស់ ឧស្សាហ៍ ពូកែច្នៃប្រឌិត មិនទោទន់ទៅលើការសរសើររបស់អ្នកដទៃ ពូកែរកវិធីអភិវឌ្ឍខ្លួនឯងឲ្យជោគជ័យ និងជាមនុស្សដែលមានតម្លៃគួរជាទីទុកចិត្តរបស់អ្នកផងទាំងពួង ។ មនុស្សប្រភេទនេះ មិនសូវចេះឈឺ ហើយជាប្រភេទមនុស្សម៉្យាងដែលទៅណាចោលផ្ទះមិនបានយូរ ព្រោះស្រលាញ់ ផ្ទះជាងទីកន្លែងដទៃ ។ ចំពោះស្នេហាវិញមនុស្សនេះ គឺរ៉ូមែនទិច ប៉ុន្តែមានទំនាក់ទំនង មិនសូវជាប្រាកដប្រជាសោះ ព្រោះគេមិនអាចគ្រប់គ្រងអារម្មណ៍ស្នេហ៍របស់ខ្លួនបាន ។
រាល់ការចម្លង ឬចែកចាយបន្ត ឬក៏កែច្នៃជាវីដេអូ សូមដាក់ប្រភពអោយបានច្បាស់លាស់, អរគុណ!
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: Moha Sneha
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: Moha Sneha
0 comments:
Post a Comment